ព័ត៌មានអន្ដរជាតិ
គ្រូពេទ្យស្រឡាំងកាំង ពេលស្រ្តីម្នាក់អះអាងថា មិនដែលដេកសោះ រយៈពេល៤០ឆ្នាំ
ករណីដ៏ចម្លែកមួយ ដែលស្ត្រីម្នាក់អះអាងថា នាងមិនដែលដេកសោះក្នុងរយៈពេល ៤០ ឆ្នាំមកនេះ បានធ្វើឲ្យក្រុមគ្រូពេទ្យ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
អ្នកស្រី Li Zhanying មកពីខេត្ត Henan ប្រទេសចិនបានអះអាងថា នាងបានដេកលើកចុងក្រោយបំផុត នៅពេលនាងមានអាយុ៥ឆ្នាំ។
ដោយសារតែចង់ដឹងការពិត អ្នកជិតខាងបាននាំនាងលេងបៀរមួយយប់ទាល់ភ្លឺ។ តែអ្នកទាំងនោះ មានខ្លះដេកលើតុ ខ្លរត់ទៅផ្ទះ រីឯអ្នកស្រី Li នៅតែបង្ហាញសភាពធម្មតា។
អ្នកស្រីថែមទាំងអាចទប់ទល់បានផងដែរ បើទោះបីជាលេបថ្នាំងងុយដេកក៏ដោយ ហើយបាតុភូតចម្លែកនេះបានធ្វើឲ្យនាងក្លាយជាតារាល្បីក្នុងស្រុក។
ប្តីរបស់នាងឈ្មោះ Liu Suoquin បានប្រាប់សារព័ត៌មានក្នុងស្រុកថា ការអះអាងរបស់នាងគឺជាការពិត។ គាត់បាននិយាយថា ចាប់តាំងពីអ្នកទាំងពីររៀបការ នាងបានបំពេញការងារផ្ទះជាប្រចាំទោះនៅពេលយប់ងងឹតក៏ដោយ។
នៅពេលគូស្នេហ៍នេះចាប់ផ្តើមគេងលើគ្រែតែមួយ នាងតែងតែលាន់មាត់ថា “ខ្ញុំមិនអាចគេងលក់ទេ!”។
ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ គ្រូពេទ្យមិនទាន់អាចធ្វើរោគវិនិច្ឆ័យស្ថានភាពរបស់អ្នកស្រី Li បានទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ កូនភ្លោះអាយុ២០ខែ ត្រូវម្តាយទុកក្នុងឡានយូរពេក រហូតដល់ស្លាប់
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់