Connect with us

ព័ត៌មានអន្ដរជាតិ

ស្ទង់មតិ៖ បុរស​ម្នាក់​នេះ​ទទួលបាន​ការ​គាំទ្រ​ខ្លាំង​ឲ្យ​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​ជប៉ុនបន្ទាប់

បានផុស

នៅ

អ្នក​បោះ​ឆ្នោត​បាន​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ដល់​លោក Taro Kono ដែល​ជា​​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​​ប្រយុទ្ធ​​ប្រឆាំង​នឹង​កូវីដ-១៩​ឲ្យ​​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​បន្ទាប់។ នេះ​បើ​យោង​តាម​ការ​ស្ទង់​មតិ​​ទី២​បាន​បង្ហាញ​នៅ​ថ្ងៃចន្ទ ទី​៦ ខែ​កញ្ញា​នេះ។

លោក​នាយក​រដ្ឋ​មន្ត្រី Yoshihide Suga បាន​ធ្វើ​សេចក្តី​ប្រកាស​ដ៏​ភ្ញាក់​ផ្អើល​កាល​ពី​ថ្ងៃ​សុក្រ​ពី​ការ​ចុះ​ចេញ​ពី​តំណែង​ដែល​បាន​ធ្វើ​ឲ្យ​ការ​ប្រកួត​ប្រជែង​ភាព​ជា​អ្នក​ដឹក​នាំ​របស់​គណបក្សសេរី​ប្រជា​ធិបតេយ្យ (LDP) កំណត់​នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា​មាន​ច្របូក​ច្របល់​ដែល​មាន​បេក្ខជន​ជា​ច្រើន​ត្រូវ​បាន​ដាក់​ឡើង​ដើម្បី​ប្រកួត​ប្រជែង។ សំឡេង​ភាគ​ច្រើន​របស់​គណបក្ស LDP នៅ​រដ្ឋសភា​នឹង​ធានាឲ្យ​អ្នក​ឈ្នះ​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី។

លោក Taro Kono
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ស្ទង់មតិ​ដោយ​កាសែត Yomiuri Shimbun បាន​បង្ហាញ​ថា ២៣%បាន​ឆ្លើយ​តប​ថា លោក Kono ដែល​ជា​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​វ៉ាក់សាំង​គឺជា​​បុគ្គល​​ស័ក្កិសម​បំផុត​ដើម្បី​ទទួល​តំណែង​នាយក​រដ្ឋ​មន្ត្រី ខណៈ​៣១​.៩% បាន​គាំទ្រលោក។

លោក Kono បាន​យក​ឈ្នះ​លើ​អតីត​​​រដ្ឋ​មន្ត្រីក្រសួង​ការពារ​ជាតិ​លោក Shigeru Ishiba ដែល​ទទួល​បាន​តែ​២១​%​។ ចំណែក​​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​លោក Fumio Kishida ដែល​បាន​ប្រកាស​ជា​បេក្ខភាព​ផ្លូវ​ការ​នោះ​ទទួល​បាន​ត្រឹម​តែ​១២​%​ប៉ុណ្ណោះ។

លោក Kono អាយុ​៥៨​ឆ្នាំ​ដែល​ជា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស និងជា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការពារជាតិ​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ Georgetown និង​និយាយ​​ភាសា​អង់គ្លេស​បាន​យ៉ាង​ល្អ។ លោក​បាន​សាង​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ក្នុង​ចំណោម​អ្នក​មាន​សំឡេង​បោះ​ឆ្នោត​វ័យ​ក្មេង​តាម​រយៈ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ដោយ​ប្រើ​ប្រាស់​២​ភាសា​ ដែល​មាន​អ្នក​តាម​ដាន២.៣​លាន​នាក់​គ្រាន់​តែផេក​នៅ​ប្រទេស​ជប៉ុន​តែ​ម្យ៉ាង៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម