សុខភាព
ទោះធ្លាប់ឆ្លងកូវីដបំប្លែងខ្លួន២ប្រភេទនេះ អ្នកនៅតែអាចឆ្លងវីរុសបំប្លែងខ្លួនផ្សេងៗបាន
អ្នកជំងឺកូវីដបំប្លែងខ្លួនប្រភេទ ដែលតា (Delta) អាចមានឱកាសឆ្លងកូវីដបំប្លែងខ្លួនប្រភេទ អាល់ហ្វា (Alpha) ហើយអ្នកធ្លាប់ឆ្លងអាល់ហ្វា ក៏អាចឆ្លងដែលតា ឬកូវីដបំប្លែងខ្លួនដទៃទៀតដែរ ប្រសិនបើពុំមានការការពារត្រឹមត្រូវនោះទេ។ នេះបើយោងតាមប្រសាសន៍លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលថ្លែងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ PNN កាលពីថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២១។
លោកជំទាវបណ្ឌិតលើកឡើងថា បុគ្គលម្នាក់មិនថាធ្លាប់ឆ្លងអាល់ហ្វាហើយ ឬធ្លាប់ឆ្លងដែលតានោះទេ ពួកគេអាចឆ្លងកូវីដអាល់ហ្វា រួចទៅឆ្លងដែលតាបន្តទៀត ឬក៏ឆ្លងកូវីដប្រភេទផ្សេងទៀតក៏មានដែរ។
អ្វីដែលគួរកត់សម្គាល់ពេលនេះ វីរុសបំប្លែងខ្លួនប្រភេទ អាល់ហ្វា កាន់តែបន្ថែមគ្រោះថ្នាក់ ដោយវាមានលទ្ធភាពអាចសម្លាប់មនុស្សបាន ខណៈបច្ចុប្បន្ន វីរុសនេះមានប្រភេទផ្សេងទៀតដែលវាបំប្លែងខ្លួនទៅជាទម្រង់ E484K។ ទម្រង់ E484K ជាប្រភេទនៃវីរុសអាល់ហ្វាដែលបានបំប្លែងខ្លួន ហើយវាអាចឆ្លងខ្លាំងជាងកូវីដបំប្លែងខ្លួនដែលតា ដោយសារតែពិភពលោកកំពុងតែដាក់ការសង្ស័យថា កូវីដប្រភេទ E484K អាចទៅបំបែកឆ្លងកាត់ប្រព័ន្ធភាពស៊ាំរបស់យើង។
បន្ថែមពីលើនេះ លោកជំទាវ ឱ វណ្ណឌីន បានបង្ហាញនូវក្ដីព្រួយបាម្ភ និងក្រើនរំឭកថា ប្រសិនកូវីដបំប្លែងខ្លួនទាំង២បានចូលក្នុងសរីរាង្គបុគ្គលម្នាក់ រួចវាចាប់ដៃគ្នា មានអាល់ហ្វាផង និងដែលតាផង វាអាចចម្លងទៅមនុស្សផ្សេង ៥ ឬ ១០នាក់ទៀត ថែមទាំងអាចបង្កើតវីរុសកូវីដបំប្លែងខ្លួនថ្មីទៀតក៏មាន។
ហេតុនេះហើយ ទើបក្រសួងសុខាភិបាលបានទទូច និងអំនាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបបម្រុងប្រយ័ត្នជានិច្ច និងកុំភ្លេចអនុវត្តវិធានការ ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៅក្នុងសហគមន៍កម្ពុជាតទៅទៀត៕
សូមទស្សនាវីដេអូខាងក្រោម
អត្ថបទ៖ សន្យា
ចុចអាន៖ តើវីរុសបំប្លែងខ្លួន Mu ជាអ្វី ហើយគួរឲ្យព្រួយបារម្ភប៉ុនណាទៅ?
ចុចអាន៖ អ្នកជំនាញបញ្ជាក់ច្បាស់ថា វ៉ាក់សាំងពីរដូសការពារបានល្អ ទោះមិនចាក់ដូសទី៣
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ