ព័ត៌មានជាតិ
ពន្ធដារបន្តក្រើនរំលឹកជាលើកចុងក្រោយ ដល់ម្ចាស់យានជំនិះគ្រប់ប្រភេទ រួសរាន់ទៅបង់ពន្ធ
អគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំលឹកជាលើកចុងក្រោយ ដល់ប្រជាពលរដ្ឋ ដែលនៅមិនទាន់បង់ពន្ធ ត្រូវរួសរាន់ទៅបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទឆ្នាំ២០២០ ដើម្បីចៀសវាងទទួលរងនូវទោសទណ្ឌ តាមច្បាប់ ខណៈការបង់ពន្ធនឹងបិទបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ខែវិច្ឆិកានេះ។

បើតាមអគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា ក្នុងករណីយានជំនិះគ្រប់ប្រភេទខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្ដនឹងត្រូវទទួលរងនូវទោសទណ្ឌតាមច្បាប់ ស្ដីពីសារពើពន្ធជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារ នឹងសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ចជាពិសេសនគរបាលចរាចរណ៍ ដើម្បីចុះពិនិត្យការអនុវត្តប្រមូលពន្ធនេះ នៅតាមដងផ្លូវនានា បន្ទាប់ពីបទបញ្ចប់ការប្រមូលពន្ធ។

ចំណែកលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានប្រាប់ព័ត៌មានក្នុងស្រុកថា អគ្គនាយកដ្ឋានពន្ធដារ មិនមានការពន្យារពេល ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២០ នោះទេ។ លោកបានបន្តថា ទោះបីការប្រមូលពន្ធនេះ ត្រូវបិទបញ្ចប់ជាស្ថាពរ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះក្តី ក៏បងប្អូនជាម្ចាស់យានយន្ត នៅតែអាចបង់ពន្ធនេះ នៅក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០បាន ប៉ុន្តែ «ត្រូវរងការពិន័យ»៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ខណ្ឌទួលគោកបានសម្រេចជ្រើសរើសយកព្រះភារុណធ្វើជានិមិត្តសញ្ញារបស់រដ្ឋបាលខណ្ឌ

-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច