សុខភាព
ញ៉ាំអាហារក្តៅៗដាក់ថង់ប្លាស្ទិក ចាន ឬប្រអប់ស្នោ គ្រោះថ្នាក់ខ្លាំងណាស់
បច្ចេកវិទ្យាទំនើប បច្ចុប្បន្នការវេចខ្ចប់ចំណីអាហារកាន់តែទាន់សម័យ មិនប្រើស្លឹកចេក ស្លឹកឈូក ដូចជំនាន់មុននោះទេ ដោយជំនួសមកវិញនូវការច្រកថង់ប្លាស្ទិក ប្រអប់ ឬចានស្នោ ដែលស្រួលប្រើ ស្រាល មិនព្រួយរឿងជ្រាបទឹក។
ការវេចខ្ចប់បែបទំនើបត្បិតជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃក៏ពិតមែន ប៉ុន្តែបើនិយាយពីផលប៉ះពាល់វិញធ្ងន់ធ្ងរបំផុត ទាំងផ្នែកបរិស្ថាន និងសុខភាព។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។
ជាទូទៅថង់ប្លាស្ទិក ចាន ឬប្រអប់ស្នោ ត្រូវបានគេយកទៅដាក់ចំណីអាហារ មានទាំងត្រជាក់ និងក្តៅៗទើបតែចម្អិនរួច។ កាលណាចំណីអាហារក្តៅៗដែលចម្អិន រួចមកដាក់ក្នុងថង់ ឬប្រអប់ស្នោនោះ វានឹងបញ្ចេញសារធាតុគីមី ម្យ៉ាងឈ្មោះ Polyvinyl chloride polyethylene, Polystyrene Biphenol A Polybrominated Diphenyl ether និង Tetrabromobisphenol A ច្រើនរហូតទៅដល់ ៥៥ ដង នៅពេលយើងដាក់វាក្នុងរបស់ក្តៅនឹងចេញទៅចំណីអាហារ ដែលជាតិពុលទាំងនោះប៉ះពាល់ដល់សុខភាពខ្លាំងណាស់ អាចឲ្យយើងប្រឈមនឹងជំងឺច្រើនមុខ ដូចជា មហារីកបំពង់ក ជំងឺលើសឈាម មហារីក បេះដូង តម្រងនោម និងអត់មានកូន ជាដើម។
ចូលរួមថែរក្សាបរិស្ថាន បញ្ចៀសមិនឲ្យខូចសុខភាព ដូច្នេះយើងកុំដាក់របស់ញ៉ាំនៅថង់ ឬស្នោឲ្យសោះ អាចជំនួសមកវិញនូវចាន ឬស្រាក់ ធ្វើអំពីដែក ឬថ្ម ហើយប្រសិនបើចំណីអាហារដែលគោកៗអាចខ្ចប់ស្លឹកចេក ឬស្លឹកឈូក។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បញ្ជាក់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ពិតអត់ ប្រើទុយោបឺតភេសជ្ជៈ ប៉ះពាល់សុខភាពយើង?
ចុចអាន៖ មួយសប្តាហ៍ មនុស្សស្រូបធាតុប្លាស្ទិកទាំងមិនដឹងខ្លួន ស្មើកាត ATM មួយសន្លឹក
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ