Connect with us

ព័ត៌មានអន្ដរជាតិ

ក្មេងស្រីតូចៗ ត្រូវគេបង្ខំឲ្យដើរអាក្រាតកាយ ក្នុងពីធីសុំទឹកភ្លៀងនៅ ឥណ្ឌា (មានវីដេអូ)

បានផុស

នៅ

ក្មេងស្រីតូចៗចំនួន ៦ នាក់ត្រូវបានគេបង្ខំឲ្យដើរអាក្រាតកាយ នៅភូមិមួយក្នុងស្រុក Damoh នៃរដ្ឋ Madhya Pradesh ក្នុងពិធីសុំទឹកភ្លៀង ដោយសារតំបន់នោះកំពុងជួបប្រទះគ្រោះរាំងស្ងួត។

គណៈកម្មាធិការជាតិការពារសិទិ្ធកុមារ (NCPCR) បានស្វែងរករបាយការណ៍ពីរដ្ឋបាលស្រុក Damoh អំពីហេតុការណ៍ដែលបានកើតឡើងកាលពីថ្ងៃអាទិត្យទី៥ខែកញ្ញា នៅភូមិ Baniya។

មន្រ្តីស្រុកនិយាយថា ប៉ូលិសបានទទួលព័ត៌មានថា ក្មេងស្រីខ្លះត្រូវបានគេបង្ខំឲ្យដើរអាក្រាតដើម្បីលួងលោមព្រះ ឲ្យបង្អុរទឹកភ្លៀង។

ប៉ូលិសកំពុងស៊ើបអង្កេតហេតុការណ៍នេះហើយ នឹងមានការចាត់វិធានការ ប្រសិនបើរកឃើញថា ក្មេងស្រីត្រូវបានគេបង្ខំឲ្យដើរអាក្រាតកាយពិតមែន។

យោងតាមជំនឿ ក្មេងស្រីត្រូវបានគេឲ្យដើរអាក្រាតកាយដោយមានចងឈើ ជាប់នៅលើស្មារបស់ពួកគេ។ ក្រុមស្ត្រីដែលអមដំណើរក្មេងស្រីទាំងនេះ នាំគ្នាច្រៀងដើម្បីសរសើរព្រះ។

មន្ត្រីក្នុងស្រុកនិយាយថា ឪពុកម្តាយរបស់ក្មេងស្រី ក៏ជាប់ពាក់ព័ន្ធនឹងហេតុការណ៍នេះដែរ៕

វីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tribune

ចុចអាន៖ គ្រូពេទ្យស្រឡាំងកាំង ពេលស្រ្តីម្នាក់អះអាងថា មិនដែលដេកសោះ រយៈពេល៤០ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១៧ នាទីutes មុន

Matic ព្រលះអ្នក​ចាំទី​ Onana ធ្ងន់ៗជា​អ្នកចាំ​ទី​អន់បំផុតក្នុងប្រវត្តិសាស្ត្រ Man United

ព័ត៌មានជាតិ១៩ នាទីutes មុន

រដ្ឋមន្រ្តីព័ត៌មាន៖ វេទិកា “ការផ្លាស់ប្តូរបទសម្ភាសរួមគ្នា”ឆ្លុះបញ្ចាំងកិច្ចសហការល្អរវាងកម្ពុជា-ចិន

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ជនជាតិ​វៀតណាម ៣៩​នាក់ធ្វើមាតុភូមិនិវត្តន៍​ពី​មីយ៉ាន់ម៉ា ដែលមាន​មណ្ឌលឆបោក​ច្រើន​

កីឡា២៩ នាទីutes មុន

កីឡាករ ពេជ្រ អាទិទេព​ ប្ដេជ្ញា​ចិត្ត​មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​បំណង​ពេល​ប៉ះ​ម៉ាឡេស៊ី​សប្ដាហ៍​នេះ​

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

តម្លៃមាសអន្តរជាតិ កើនលើស ៣ ១០០ ដុល្លារ/អោន ជាថ្មី ជុំវិញ​ពន្ធលើចិន

Sokha Hotels

ព័ត៌មានពេញនិយម