KPT+
ក្រោយបាត់បង់សមាជិកឬមនុស្សជាទីស្រលាញ់ដោយសារកូវីដ នេះជារឿងគួរធ្វើ សម្រាប់ព្យាបាលអារម្មណ៍
ជាលទ្ធផលជំងឺរាតត្បាតជាសកល បានរីករាលដាលហើយសម្លាប់មនុស្សជាច្រើន ឬសមាជិកគ្រួសារភ្លាមៗ។ ការបាត់បង់នេះ បានប៉ះពាល់យ៉ាងខ្លាំងដល់ស្ថានភាពផ្លូវចិត្ត។
ដូច្នេះចាំបាច់ត្រូវកែសម្រួលទស្សនៈ និងការគិតអំពីជីវិត ដើម្បីអាចឆ្លងផុតវិបត្តិនេះទៅបានទាំងអស់គ្នាដោយ៖
១ ចាប់ផ្ដើមដោយមនសិការនិងទទួលយកអ្វីដែលកំពុងកើតឡើង ១០០ភាគរយ ។ យើងមិនអាចធ្វើបានភ្លាមៗទេ ប៉ុន្តែកុំបារម្ភ សូមផ្តល់ពេលវេលាឲ្យខ្លួនឯងបន្តិចម្តងៗ រហូតព្រមទទួលយកអារម្មណ៍ដែលកើតឡើង បន្ទាប់ពីការបាត់បង់។ អនុញ្ញាតខ្លួនឯងបង្ហាញពីអារម្មណ៍ឲ្យបានពេញលេញ មិនថាសោកសៅ ខឹង តូចចិត្ត យំជាដើម គ្មានដែនកំណត់ឬសម្ពាធខ្លួនឯងឡើយ។
២ បញ្ចេញគំនិតរបស់អ្នក ឬអារម្មណ៍ដែលកើតឡើងចំពោះមនុស្សដែលអ្នកទុកចិត្តពួកគេ។ ជជែកកម្សាន្តបន្ថែមលើការបញ្ចេញខ្យល់ យើងក៏នឹងមានការលើកទឹកចិត្តឬទស្សនៈវិស័យល្អ ៗ ដើម្បីជួយសម្រាលទុក្ខព្រួយផងដែរ។
៣ សង្កេតមើលផលប៉ះពាល់លើខ្លួនឯង ប្រសិនបើអ្នកមានអាកប្បកិរិយាបានផ្លាស់ប្ដូរទៅជារំខានដល់ជីវិត ឬការងារ ដូចជាគេងមិនលក់ ហូបមិនឆ្ងាញ់ សុបិនអាក្រក់ រអ៊ូរទាំ យំមិនឈប់។ ដូច្នេះ យើងប្រហែលជាត្រូវឈប់សម្រាកពីការងារ ឬឈប់ធ្វើអ្វីដែលកំពុងធ្វើ ដើម្បីផ្តល់ពេលវេលាឲ្យខ្លួនឯងព្យាបាលអារម្មណ៍មួយនេះ ហើយកែខ្លួនទៅរកអ្វីដែលថ្មី បន្ទាប់ពីបាត់បង់ ដើម្បីឆាប់ត្រលប់ទៅរកជីវិតធម្មតាវិញ។
៤ ឈប់បន្ទោសខ្លួនឯង ឬគិតថានេះជាកំហុសរបស់អ្នកទៅ។ ត្រូវប្ដូរទម្លាប់គិតនេះចេញភ្លាមៗ ហើយគិតតាមធម៌ព្រះថា រឿងហេតុនេះ គឺជាកម្ម ឬគិតទៅមុំផ្សេងថា ពួកគេដល់អាយុត្រូវទៅហើយ។
៥ ថែរក្សាខ្លួនអ្នកទាំងផ្លូវកាយនិងផ្លូវចិត្ត។ ជាច្រើនដងវាត្រូវបានគេរកឃើញថា នៅពេលមនុស្សម្នាក់ជួបនឹងទុក្ខព្រួយ គឺតែងតែត្រូវបានគេបំភ្លេចចោល ដោយមិនយកចិត្តទុកដាក់។ ការមិនថែទាំខ្លួនឯង នឹងបណ្ដាលឲ្យមានភាពតានតឹងផ្នែករាងកាយ ជំងឺប៉ះពាល់ដល់ផ្លូវចិត្តដែលមានស្រាប់ អាចបន្ថែមភាពតានតឹងលើសមុន។
ការថែរក្សារាងកាយដូចជា គេងលក់ស្កប់ស្កល់ ញ៉ាំអាហារដែលមានសុខភាពល្អ ព្យាយាមស្វែងរកសកម្មភាពដូចជា ធ្វើកុសសផលបុណ្យ អធិស្ឋាន បរិច្ចាគវត្ថុ ដាំដើមឈើផ្សេងៗទៀត រំលឹកដល់អ្នកស្លាប់។ គិតឡើងវិញនូវរឿងល្អៗ ដែលបានធ្វើរួមគ្នា ដើម្បីរក្សាខ្លួនយើងកុំឲ្យលង់ក្នុងភាពសោកសៅ នឹងជួយធ្វើឲ្យអារម្មណ៍ប្រសើរឡើង។
ជាពិសេសការលើកទឹកចិត្តអ្នកដទៃក្នុងស្ថានភាពដូចគ្នា ឬចែករំលែករឿងរ៉ាវរបស់គ្នាទៅវិញទៅមក នឹងជួយធ្វើឲ្យអ្នកមានអារម្មណ៍ផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖វិធី ៥ យ៉ាង ជួយធ្វើឲ្យអ្នករស់នៅក្នុងវិបត្តិរាតត្បាតនេះ បានល្អប្រសើរជាងមុន
ចុចអាន៖សញ្ញាព្រមាន ៥ ប្រភេទលើបណ្ដាញសង្គម បញ្ជាក់អត្ថន័យថា បុគ្គលនោះកំពុងចង់ធ្វើអត្តឃាត
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍២ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ