Connect with us

ព័ត៌មានជាតិ

កម្មករបុរីប៉េង ហួត វិជ្ជមាន​កូវីដ​បំប្លែងខ្លួនថ្មី Delta ៥នាក់ក្នុងចំនួនអ្នកឆ្លង ១១ នាក់

បានផុស

នៅ

អាជ្ញាធរសង្កាត់វាលស្បូង ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ៦ ខែកញ្ញានេះថា ចំនួនកម្មករបុរី ប៉េង ហួត វាលស្បូវ ដែលក្រុមគ្រូពេទ្យបង្អែក ខណ្ឌច្បារអំពៅ បានចុះយកសំណាករយៈពេល ២ ថ្ងៃជាប់គ្នា លើកម្មករសរុប ១១១នាក់ លទ្ធផលរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ១១នាក់ ក្នុងនោះមានវីរុសបំប្លែងខ្លួនថ្មី ៥ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្រី យន់ សុផល ចៅសង្កាត់វាលស្បូវ បានបញ្ជាក់ថា ក្នុងចំនួនកម្មករបម្រើការនៅក្នុងបុរីប៉េង ហួត វាលស្បូវ ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានចំនួន១១១នាក់។

ហើយការចុះយកសំណាកទៅលើកម្មករខាងលើគឺដោយសង្ស័យថា មានកម្មករមានកើតជំងឺកូវីដ១៩។

លុះនៅពេលដែលក្រុមគ្រូពេទ្យបង្អែកខណ្ឌច្បារអំពៅ ចុះទៅយកសំណាកដល់កម្មកររយះពេល២ថ្ងៃជាប់គ្នាគឺថ្ងៃទី៤ និង៥ខែកញ្ញានេះជាលទ្ធផលរកឃើញអ្នកវីជ្ជមានកូវីដ១៩ចំនួន១១នាក់ហើយក្នុង១១នាក់នេះមាន៥នាក់កើតជំងឺកូវីដ១៩បំប្លែងខ្លួនថ្មី។

ចំពោះកម្មករដែលពុំបានរកឃើញក៏ត្រូវបានក្រុមគ្រូហាមមិនឲ្យចេញពីទីតាំងដែលកំពុងស្នាក់នៅផងដែរ ព្រោះខ្លាចឆ្លងដល់អ្នកផ្សេងៗទៀត។

លោកស្រីចៅសង្កាត់បានសំណូមពរដល់បងប្អូនកម្មករសំណង់ទាំងដែលរស់នៅប្រមូលផ្តុំគ្នាសូមមេត្តារក្សាគម្លាតចៀសវាងឆ្លងរាលដាលកាន់តែធ្ងន់ធ្ងរ៕

អត្ថបទៈ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ

សន្តិសុខសង្គម១៩ ម៉ោង មុន

ស្ដ្រីបង្ហោះវីដេអូ ភ្ជាប់សំឡេងផ្ទុះអាវុធ ត្រូវបាននគរបាលខេត្តសៀមរាប ហៅមកសួរនាំ

សេដ្ឋកិច្ច១២ ម៉ោង មុន

មន្ត្រីគយ នគរបាល ចុះផ្សព្វផ្សាយ ភាពខុសគ្នារវាងទំនិញមានពន្ធ និងទំនិញគេចពន្ធ

សន្តិសុខសង្គម១០ ម៉ោង មុន

ជនល្មើស ស្រី ស៊ីណា ជាប់សំណុំរឿង២ អាចជាប់ពន្ធនាគារ ពី ២០ ទៅ ៣០ ឆ្នាំ

ព័ត៌មានជាតិ១៣ ម៉ោង មុន

តុលាការ សន្យាចាត់វិធានការច្បាប់ដោយម៉ឺងម៉ាត់លើសំណុំរឿងឃាតកម្មបង្កឡើងដោយឈ្មោះ ស្រី ស៊ីណា

Sokha Hotels

ព័ត៌មានពេញនិយម