Connect with us

ព័ត៌មានជាតិ

លោកបណ្ឌិត សុខ ទូច ស្លៀកពាក់សាមញ្ញ ចុះទៅដាំកូនឈើប្រណិត តែបែរជាត្រូវគេរិះគន់ថា ស្លៀកពាក់មិនសក្តិសមជាមេដឹកនាំ

បានផុស

នៅ

លោកបណ្ឌិត សុខ ទូច ត្រូវបានមនុស្សមួយចំនួនរិះគន់ ការស្លៀកពាក់របស់លោក ថា មិនសក្តិសមជាមេដឹកនាំ ជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា។ ការរិះគន់នេះ គ្រាដែលលោកបណ្ឌិត សុខ ទូច បានស្លៀកពាក់ សាមញ្ញ ដឹកនាំ​​ម​ន្ត្រី​​រាជបណ្ឌិត្យសភា ចុះទៅដាំកូនឈើប្រណិត ( ធ្នង់) ចំនួន៤ពាន់ដើម នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោ ឬស្សីត្រឹប កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១។

លោកបណ្ឌិត សុខ ទូច សរសេរនៅលើគណនីហ្វេសប៊ុក របស់លោក នារសៀលថ្ងៃទី៦ ខែកញ្ញានេះថា «មានអ្នកសួរខ្ញុំច្រើនណាស់ថា ស្លៀកពាក់មិនសក្តិសមជាមេដឹកនាំ ជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា។ សូមអភ័យទោស ខ្ញុំមិនឆ្លើយតបទេ តែខ្ញុំទៅនេះ មិនមែនទៅក្នុងនាមប្រធានរាជបណ្ឌិត្យសភាកម្ពុជាទេ ខ្ញុំទៅដាំដើមឈើ ខ្ញុំចុះមើលក្រោលគោ មើលក្រោលក្របី»។

លោកបណ្ឌិត សុខ ទូច បានសរសេរបន្តថា «ហើយកាលដែលមានជាតិអំបិលឡើង នៅលើអាវនេះគឺ អ្វីៗខ្ញុំកាន់ដោយខ្លួនឯង ព្រោះមិនមានប្រាក់ខែបើក ឱ្យអ្នកបើកឡាន ឬអ្នកយួរកាបូបទេ ដូច្នេះអ្វីៗខ្ញុំធ្វើដោយខ្លួនឯង ហេតុនេះទើបធ្វើឱ្យបែកញើសបែបនេះ។ សូមអរគុណ ចំពោះអ្នករិះគន់ នេះគឺជីវិតរបស់អ្នកស្រាវជ្រាវវាបែបនេះ»៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម៣ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ៦ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ១៣ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍១១ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម