Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិសជប៉ុន ចាប់ខ្លួនបុរសម្នាក់ ដើរលួចខោអាវក្នុងស្រីៗ រកឃើញរាប់រយឈុត នៅពេញផ្ទះ

បានផុស

នៅ

ប៉ូលិសនៅទីក្រុង Beppu ភាគខាងត្បូងប្រទេសជប៉ុន បានចាប់ខ្លួនបុរសម្នាក់ដែល លួចខោអាវក្នុងរបស់ស្ត្រីរាប់រយឈុត ពីកន្លែងបោកខោអាវនានា។

ពីដំបូង អាជ្ញាធរត្រូវបានជូនដំណឹង ដោយនិស្សិតស្រីអាយុ ២១ ឆ្នាំមិនបញ្ចេញឈ្មោះម្នាក់ ដែលបានចោទប្រកាន់ថា បុរសឈ្មោះ Tetsuo Urata អាយុ ៥៦ ឆ្នាំ បានលួចខោអាវក្នុងចំនួន ៦ ឈុតពីនាងនៅឯកន្លែងបោកខោអាវ កាលពីថ្ងៃទី ២៤ ខែសីហា។

នៅសប្តាហ៍នោះ ប៉ូលិសក្រុងក៏បានទៅដល់ផ្ទះរបស់ Urata ហើយពួកគេបានរកឃើញខោអាវក្នុងចំនួន ៧៣០ នៅក្នុងអាផាតមិនរបស់គាត់។ លោក Urata ត្រូវបានចាប់ខ្លួននិង សារភាពប្រាប់ប៉ូលិសថា គាត់ពិតជាបានលួចខោអាវក្នុងរបស់ស្រីៗមែន។

អ្នកនាំពាក្យនាយកដ្ឋានប៉ូលិសក្រុង Beppu បានប្រាប់ទូរទស្សន៍ Abema ថា “យើងមិនដែលរឹបអូសខោអាវក្នុងបានច្រើនបែបនេះទេ នារយៈពេលជាច្រើនឆ្នាំមកនេះ”។

បច្ចុប្បន្ន ប៉ូលិសទីក្រុង Beppu កំពុងធ្វើការស៊ើបអង្កេតបន្ថែមលើករណីនេះ។

គួរបញ្ជាក់ថា ករណីជាច្រើនទៀត ដែលជាប់ទាក់ទងនឹងបុរសលួចខោអាវក្នុងរបស់ស្រីៗ បានកើតឡើងនៅប្រទេសជប៉ុនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ករណីចុងក្រោយបំផុតគឺក្នុងខែមីនា នៅពេលបុរសម្នាក់ឈ្មោះ Takahiro Kubo អាយុ ៣០ ឆ្នាំជាជាងអគ្គិសនី ត្រូវបានអាជ្ញាធរចាប់ខ្លួនក្នុងខេត្ត Saga ភាគនិរតី ដោយសារលួចខោអាវក្នុង និងឈុតហែលទឹកចំនួន ៤២៤ ពីក្មេងស្រីជំទង់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Insider

ចុចអាន៖ វៀតណាម រឹបអូសថ្នាំ Lianhua Qingwen រត់ពន្ធខុសច្បាប់មកពីប្រទេស ចិន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានជាតិ២២ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ហ្សេលេនស្គី ថា ពូទីន នឹងស្លាប់ឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម