ព័ត៌មានជាតិ
ដុតបំផ្លាញឱសថបំប៉នសុខភាពជាង១តោន គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល
មន្ត្រីជំនាញសុខាភិបាលខេត្តសៀមរាបនិយាយថា ការដុតបំផ្លាញឱសថបំប៉នសុខភាពដែលពុំមានការឆ្លងកាត់ការត្រួតពិនិត្យរបស់ក្រសួងសុខាភិបាលប្រមាណជាង១តោនមានការយឺតយ៉ាវក៏ពិតមែន តែគឺវាបានទប់ស្កាត់ហានីភ័យសុខភាពនៃអ្នកប្រើប្រាស់។
ឱសថបំប៉នសុខភាព ដែលមិនមានចុះបញ្ជិកាដោយក្រសួងសុខាភិបាលប្រមាណជាង១តោន ត្រូវបានដុតបំផ្លាញចោល ក្នុងបរិវេណនៃទីលានចោលសំរាមរបស់ក្រុមហ៊ុនឯកជនមួយ នៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ឬអាចនិយាយបានថា ទីកន្លែងដុតឱសថបំប៉ននេះត្រូវបានធ្វើឡើងលើទីតាំងដែលនៅឆ្ងាយពីក្រុងសៀមរាប។
ការដុតបំផ្លាញនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ តាមចំណារឯកភាពរបស់ក្រសួងសុខាភិបាល និងទទួលបានការអនុញ្ញាតដោយរដ្ឋបាលខេត្តផងដែរ។ មន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្តសៀមរាប មន្ត្រីមកពីបណ្តាអង្គភាពជំនាញពាក់ព័ន្ធផ្សេងទៀត រួមទាំងមន្ត្រីនៃកងកម្លាំងសមត្ថកិច្ចដែលជាដៃគូសហការក៏មានវត្តមានក្នុងពិធីដុតកម្ទេចនេះដែរ។
លោកស្រី លី វណ្ណៈ ប្រធានការិយាល័យនិយ័តកម្ម នៃមន្ទីរសុខាភិបាលខេត្តសៀមរាប បញ្ជាក់ឲ្យដឹងថា កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត បានរួមសហការអនុវត្តតាមបញ្ជារបស់ព្រះរាជអាជ្ញា ក្នុងការចាប់យកវត្ថុតាងទាំងនោះ។ ឱសថទាំងនេះផលិតនៅសហរដ្ឋអាមេរិក និងដឹកជញ្ជូនតាមជើងយន្តហោះ។ ក្រោយការចាប់បានវត្ថុតាង អង្គភាពប៉ូលីសបានប្រគល់ឲ្យជំនាញសុខាភិបាលផាកពិន័យអន្តរកាលតាមច្បាប់គ្រប់គ្រងឱសថ និងស្របតាមទម្ងន់សាលក្រមព្រហ្មទណ្ឌលេខ(៦០) របស់សាលាដំបូងខេត្តសៀមរាប។
នៅក្នុងដីកាបញ្ជូនរបស់សាលាដំបូងខេត្តសៀមរាប សំណុំរឿងព្រហ្មទណ្ឌលេខ៥៩០ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ជូនមកប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានវិនិច្ឆ័យសេចក្តីថា គឺត្រូវបានរឹបអូសទំនិញចម្រុះ ( អាហារបំប៉ន ម្សៅក្រែម ស្កគ្រាប់ និងនំ ) មានចំនួន៧០មុខ ស្មើនឹងជាង១លាន២សែនគ្រាប់ ទម្ងន់១តោន ៣០០គីឡូក្រាម ដែលនាំចូលដោយគ្មានការអនុញ្ញាតិដោយសួងសុខាភិបាលកាលពីថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៦ នៅចំណុចភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប។
វត្ថុចាប់យកទាំងនេះ ត្រូវបានរក្សាទុកនៅមន្ទីរសុខាភិបាលខេត្តសៀមរាប ហើយសាលក្រមជំនុំជម្រះនេះ ប្រកាសជាសាធារណៈកំបាំងមុខជនជាប់ចោទ នឹងត្រូវបានទុកសិទ្ធិប្តឹងទាស់ និងប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់។
យ៉ាងណាក៏ដោយ មន្ត្រីជំនាញបានទទួលស្គាល់ដែរថា វាពិតជាមានការយឺតយូរបន្តិច ចំពោះចំណាត់ការដុតនេះ ក៏ប៉ុន្តែយ៉ាងហោចណាស់ វាបានទប់ស្កាត់ទាន់ពេលវេលាការធ្វើចរាចរណ៍ឱសថទាំងនេះលើទីផ្សារ ដែលវាមិនប្រាកដថា គុណភាពរបស់វាយ៉ាងដូចម្តេច? ឬក៏ថា វាអាចបង្កគ្រោះថ្នាក់សុខភាពដល់អ្នកប្រើប្រាស់យ៉ាងណានោះទេ បើសិនជាឱសថទាំងនោះវាបានធ្លាយទៅដល់ដៃអតិថិជនរបស់គេនោះ៕
អត្ថបទ៖ គឿនវេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម៩ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ