សុខភាព
ប្រយ័ត្នទាំងអស់គ្នា ជំងឺ ៧ មុខនេះកើតញឹកញាប់នៅខែភ្លៀង
រដូវភ្លៀងធ្លាក់បានចូលមកដល់ហើយ តម្រូវឲ្យយើងទាំងអស់គ្នាថែរក្សាសុខភាពឲ្យបានដិតដល់ ដើម្បីចៀសផុតពីជំងឺដង្កាត់ផ្សេងៗ។ ស្របពេលដែលអាកាសផ្លាស់ប្តូរពីក្តៅហួតហែង មកមានភ្លៀងធ្លាក់នេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលបានប្រកាសឲ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះជំងឺ ៧ មុខ ដែលឧស្សាហ៍កើតក្នុងរដូវភ្លៀង។
១- ជំងឺគ្រុនឈាម-គ្រុនចាញ់
២- ជំងឺគ្រុនផ្តាសាយ
៣- ជំងឺគ្រុនក្តៅ
៤- ជំងឺចម្លងពីចំណីអាហារ
៥- ជំងឺចម្លងពីទឹក
៦- ជំងឺអាសន្នរោគ
៧- ជំងឺលិបតូ (ចម្លងពីទឹកនោមសត្វកណ្តុរ ជាពិសេសនៅពេលមានលិចទឹក)។
ចំពោះវិធីការពារខ្លួនពីជំងឺទាំង ៧ មុខខាងលើនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានណែនាំឲ្យយើងអនុវត្តតាមការណែនាំខាងក្រោមនេះ។
– ត្រូវមានអាវភ្លៀង ឆ័ត្រ ស្បែកជើងលុយទឹក ត្រៀមពេលមានភ្លៀងធ្លាក់
– ត្រូវងូតទឹកជម្រះកាយឲ្យស្អាត ក្រោយត្រូវទឹកភ្លៀង
– ផឹកទឹកក្តៅឧណ្ហៗ ឬញ៉ាំស៊ុបក្តៅៗ
– អនាម័យខ្លួនប្រាណ និងចំណីអហារ
– ត្រូវលាងដៃជាមួយនឹងសាប៊ូជានិច្ច
– បំបាត់ដង្កូវទឹក និងជម្រកមូស
– ផឹកទឹកឲ្យបានយ៉ាងតិច ២ លីត្រ/ថ្ងៃ
– ញ៉ាំអាហារ-បន្លែផ្លែឈើដែលមានជីវជាតិ និងសម្បូរវីតាមីន៕
ចុចអាន៖ជីរភ្លូ ធ្វើអន្លក់ឆ្ងាញ់លេខ១ ឯស្លឹក ផ្កា ឫស កបនឹងជំងឺច្រើនមុខ
ចុចអាន៖មួយថ្ងៃហូបរបស់អស់នេះលើស ២០០ ក្រាម ប្រយ័ត្នឆាប់ស្លាប់!
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់