កូវីដ-១៩
យកសំណាកពលរដ្ឋចំនួន១៧៧នាក់ រកឃើញអ្នកវិជ្ជមានកូវិដ-១៩ ចំនួន០២នាក់
ឧត្តរមានជ័យ ៖ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ លោក លី រដ្ឋា អភិបាលរងសំរោង បានដឹកនាំក្រុមការងារប្រចាំការវេនទី៣ នៃក្រុមការងារ COVID-១៩ ក្រុងសំរោង បានសហការជាមួយក្រុមការងារសុខាភិបាល អាជ្ញាធរមូលដ្ឋាន ចុះយកសំណាកប្រជាពលរដ្ឋ នៅភូមិបុស្ស ដែលមានការពាក់ព័ន្ធ ចំនួន ១៧៧នាក់ ស្រី ៩៥នាក់។
តាមលទ្ធផល នៃការយកសំណាកដោយប្រើឧបករណ៍តេស្ត៍រហ័សគឺរកឃើញវិជ្ជមាន ចំនួន ០២នាក់ ស្រី ម្នាក់ មានឈ្មោះដូចខាងក្រោម៖
១. ឈ្មោះ អឿន វិច ភេទស្រី អាយុ ៤៥ឆ្នាំ
២. ឈ្មោះ វុត ចាន់ណាន ភេទប្រុស អាយុ ១៧ឆ្នាំ (ជាម្តាយនិងកូន)
បច្ចុប្បន្នអ្នកវិជ្ជមានទាំងពីរនាក់ ត្រូវបានក្រុមគ្រូពេទ្យ បញ្ជូនទៅព្យាបាល នៅមណ្ឌលព្យាបាលវិទ្យាល័យតេជោសែនសំរោង។
ក្រុមការងារបានបិទខ្ទប់ទីតាំងផ្ទះរបស់ឈ្មោះ អឿន វិច ភេទស្រី អាយុ ៤៥ឆ្នាំ នៅភូមិបុស្ស ចំនួន ២១ថ្ងៃ និងបានធ្វើការណែនាំដល់អ្នកដែលមានការពាក់ពន្ធទាំងអស់ អោយបន្តអនុវត្តវិធានការណ៍សុខាភិបាល និងធ្វើចត្តាឡីស័ក អោយបានខ្ជាប់ខ្ជួន ជៀសវាងការចម្លងក្នុងសហគមន៍ជាបន្តទៀត៕
ដោយ ៖ ចាន់ ធី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ