ព័ត៌មានអន្ដរជាតិ
តាលីបង់ប្រកាសរដ្ឋាភិបាលបណ្តោះអាសន្នសុទ្ធតែបុគ្គលសំខាន់ៗ តែគ្មានស្ត្រីម្នាក់
គណៈរដ្ឋមន្ត្រីថ្មីដែលមានតែបុរសសុទ្ធ៣៣នាក់ត្រូវបានបង្កើតឡើងជារដ្ឋាភិបាលបណ្តោះអាសន្នរបស់តាលីបង់សម្រាប់ដឹកនាំប្រទេសអាហ្វហ្គានីស្ថានបង្ហាញមុខសុទ្ធតែឥស្សរជនល្បីៗដែលតស៊ូប្រឆាំងនឹងកម្លាំងសហរដ្ឋអាមេរិករយៈពេល២០ឆ្នាំចុងក្រោយនេះ។
គណៈរដ្ឋមន្ត្រីនេះដឹកនាំដោយលោក Mullah Mohammad Hassan Akhund ដែលជាស្ថាបនិកម្នាក់របស់តាលីបង់ និងជាបុគ្គលម្នាក់ស្ថិតក្នុងបញ្ជីខ្មៅរបស់អង្គការសហប្រជាជាតិ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃគឺលោក Sirajuddin Haqqani ដែលជាមេដឹកនាំក្រុមសកម្មប្រយុទ្ធ Haqqani ដែលបុគ្គលរូបនេះ FBI ភ័យខ្លាច និងតាមប្រមាញ់បំផុត។
តាលីបង់បានដណ្តើមកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានភាគច្រើនបំផុតរយៈពេលជាង៣សប្តាហ៍ហើយតាមរយៈការបណ្តេញចេញមេដឹកនាំជាប់ឆ្នោតចាស់។
សេចក្តីប្រកាសនៃគណៈរដ្ឋមន្ត្រីស្តីទីនេះគឺជាជំហានដ៏សំខាន់មួយឈានទៅបង្កើតរដ្ឋាភិបាលតាលីបង់អចិន្ត្រៃយ៍។ ភាពដឹកនាំថ្មីនេះនឹងប្រឈមបញ្ហាដ៏ខ្លាំង មិនត្រឹមតែប៉ុណ្ណោះស្ថេរភាពសេដ្ឋកិច្ចរបស់ប្រទេសជាតិ និងការទទួលស្គាល់ពីអន្តរជាតិ។
តាលីបង់ធ្លាប់និយាយថា ពួកគេចង់បង្កើតរដ្ឋាភិបាលរួមបញ្ចូលគ្នា។ ទោះជាយ៉ាងណា សមាជិកនៃគណៈរដ្ឋមន្ត្រីទាំងអស់បានប្រកាសនៅថ្ងៃអង្គារ៍គឺជាមេដឹកនាំតាលីបង់ និងគ្មានស្ត្រីចូលរួមឡើយ។
រដ្ឋមន្ត្រីប្រាប់ឲ្យអនុវត្តច្បាប់អ៉ិស្លាម
សេចក្តីថ្លែងការណ៍ពីមេដឹកនាំកំពូលរបស់តាលីបង់លោក Mawlawi Hibatullah Akhundzada បានប្រាប់ទៅរដ្ឋាភិបាលឲ្យអនុវត្តច្បាប់ Sharia។
«តាលីបង់មិនមានទំនាក់ទំនងរឹងមាំ និងល្អប្រសើរជាមួយប្រទេសជិតខាងរបស់យើងទេ ហើយប្រទេសផ្សេងៗទាំងអស់ពឹងផ្អែកលើការគោរពគ្នាទៅវិញទៅមក និងជាអន្តរកម្ម»។ សេចក្តីថ្លែងការណ៍បានលើកឡើង។ សេចក្កីថ្លែងដែលមានជាភាសាអង់គ្លេសបានដាសតឿនថា ពួកគេនឹងគោរពច្បាប់ និងសន្ធិសញ្ញាអន្តរជាតិថា ៖«មិនមានជម្លោះជាមួយច្បាប់ឥស្លាម និងតម្លៃប្រទេសជាតិឡើយ»។
លោក Hibatullah Akhundzada មិនដែលបង្ហាញមុខជាសាធារណៈម្តងណាឡើយ។ នេះជាសារលើកដំបូងដែលចេញពីលោកចាប់តាំងពីតាលីបង់កាន់កាប់អាហ្វហ្គានីស្ថានកាលពីខែមុន។
លោក Hassan Akhund ជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នថ្មីធ្លាប់បានកាន់តួនាទីជាអនុរដ្ឋមន្ត្រីក្រសួងការបរទេសពីឆ្នាំ១៩៩៦ដល់២០០១នៅពេលតាលីបង់គ្រប់គ្រងអំណាចកាលពីលើកមុន។ លោកមានឥទ្ធិពលខ្លាំងលើផ្នែកចលនាសាសនាជាងការងារយោធា។
ការតែងតាំងរបស់លោកត្រូវបានគេមើលឃើញថាជាការសម្របសម្រួលមួយ បន្ទាប់ពីរបាយការណ៍ថ្មីនៃការខ្វែងគំនិតរវាងឥស្សរជនតាលីបង់ និងសហសេវឹករឹងរួសរបស់ពួកគេ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្ថិតក្នុងបញ្ជីភេរវកម្មអាមេរិក
លោក Sirajuddin Haqqani រដ្ឋមន្ត្រីស្តីទីក្រសួងមហាផ្ទៃជាមេដឹកនាំក្រុមសកម្មប្រយុទ្ធដែលត្រូវបានគេស្គាល់ថាជាក្រុមបណ្តាញ Haqqani ដែលមានទំនាក់ទំនងជាមួយតាលីបង់ និងជាក្រុមនៅពីក្រោយការប្រយុទ្ធដ៏ខ្លាំងក្លាក្នុងសង្គ្រាម២០ឆ្នាំរបស់ប្រទេស រាប់បញ្ចូលទាំងការបំផ្ទុះគ្រាប់នៅរដ្ឋធានីកាប៊ុលឆ្នាំ២០១៧ដែលសម្លាប់មនុស្សជាង១៥០នាក់។
យោងតាមប្រវត្តិរបស់ FBI អំពីលោក Haqqani គឺថា បុគ្គលរូបនេះដែលអាមេរិកស្វែងរកដោយសារពាក់ព័ន្ធនឹងការវាយប្រហារនៅខែមករា ឆ្នាំ២០០៨ លើសណ្ឋាគារមួយនៅកាប៊ុលដែលសម្លាប់មនុស្ស៦នាក់ និងការវាយប្រហារជាច្រើនទៀត។
តួនាទីសំខាន់ផ្សេងទៀតក្នុងរដ្ឋាភិបាលថ្មីមានដូចជា:
- លោក Mullah Yaqoob ជារដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិ។ លោកជាកូនប្រុសរបស់ស្ថាបនិកតាលីបង់ និងជាមេដឹកនាំកំពូលលោក Mullah Omar។
- សហស្ថាបនិកតាលីបង់ លោក Mullah Abdul Ghani Baradar ជាឧបនាយករដ្ឋមន្ត្រី។
- លោក Amir Khan Muttaqi ជារដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស។
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម២០ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
សន្តិសុខសង្គម៥ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល