ព័ត៌មានអន្ដរជាតិ
វៀតណាម រឹបអូសថ្នាំ Lianhua Qingwen រត់ពន្ធខុសច្បាប់មកពីប្រទេស ចិន
ក្រុមឃ្លាំមើលទីផ្សារនៅខេត្ត Binh Duong ប្រទេសវៀតណាម បានរឹបអូសទំនិញវេជ្ជសាស្រ្តរត់ពន្ធខុសច្បាប់មកពីប្រទេសចិនជាច្រើនកញ្ចប់ ក្នុងនោះរួមមាន ឱសថព្យាបាលរោគសញ្ញាជំងឺកូវីដ-១៩ និងផលិតផលវេជ្ជសាស្រ្តផ្សេងទៀតផងដែរ។

នាយកដ្ឋានឃ្លាំមើលទីផ្សារវៀតណាម បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ទំនិញដែលគួរឲ្យសង្ស័យនេះ ត្រូវបានរកឃើញកំឡុងការឆែកឆេរក្រុមហ៊ុន SH – XY Construction Technique Trading Co. Ltd.។
ទំនិញដែលរឹបអូសបានរួមមាន ថ្នាំគ្រាប់ Lianhua Qingwen ចំនួន១៩,៨៦០ប្រអប់ ឧបករណ៍ធ្វើតេស្តកូវីដរហ័សចំនួន៤៦០ ឧបករណ៍ការពារផ្នែកវេជ្ជសាស្រ្តចំនួន៤,៦០០ របាំងមុខចំនួន១,៦០០ ថ្នាំសម្លាប់មេរោគ៥១៦ដប ម៉ាសរាប់ពាន់និងរបស់ផ្សេងទៀត។

ផលិតផលទាំងនេះ ភាគច្រើនផលិតនៅប្រទេសចិនប៉ុន្តែពួកគេមិនមានបិទស្លាកសញ្ញាជាភាសាវៀតណាមទេ ហើយបានបង្ហាញពីសញ្ញានៃការនាំចូលខុសច្បាប់ពីប្រទេសចិន។
តំណាងរបស់ក្រុមហ៊ុន មិនបានបង្ហាញវិក្កយបត្រឬឯកសារផ្សេងទៀតដែលបញ្ជាក់ពីប្រភពដើមស្របច្បាប់នៃទំនិញដែលមានតម្លៃប្រមាណជាង ៧២៥ លានដុង (៣១,៨០០ ដុល្លារអាមេរិក) ទាំងនេះទេ។

នាយកដ្ឋានឃ្លាំមើលទីផ្សារខេត្ត កំពុងស៊ើបអង្កេតប្រភពនៃទំនិញទាំងនេះ ហើយឲ្យក្រុមហ៊ុនមកដោះស្រាយចំពោះការរំលោភបំពាន។
គួរកត់សម្គាល់ផងដែរថា ថ្មីៗនេះ Lianhua Qingwen ត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមថាជាឱសថបុរាណចិន ព្យាបាលអ្នកជំងឺកូវីដ-១៩៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ ហេតុអ្វី អឺរ៉ុប ផ្តល់វ៉ាក់សាំងកូវីដឲ្យ វៀតណាម ច្រើនម្ល៉េះ?

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី