ព័ត៌មានជាតិ
អ្នកសារព័ត៌មាន៧នាក់ ត្រូវបាន អាវុធហត្ថឃាត់ខ្លួន ករណីទារ ប្រាក់ ពីរថយន្តដឹកឈើផ្ទះ ចាស់ៗ ៤ពាន់ដុល្លារ
អ្នកសារព័ត៌មានមួយក្រុម មានគ្នាចំនួន៧នាក់ ត្រូវបានកម្លាំងកងរាជអាវុធខេត្តស្ទឹងត្រែង នាំខ្លួនយកទៅ សាកសួរពាក់ព័ន្ធនឹងករណីទារប្រាក់ ពីរថយន្តដឹកឈើផ្ទះចាស់ៗ ចំនួន៤០០០ដុល្លារ នៅចំណុចជិតផ្លូវ ចូលជាំធំ ក្នុងឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១នេះ។
សេចក្ដីរាយការណ៍ បានឲ្យដឹងថា អ្នកសារព័ត៌មានមួយក្រុមនោះ មកពីអង្គភាពផ្សេងៗគ្នា ហើយបានមក បណ្តាក់គ្នាទារលុយ ពីរថយន្តដឹកឈើគ្រឿងផ្ទះ ដែលគេទិញពីប្រជាពលរដ្ឋរុះរើផ្ទះ ដឹកឆ្លងទៅខេត្តដូចជា៖ ខេត្តព្រៃវែង ស្វាយរៀង តាកែវ និងកំពត ជាដើម។
ប្រភពបានបន្តទៀតថា ឈើដែលសល់ ពីការរុះរើផ្ទះចាស់ៗទាំងនោះ ក្រុមឈ្មួញបានដើរទិញ ពីប្រជាពលរដ្ឋ និងបានប្រមូលដឹកចេញពីខេត្តស្ទឹងត្រែង និងបានសុំច្បាប់អនុញ្ញាតិ ពីអាជ្ញាធរមានសមត្ថកិច្ច ហើយតែក្រុម សារព័ត៌មានទាំងនោះ បានទៅទារប្រាក់ រហូតដល់ទៅ៤០០០ដុល្លារ។
ប្រភពបានបន្តថា រឿងទារប្រាក់នេះ ម្ចាស់ឈើប្រាប់ថា ពុំលទ្ធភាពបង់ដល់ថ្នាក់ហ្នឹងទេ ទោះលក់ឈើចាស់ៗ ហ្នឹងទាំងអស់ ក៏មិនបានដល់៤០០០ដុល្លាដែរ។ តែបើត្រឹមប្រេងសាំងតិចតួច អាចជូនបាន តែពួកគាត់មិន ព្រម ហើយដេញតាមរថយន្ត រហូតដល់ព្រំប្រទល់ ខេត្តស្ទឹងត្រែង និងព្រះវិហារ។ ក្រោយក្រុមអ្នកសារព័ត៌ មាន ទារលុយម្ចាស់រថយន្តចំនួន៤០០០ដុល្លារមិនបាន ក៏ប្តឹងទៅសមត្ថកិច្ច ហើយក្រុមអ្នកសារព័ត៌មានទាំង នោះ បាននាំគ្នារត់គេច ទើបកម្លាំងកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង នាំខ្លួនយកមកសាកសួរតែម្ដង។
លោកឧត្ដមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងអ្នកសារព័ត៌មាន កម្ពុជាថ្មី ដឹងនៅល្ងាចថ្ងៃទី៧ ខែកញ្ញានេះថា ពិតជាមានការឃាត់ខ្លួន អ្នកសារព័ត៌មានចំនួន៧នាក់មែន ដែលពាក់ព័ន្ធករណីទារប្រាក់ពីជនរងគ្រោះ។ បច្ចុប្បន្ននេះ ជនរងគ្រោះចំនួន៥នាក់ បាននឹងកំពុងដាក់ ពាក្យបណ្ដឹង ទៅកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ហើយមន្ត្រីជំនាញអាវុធហត្ថ ក៏កំពុងដំណើរការនីតិវិធី ក្រោមការសម្របសម្រួល ពីតំណាងអយ្យការខេត្តផងដែរ។
សេចក្ដីរាយការណ៍ ពីភ្នាក់ងារសារព័ត៌មានកម្ពុជាថ្មី ប្រចាំខេត្តស្ទឹងត្រែង បានឲ្យដឹងថា បច្ចុប្បន្នក្រុមអ្នកសារ ព័ត៌មានទាំង៧នាក់នោះ កំពុងស្ថិតក្រោមការសាកសួរ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងពុំ ទាន់ដឹងថាក្រុមអ្នកសារព័ត៌មានទាំងនោះ មកពីអង្គភាពណាខ្លះនៅឡើយទេ៕
អត្ថបទ៖ ងិន លីម និងឃួន សុភ័ក្រ



-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត