Connect with us

ព័ត៌មានអន្ដរជាតិ

តាលីបង់ ឲ្យចូលរៀនមែន តែសិស្សស្រីនិងសិស្សប្រុស ត្រូវខណ្ឌចែកដាច់ពីគ្នា

បានផុស

នៅ

សិស្សនិស្សិតនៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន បានចាប់ផ្តើមវិលត្រឡប់ទៅសាលារៀនវិញហើយ បន្ទាប់ពីក្រុមតាលីបង់ ឡើងកាន់អំណាច ប៉ុន្តែឥឡូវនេះ សិស្សស្រី ត្រូវបានខណ្ឌចែកពីសិស្សប្រុស ដោយវាំងននឬក្តារ នៅកណ្តាលបន្ទប់។

Students attend class under new classroom conditions at Avicenna University in Kabul, Afghanistan September 6, 2021
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វីដែលកើតឡើងនៅតាមសាកលវិទ្យាល័យនិងសាលារៀនទូទាំងប្រទេស នឹងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ពីមហាអំណាចបរទេស។

រូបថត ដែលត្រូវបានចែករំលែកដោយសាកលវិទ្យាល័យ Avicenna ក្នុងទីក្រុងកាប៊ុល ហើយត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គម បានបង្ហាញពីវាំងននពណ៌ប្រផេះ ត្រូវបានដាក់នៅចំកណ្តាលថ្នាក់រៀន ខណៈនិស្សិតស្រីពាក់រ៉ូបវែងនិងគ្របក្បាលប៉ុន្តែមុខរបស់ពួកគេអាចមើលឃើញ។

What happens in universities and schools across the country will be closely watched by foreign powers for signs of what rights women will have now the Islamist militant movement is back in charge

បណ្តាប្រទេសលោកខាងលិចបាននិយាយថា ជំនួយនិងការទទួលស្គាល់ក្រុមតាលីបង់ នឹងអាស្រ័យលើរបៀបដែលពួកគេដឹកនាំប្រទេសអាហ្វហ្គានីស្ថាន រួមទាំងការប្រព្រឹត្តដាក់ក្មេងស្រីនិងស្ត្រីរបស់ពួកគេផងដែរ។

នៅពេលក្រុមនេះ ដាក់ការគ្រប់គ្រងលើកចុងក្រោយចាប់ពីឆ្នាំ ១៩៩៦ ដល់២០០១ ក្រុមនេះបានហាមឃាត់ក្មេងស្រីមិនឲ្យចូលសាលារៀន និងស្ត្រីមិនឲ្យទៅសាកលវិទ្យាល័យនិងធ្វើការ។

Photographs shared by Avicenna University in Kabul, and widely circulated on social media, show a grey curtain running down the centre of the classroom, with female students wearing long robes and head coverings but their faces visible

ទោះបីជាមានការធានាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះថា សិទ្ធិស្ត្រីនឹងត្រូវបានគោរពតាមច្បាប់ឥស្លាមក៏ដោយ ប៉ុន្តែគេមិនច្បាស់ទេថាតើវាមានន័យយ៉ាងដូចម្តេចក្នុងការអនុវត្ត។

ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យក្រុមតាលីបង់ មិនបានធ្វើអត្ថាធិប្បាយអំពីរូបថតនៃថ្នាក់រៀន ដែលត្រូវបានបែងចែក ឬអំពីវិធានការអ្វីដែលត្រូវដាក់នៅតាមសាកលវិទ្យាល័យឡើយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ពលរដ្ឋ អាហ្វហ្គានីស្ថាន កាន់ តែ វេទនា មន្ទីរ ពេទ្យ ជាង ២ ពាន់ កន្លែង អាច នឹង បិទ សប្តាហ៍ នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម