ព័ត៌មានអន្ដរជាតិ
បេសកជនអាស៊ានពិសេសសម្រាប់មីយ៉ាន់ម៉ាស្នើបទឈប់បាញ់គ្នា៤ខែ
បេសកជនពិសេសរបស់អាស៊ានសម្រាប់ប្រទេសមីយ៉ាន់ម៉ាបាននិយាយថា លោកបានអំពាវនាវឲ្យមានបទឈប់បាញ់គ្នារយៈពេល៤ខែពីភាគីពាក់ព័ន្ធទាំងអស់នៅក្នុងជម្លោះដើម្បីអាចមានលទ្ធភាពដឹកជញ្ជូនជំនួយមនុស្សធម៌លើកដំបូងចូលប្រទេសនេះឲ្យបានរលូននៅពាក់កណ្តាលខែកញ្ញា។
និយាយក្នុងបទសម្ភាសផ្តាច់មុខជាមួយសារព័ត៌មាន Kyodo News កាលពីថ្ងៃសៅរ៍ លោក Erywan Yusof អនុរដ្ឋមន្ត្រីក្រសួងការបរទេសព្រុយណេបាននិយាយថា លោកបានស្នើបទឈប់បាញ់គ្នារហូតដល់ចុងឆ្នាំនេះនៅក្នុងសន្នីសីទវីដេអូជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសដែលយោធាមីយ៉ាន់បានតែងតាំងលោក Wunna Maung Lwin កាលពីថ្ងៃអង្គារ៍មុន និងបន្ថែមថា យោធាបានទទួលយក។
លោកមានប្រសាសន៍ថា ៖«នេះមិនមែនជាបទឈប់បាញ់គ្នានយោបាយទេ។ បទឈប់បាញ់គ្នានេះគឺដើម្បីធានាសុវត្ថិភាព និងសន្តិសុខនៃការងារមនុស្សធម៌» ពីព្រោះបុគ្គលិកមនុស្សធម៌ត្រូវចេញក្រៅ និងចែកអំណោយដល់ប្រជាជនដោយសុវត្ថិភាព»។
«ពួកគេមិនបានជំទាស់នឹងអ្វីដែលខ្ញុំនិយាយទេពាក់ព័ន្ធនឹងបទឈប់បាញ់គ្នានេះ»។ បេសកជនពិសេសរូបនេះមានប្រសាសន៍ និងបន្ថែមថា លោកក៏បានឆ្លងសំណើរដោយប្រយោលរបស់លោកទៅភាគីដែលប្រឆាំងនឹងការគ្រប់គ្រងរបស់យោធា បន្ទាប់ពីរដ្ឋប្រហារកាលពីខែកុម្ភៈដែលផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោត។
«ខ្ញុំសង្ឃឹមថា សាររបស់ខ្ញុំបានទៅដល់ពួកគេ»។ លោកបញ្ជាក់បន្ថែម។
លោកបន្តថា បន្ទាប់មកនឹងនាំយកវ៉ាក់សាំងចូលទៅមីយ៉ាន់ម៉ា។ ខណៈពេលការចរចារបស់លោកជាមួយយោធាមីយ៉ាន់ម៉ាដើម្បីបំពេញអាណត្តិរបស់លោកកំពុងបន្ត លោកសង្ឃឹមនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់មីយ៉ាន់ម៉ាខែក្រោយ និងធ្វើឲ្យវាក្លាយជាដំណើរទស្សនកិច្ចសំខាន់ដែលអាចឲ្យលោកជួបគ្រប់ភាគីពាក់ព័ន្ធដែលមានកង្វល់។
បេសកជនបានបញ្ជាក់ថា ៖«ខ្ញុំចង់មានរូបភាពមួយយ៉ាងច្បាស់លាស់ពីអ្វីដែលខ្ញុំត្រូវបានអនុញ្ញាតឲ្យធ្វើ និងអ្វីដែលខ្ញុំមិនត្រូវបានអនុញ្ញាតឲ្យធ្វើ ដូច្នេះខ្ញុំអាចធ្វើការសម្រេចចិត្តថាតើដំណើរទស្សនិច្ចនឹងបន្តដំណើរការ ឬអត់»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Kyodo News
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»