កីឡា
ក្រសួងការពារជាតិ ដណ្តើមមេដាយមាស១១គ្រឿង ពីការប្រកួតជើងឯកថ្នាក់ជាតិ
ព្រឹត្តិការណ៍ការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ បានបិទបញ្ចប់ហើយ កាលពីព្រលប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិ។

លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡានិងជាប្រធានសហព័ន្ធខ្មែរ កីឡាអត្តពលកម្មស្ម័គ្រចិត្ត បានអញ្ជើញប្រគល់និងបំពាក់មេដាយដល់ម្ចាស់ជ័យលាភី ដែលទទួលបានមេដាយមាស ប្រាក់ និងសំរិទ្ធ។

ក្រុមអត្តពលិកក្រសួងការពារជាតិ ដណ្តើមមេដាយមាសរហូតដល់១១គ្រឿង ឈរលើកំពូលតារាង។ ជាមួយនឹងឈ្នះមេដាយមាសច្រើននោះ ក្រុមនេះក៏ឈ្នះបានមេដាយប្រាក់៥គ្រឿង ផងដែរ សរុបក្រសួងការពារជាតិទទួលបាមមេដាយ ចំនួន១៦គ្រឿង។ ចំណែកក្រុមអត្តពលិកក្រសួងមហាផ្ទៃ ដណ្តើមមេដាយមាស៥គ្រឿង ប្រាក់២ និងមេដាយសំរិទ្ធ ៥គ្រឿង សរុបចំនួន១២គ្រឿង ក្រុមអត្តពលិកខេត្តព្រៃវែង ដណ្តើមបានមេដាយមាស៣ ប្រាក់២ សំរិទ្ធ១ សរុបមេដាយចំនួន៦គ្រឿង។ ក្រុមអត្តពលិកខេត្តកំពង់ធំ ដណ្តើមបានមេដាយ មាស២ ប្រាក់៣គ្រឿងនិងសំរិទ្ធ១គ្រឿង សរុប៦គ្រឿង ខេត្តកណ្តាលដណ្តើមមេដាយមាស១គ្រឿង មេដាយប្រាក់៣ គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង សរុប៦គ្រឿង ក្រុមអត្តពលិកខេត្តកំពង់ឆ្នាំងដណ្តើមមេដាយប្រាក់ ៥ គ្រឿង និងមេដាយសំរិទ្ធ២គ្រឿងសរុប៧គ្រឿង។ រីឯក្រុមអត្តពលិកបណ្តាខេត្តមួយចំនួន ដែលពុំទទួលបានមេដាយសោះមាន រាជធានីភ្នំពេញ ខេត្តប៉ៃលិន ខេត្តស្ទឹងត្រែង ខេត្តតាកែវ ខេត្តកែប និងខេត្តកំពង់ស្ពឺ។




សូមបញ្ជាក់ថា ការប្រកួតជើងឯកនេះ រៀបចំដោយសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តក្រោមគម្រោងឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានក្រុមកីឡាករ-កីឡាការិនីអត្តពលកម្មចំនួន២០៥នាក់ចូលរួម។ ក្រុមកីឡាករ-កីឡាការិនីអត្តពលកម្មទាំង ២០៥ នាក់មកពី១៦រាជធានីខេត្តនិង២ក្រសួង គឺក្រសួងមហាផ្ទៃ ព្រមទាំងក្រសួងការពារជាតិកើនជាងឆ្នាំមុន ដោយឆ្នាំនេះអត្តពលិកចូលរួមច្រើនជាងកាលពីឆ្នាំមុន ដែលមានកីឡាករ-កីឡាការិនីត្រឹមតែចំនួន១២៤នាក់នោះ៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ ថ្នាក់ដឹកនាំកីឡាវ៉ូវីណាម ចុះសួរសុខទុក្ខ និងផ្តល់សម្លៀកបំពាក់ដល់អត្តពលិក

-
សន្តិសុខសង្គម១៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?