Connect with us

ព័ត៌មានជាតិ

នាយ កុយ បញ្ជាក់មូលហេតុចាកចេញ​ពីក្រុងស៊ីវិល័យ​ទៅ​រស់​នៅឯស្រុកកំណើត

បានផុស

នៅ

តារាកំប្លែងជើងចាស់ល្បីល្បាយប្រចាំប្រទេស នាយ កុយ ខណ:ដែលស្ងប់ស្ងាត់បាត់មុខពី សិល្បៈមួយរយៈអំឡុងពេលជំងឺកូវីដ-១៩ រាតត្បាតក៏ស្រាប់តែឮដំណឹងថាលោក បានឈប់នៅភ្នំពេញដោយទៅរស់នៅឯស្រុកកំណើត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពនិយាយថា នាយ កុយ បានឈប់រស់នៅភ្នំពេញហើយ ដោយគាត់មករស់នៅស្រុកកំណើតគាត់វិញគឺនៅភូមិព្រែកជ្រូក ស្រុកស្អាងខេត្តកណ្តាល។

ដំណឹងនេះមានមហាជនជាច្រើនតែងតែឆ្ងល់ថាហេតុអី្វតារាកំប្លែងជើងចាស់រូបនេះបែជាមករស់នៅស្រុកកំណើតម្នាក់ដោយមិនមានប្រពន្ធកូនមកជាមួយឡើយមូលហេតុអ្វី?ឬនាយលក់ផ្ទះនៅភ្នំពេញអស់ហើយ?។

បកស្រាយនូវចម្ងល់នេះត្រូវបាន នាយកុយ បញ្ជាក់ថា ដោយសារតែផ្ទះនៅភ្នំពេញដែលមានចំនួន២កន្លែងត្រូវបានគាត់ជួលឱ្យក្រុមហ៊ុន ក្នុងតម្លៃបាន១ ខែ៧០០ទៅ៨០០ដុល្លារដូច្នេះ១ខែអាចបានទទួលបានចំណូលជាង១ពាន់ដុល្លារ ទើបទុកលុយ១ពាន់ជាងនេះមក​រស់នៅ​ឯស្រុកស្អាងវិញព្រោះមាន​ផាសុកភាព មាន​កន្លែង​ហាត់ប្រាណ មាន​កន្លែង​ដើរយកខ្យល់អាកាសជាដើម។

នាយ កុយ ​បន្ថែមទៀតថា កាលពីមុន​អាចរស់នៅបានដោយសារតែ​មិន​ទាន់មាន​កូ​វីដ​-១៩ហើយ​ឥឡូវ​កូវីដ-១៩​ ហើយសិល្បៈក៏ត្រូវបាន​បិទ​ខ្ទប់​មិន​ដឹង​រក​អ្វីទេ ភ្លេង​ការ កាត់សក់​។ ដូច្នេះ​យើង​យក​លុយ​ជាង​១​ពាន់​នេះមក​ដេក​ចាយ​នៅ​ស្អាង​វិញហើយ​ឡាយលក់ផលិតផលនេះ ​ផលិតផល​នោះ​ផងទៅ​៕

អត្ថបទៈ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម