សុខភាព
គួរអនុវត្តវិធីសាស្ត្រទាំងនេះ ដើម្បីបង្ការ និងព្យាបាលជំងឺគ្រុនផ្តាសាយ
១) អ្វីទៅជាជំងឺគ្រុនផ្តាសាយ ?
ជាជំងឺដែលបង្កឡើងដោយ វីរុស(Virus) ឬAllegie។ ភាគច្រើនជំងឺនេះច្រើនកើតឡើងនៅរដូវវស្សា និងរដូវលំហើយ។
២) ការចម្លងមេរោគ÷
ជំងឺផ្តាសាយឆ្លងតាមរយៈ
– ការក្អក
– កណ្តាស់
– សំបោរ ស្លេស
– នៅក្បែរអ្នកជំងឺផ្តាសាយ ឬប៉ះវត្ថុដែលមានមេរោគ
៣) រោគសញ្ញា÷
អាការៈទូទៅនៃជំងឺគ្រុនផ្តាសាយមាន:
– ចាប់ផ្តើមឈឺគ្រុនក្តៅភ្លាមៗ
– អស់កម្លាំង ខ្សោយ ល្ហិតល្ហៃ
– ឈឺខ្លួន ឈឺក ឈឺក្បាល រងា ញាក់
– ក្អកហៀសំបោរ ។ល។
៤) វិធីបង្ការ÷
ដើម្បីបង្ការកុំឲ្យឆ្លងជំងឺគ្រុនផ្តាសាយយើងត្រូវអនុវត្តៈ
– ចាក់ថ្នាំបង្ការជំងឺគ្រុនផ្តាសាយរៀងរាល់១ឆ្នាំម្តង។
– ខ្ទប់មាត់របស់អ្នកដោយប្រើម៉ាស់ឬក្រដាស ឬកន្សែងនៅពេលក្អក ឬកណ្តាស់ ឬខ្ទប់មាត់ដោយដៃរបស់អ្នក
– លាងដៃឲ្យបានស្អាត
– សម្អាតសម្ភារៈប្រើប្រាស់ឲ្យបានស្អាត
– ពាក់ម៉ាសឲ្យបានត្រឹមត្រូវ ។
៥) វិធីសាស្ត្របឋមដើម្បីព្យាបាលជំងឺគ្រុនផ្តាសាយមាន៖
ក. វិធីព្យាបាលតាមបែបធម្មជាតិ:
– សម្រាកឲ្យបានគ្រប់គ្រាន់ និងមានខ្យល់អាកាសបរិសុទ្ធ
– ផឹកទឹកឲ្យបានច្រើន
– វិធីទី ១ ហាន់ខ្ញីជាចំណិតៗតូចៗហើយលាយជាមួយទឹកក្តៅផឹករាល់ថ្ងៃ។
– វិធីទី ២ លាយទឹកឃ្មុំ ២ស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មា១ស្លាបព្រាកាហ្វេ រួចយកទៅលាយជាមួយទឹកក្តៅមួយកែវតូចល្មមដើម្បីផឹករាល់ថ្ងៃ។
ខ. វិធីព្យាបាលដោយប្រើប្រាស់ឱសថដែលអាចប្រើប្រាស់បាននៅក្នុងគេហដ្ឋាន:
– បើមានអាការៈឈឺក្បាល ឬគ្រុនក្តៅ៖ ប្រើឱសថប៉ារ៉ាសេតាម៉ុល មិនឲ្យលើសពី ៣ក្រាមក្នុងមួយថ្ងៃ (ចំពោះមនុស្សធំ) ឬមិនឲ្យលើសពី ៦០មីលីក្រាមក្នុង ១គីឡូ (ចំពោះក្មេង)។
– ករណីមានអាការៈ ផ្តាសាយហៀសំបោរបន្ថែម៖ គួរប្រើឱសថ ប្រូមេតាស៊ីនបន្ថែម ២ ទៅ៤ដងក្នុង១ថ្ងៃ មិនឲ្យលើសពី ១៥០មីលីក្រាមក្នុង១ថ្ងៃ (ចំពោះមនុស្សធំ) ឬTamiflu ចំនួន៧៥មីលីក្រាម ២ដងក្នុងមួយថ្ងៃ (រយៈពេល៥ថ្ងៃ)។
«បើមានរោគសញ្ញាណាមួយកើតឡើងដូចជា ឈឺបំពង់ក ឈឺច្រមុះ និងក្តៅខ្លួនខ្លាំងលើសពី៣៨អង្សាសេ លោកអ្នកគួរស្វែងរកសេវាពិនិត្យពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែតដើម្បីទទួលបានការពិនិត្យ និងព្យាបាលត្រឹមត្រូវ និងជៀសវាងការផ្សំថ្នាំលេបដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវដែលអាចនាំឲ្យប៉ះពាល់ដល់សុខភាព និងក្រុមគ្រួសារ»៕
អត្ថបទ៖ រស្មី
-
ចរាចរណ៍២ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៤ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ម៉ោង ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី