Connect with us

ព័ត៌មានអន្ដរជាតិ

UN​​ អំពាវ​នាវ​រក​ជំនួញ​៦០០​លានដុល្លារ​បន្ទាន់​ជួយ​ពល​រដ្ឋអាហ្វហ្គានីស្ថាន

បានផុស

នៅ

ប្រទេស​អាហ្វហ្គានីស្ថាន​កំពុង​ប្រឈម​នឹង​ដួល​រលំ​​​សេវាកម្ម​ជា​មូលដ្ឋាន ហើយ​​ស្បៀង​អាហារ និង​ជំនួយ​​ផ្សេង​ៗ​ទៀត​​ជិត​អស់ហើយ។ នេះ​បើ​តាម​ការិយាល័យ​អង្គការ​សហ​ប្រជា​ជាតិ​សម្រាប់កិច្ច​សហ​ប្រតិបត្តិការ​នៃ​កិច្ច​ការ​មនុស្សធម៌ (OCHA) បាន​និយាយ​នៅ​ថ្ងៃ​អង្គារ៍ ទី​៧ ខែ​កញ្ញា។

អ្នក​នាំ​ពាក្យ OCHA លោក Jens Laerke បាន​ប្រាប់​កិច្ច​ប្រជុំ​​របស់​អង្គការ​សហ​ប្រជា​ជាតិ​នៅ​ទីក្រុង​ហ្សឺណែវ​ថា ប្រជា​ជន​អាហ្វហ្គានីស្ថាន​រាប់​លាន​នាក់​ត្រូវ​ការ​ជំនួយ​​ស្បៀង​អាហារ និង​ជំនួយផ្នែក​សុខភាព ដោយ​ជំរុញ​ឲ្យ​ម្ចាស់​ជំនួយ​​ផ្តល់​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀតមុន​ពេល​សន្និសីទ​ជំនួយ​អន្តរជាតិ​ដើម្បី​អាហ្វហ្គានីស្ថាន​នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា​ខាង​មុខ​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទី​ភ្នាក់​ងារ​បាន​ចេញ​សេចក្តី​អំពាវ​នាវ​មួយ​បន្ទាន់​ដើម្បី​ស្វែង​រក​ថវិកា​ប្រមាណ​៦០០​លាន​ដុល្លារ​អាមេរិក​​សម្រាប់​បំពេញ​តម្រូវ​ការ​មនុស្ស​ធម៌ដល់​ប្រជា​ជន​១១​លាន​នាក់​ក្នុង​​រយៈ​ពេល​​​នៅ​សល់​ឆ្នាំ​នេះ​ជុំ​វិញ​វិបត្តិ​រាំង​ស្ងួត និង​អត់​ឃ្លាន។

អ្នក​នាំពាក្យ​បាន​និយាយ​ថា ៖«សេវាកម្ម​ជា​មូលដ្ឋាន​នៅ​អាហ្វហ្គានីស្ថាន​នឹង​ដួល​រលំ ហើយ​ស្បៀង​អាហារ និង​ជំនួយ​សង្គ្រោះ​ជីវិត​ផ្សេង​ៗ​ទៀត​​គឺ​ជិត​អស់​ហើយ។ យើង​ជំរុញ​ឲ្យ​ម្ចាស់​ជំនួយ​អន្តរជាតិ​ឧបត្ថម្ភ​ដល់​ការ​អំពាវ​នាវនេះឲ្យ​បាន​ឆាប់​រហ័ស និង​ប្រកប​ដោយ​សប្បុរស​ធម៌»។

មនុស្ស​ជាង​​កន្លះ​លាន​នាក់​បាន​ផ្លាស់​ទី​លំនៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថានក្នុង​ឆ្នាំ​នេះ ខណៈ​ក្រុម​តាលីបង់​បាន​​វាយ​លុក​ចូល​ទូទាំង​ប្រទេស  និង​ដណ្តើម​កាន់​កាប់​រដ្ឋធានី​កាប៊ុល​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ នាទីutes មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីទូទាត់ថវិកាពីប.ស.ស ទៅកាន់ពេទ្យឱ្យប្រសិទ្ធភាព និងបង្កភាពងាយស្រួលបន្ថែមដល់ពលរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចង់​ឃើញច្បាប់ស្ដីពីការប្រឆាំងការ​មិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តនៅក្នុងសម័យខ្មែរក្រហម ចេញជារូបរាងឱ្យបានឆាប់បំផុត

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ធនាគារ ព្រីនស៍ មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024 “គណនីមានការធានាច្រើនជាងគេ” ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

Sokha Hotels

ព័ត៌មានពេញនិយម