Connect with us

សុខភាព

ក្រោយជាសះស្បើយពីកូវីដ បញ្ហាមួយវេជ្ជបណ្ឌិតជំរុញឲ្យទៅពិនិត្យជាប្រចាំ ចៀសវាងដល់កម្រិតគ្រោះថ្នាក់

បានផុស

នៅ

វេជ្ជបណ្ឌិត​ Anutra Chittinandana​ ប្រធានរាជបណ្ទិតមហាវិទ្យាល័យគ្រូពេទ្យថៃ បានបង្ហោះនៅលើហ្វេសប៊ុករបស់លោកថា អ្នកជំងឺដែលបានជាសះស្បើយពីជំងឺកូវីដ -១៩ គួរតែទៅទទួលការពិនិត្យសុខភាពនៃ​តម្រងនោម​ជា​ប្រចាំ​ ព្រោះ​ពួកគេ​កំពុង​ប្រឈម​នឹង​ការ​ខ្សោយ​តម្រងនោមធ្ងន់ធ្ងរ។

វេជ្ជបណ្ឌិត​ Anutra Chittinandana
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Astudy ដែល​បាន​បោះពុម្ព​ផ្សាយ​នៅ​ក្នុង​ទិនានុប្បវត្តិ​សមាគម​សរសៃ​ប្រសាទ​អាមេរិក​ ស្តីពី​លទ្ធផល​តម្រងនោម​ចំពោះ​អ្នក​ជំងឺ​កូវីដ ហើយ​បាន​ប្រៀបធៀប​អ្នក​ជំងឺដែល​បាន​ជា​សះស្បើយ​ចំនួន ៨៩,២១៦ នាក់​ជាមួយ​មនុស្ស ១,៦៣៧,៤៦៧ នាក់​ដែល​មិន​ធ្លាប់​ឆ្លង។

បន្ទាប់ពី៦ខែ​ការស្រាវជ្រាវបាន​រក​ឃើញ​ថា​ អត្រា​នៃ​ការ​រង​របួស​តម្រងនោម​ស្រួចស្រាវ​ ជំងឺ​តម្រងនោម​ដំណាក់កាល​ចុងក្រោយ​ និង​តម្រងនោម​ធ្ងន់ធ្ងរ​ បាន​កើន​ឡើង​ក្នុង​ចំណោម​អ្នកជំងឺកូវីដ​ ដែល​បាន​ជា​សះស្បើយ​ ជា​ពិសេស​អ្នក​ដែល​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ក្នុង​បន្ទប់​សង្រោះ​បន្ទាន់( ICU )។

លោក​បាន​បន្ថែម​ថា“ ការ​សិក្សា​ក៏​បាន​រក​ឃើញ​ថា ​អត្រា​តម្រងនោម​តាម​តម្រងនោម (eGFR) ដែល​បាន​ប៉ាន់ស្មាន​ក្នុង​ចំណោម​អ្នក​ជំងឺ​កូវីដ ក្រោយ​ពេល​មាន​ជំងឺ​ធ្ងន់ធ្ងរ​ អាច​ថយចុះដល់ ៥០ ភាគរយ” ។ ដូច្នេះ​អ្នក​ដែល​បាន​ជា​សះស្បើយ​ពី​កូវីដ គួរ​តែ​ប្រញាប់​ទៅ​ទទួល​ការ​ពិនិត្យ​សុខភាព​តម្រងនោម​ជា​ប្រចាំ ​មុន​ពេល eGFR ធ្លាក់​ចុះ​ដល់​កម្រិត​គ្រោះថ្នាក់​ដល់​ជីវិត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖nationthailand

ចុចអាន៖មិនថាធ្ងន់ស្រាល ក្រោយជាពីកូវីដហាមដាច់ខាតប្រើរាងកាយធ្វើរឿងទាំងនេះ ប្រយ័ត្នពិបាកខ្លួន

ចុចអាន៖ថៃ ទើបរកឃើញរោគសញ្ញាថ្មីមួយទៀត កើតចំពោះអ្នកជាសះស្បើយពីកូវីដ ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម