សុខភាព
ពេទ្យជួរមុខ រៀបរាប់ពី ៧ ដំណាក់កាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩
ជំងឺកូវីដ-១៩ ដ្បិតតែមានអាការស្រដៀងនឹងជំងឺផ្ដាសាយធំធម្មតាដែរ ប៉ុន្តែវាអាចឆក់យកជីវិតយើងបាន ប្រសិនបើយើងឆ្លងវីរុសកូរ៉ូណា ទទួលការព្យាបាលមិនទាន់ពេលវេលា។ ចំពោះអ្នកដែលមានសុខភាពខ្សោយទៀតនោះ កាន់តែងាយស្រួលធ្លាក់ខ្លួនឈឺធ្ងន់ ហើយពេទ្យជួរមុខនៅសហរដ្ឋអាមេរិក វេជ្ជបណ្ឌិត Karen Gallardo បង្ហាញប្រាប់ពី ៧ ដំណាក់កាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩។

៧ ដំណាក់កាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩
ដំណាក់កាលទី១៖ អ្នកជំងឺមានអាការខ្សោយរយៈ២-៣ថ្ងៃហើយ ឥឡូវនេះចាប់ផ្ដើមពិបាកដកដង្ហើមណាស់ ត្រូវបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់។ កម្រិតអុកស៊ីហ្សែនក្នុងខ្លួនទាមទារឲ្យមានការជំនួយពីឧបករណ៍អុកស៊ីសែនពី១-៤លីត្រ/នាទី។ ក្រុមគ្រូពេទ្យនឹងផ្ដល់ថ្នាំប្រឆាំងវីរុស (antiviral) ស្តេរ៉យ (steroids) ថ្នាំប្រឆាំងកំណកឈាម (anticoagulants ឬmonoclonal antibodies)។ អ្នកជំងឺនឹងត្រូវចំណាយពេលរាប់ថ្ងៃ ព្យាបាលក្នុងមន្ទីរពេទ្យ ប៉ុន្តែបើយើងអាចដកដង្ហើមដោយមិនមានជំនួយពីឧបករណ៍ផ្ដល់អុកស៊ីសែនបានធម្មតា ក្រុមគ្រូពេទ្យនឹងអនុញ្ញាតឲ្យចេញទៅផ្ទះបាន។
ដំណាក់កាលទី២៖ ដំណាក់កាលនេះ អ្នកជំងឺកាន់តែដកដង្ហើមពិបាកទៅៗ មានអារម្មណ៍ដូចកំពុងលង់ទឹកអ៊ីចឹង។ ការព្យាបាលលើសួតអាចជួយឲ្យធូរស្បើយបានតិចតួចណាស់ ហើយតម្រូវការនៃអុកស៊ីសែននឹងកើនឡើងពី៤លីត្រ ទៅ១៥-៤០លីត្រ/នាទី។ សកម្មភាពតូចតាចដូចជា បន្ធូរអារម្មណ៍ ងើបអង្គុយក៏ធ្វើឲ្យហត់អស់កម្លាំងដែរ ពិបាកធ្វើដោយខ្លួនឯងដែរ។ កម្រិតអុកស៊ីសែនក្នុងខ្លួនធ្លាក់ចុះរាល់ពេលយើងធ្វើសកម្មភាព ពេលនោះគ្រូពេទ្យនឹងបញ្ជូនទៅកាន់បន្ទប់ ICU ។
ដំណាក់កាលទី៣៖ អ្នកជំងឺចាប់ផ្ដើមដកដង្ហើមហត់ខ្លាំង ដើម្បីបំពេញតម្រូវការអុកស៊ីសែនសម្រាប់រាងកាយ។ គ្រូពេទ្យនឹងបំពាក់ឧបករណ៍ជំនួយការដកដង្ហើមជុំវិញមុខរបស់អ្នកជំងឺ ដោយម៉ាស៊ីននឹងដាក់សម្ពាធចូលទៅក្នុងសួត ដើម្បីបើកសួត ដូចនេះអ្នកជំងឺនឹងទទួលបានអុកស៊ីសែនគ្រប់គ្រាន់។
ដំណាក់កាលទី៤៖ ការដកដង្ហើមអ្នកជំងឺកាន់តែពិបាកទៅៗ គ្រូពេទ្យអាចមើលដឹងថាអ្នកជំងឺអស់កម្លាំងខ្លាំង ហើយបរិមាណអុកស៊ីសែននៅក្នុងឈាមអ្នកជំងឺធ្លាក់ចុះនៅកម្រិតទាប។ ក្រុមគ្រូពេទ្យនឹងដាក់បំពង់អុកស៊ីសែន លាងសម្អាតរាងកាយ និងជួយធ្វើចលនារាងកាយ។ ប្រសិនបើមើលទៅមិនស្រួល ក្រុមគ្រូពេទ្យណែនាំឲ្យអ្នកជំងឺខលជួបក្រុមគ្រួសារ ឬមនុស្សជាទីស្រលាញ់ ព្រោះវាអាចជាពេលចុងក្រោយដែលគ្រួសារអាចឮសំឡេងអ្នកជំងឺ។
ដំណាក់កាលទី៥៖ អ្នកជំងឺខ្លះអាចរស់រានមានជីវិតដល់ដំណាក់កាលទី៥ តែជាអកុសល កម្រិតអុកស៊ីសែន និងស្ថានភាពទូទៅរបស់អ្នកជំងឺមិនមានភាពប្រសើរឡើងទេ បន្ទាប់ពីរយៈពេលជាច្រើនថ្ងៃដកដង្ហើមដោយប្រើជំនួយពីបំពង់ខ្យល់ ។ សួតដែលឆ្លងមេរោគកូវីដ ត្រូវការជំនួយពីឧបករណ៍អុកស៊ីសែន និងពេលវេលា ដើម្បីព្យាបាលជាសះស្បើយដូចជាម៉ាស៊ីន ECMO។ ប៉ុន្តែ ចំពោះម៉ាស៊ីននេះ មន្ទីរពេទ្យតូចៗ ឬក្នុងសហគមន៍មិនមានម៉ាស៊ីន ECMO ទេ។
ដំណាក់កាលទី៦៖ សម្ពាធដែលត្រូវការដើម្បីបើកសួររបស់អ្នកជំងឺ ក្នុងដំណាក់កាលនេះគឺខ្ពស់ណាស់ដែលខ្យល់អាចជ្រាបចូលទៅក្នុងប្រហោងទ្រូងបាន ដូចនេះគ្រូពេទ្យនឹងបញ្ចូលបំពង់នៅក្នុងទ្រូង ដើម្បីយកខ្យល់ចេញ។ តម្រងនោមអ្នកជំងឺក៏លែងដំណើរកាក្នុងការច្រោះថ្នាំដែលគ្រូពេទ្យផ្ដល់ឲ្យ។ សម្ពាធឈាមក៏ចាប់ផ្ដើមធ្លាក់ចុះ បេះដូងក៏ចាប់ផ្ដើមឈប់ដើរ ប៉ុន្តែគ្រូពេទ្យនឹងព្យាយាមធ្វើ CPR ដើម្បីឲ្យបេះដូងលោតឡើងវិញ បើមិនមានលទ្ធផលអ្វីនោះ ក្រុមគ្រួសារអ្នកជំងឺនឹងត្រូវសម្រេចចិត្តរឿងដ៏លំបាកមួយ។
ដំណាក់កាលទី៧៖ បន្ទាប់ពីកិច្ចប្រជុំជាច្រើនដងជាមួយក្រុមគ្រូពេទ្យមក ក្រុមគ្រួសារអ្នកជំងឺនឹងត្រូវសម្រេចចិត្តឲ្យគ្រូពេទ្យដោះបំពង់អុកស៊ីសែនចេញ ហើយគ្រូពេទ្យនឹងអនុញ្ញាតឲ្យអ្នកជំងឺនិងក្រុមគ្រួសារខលទូរស័ព្ទ ឬ Facetime មើលមុខ នឹងស្ដាប់សំឡេងជាលើកចុងក្រោយ មុននឹងដង្ហើមធម្មជាតិរបស់អ្នកជំងឺដាច់បាត់។

“ពីមួយរលកទៅមួយរលកនៃការរាតត្បាតជំងឺកូវីដ-១៩ ពិសេសឥឡូវនេះរួមផ្សំនៃការរាលដាលពីវីរុសបំប្លែង Delta ទៀតនោះ អ្នកជំងឺកូវីដ តាំងពីនាំចូលដល់ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ខ្ញុំឃើញឡើងស៊ាំទៅហើយ។ ប៉ុន្តែ ចំពោះអ្នកជំងឺដែលបានចាក់វ៉ាក់សាំងរួចរាល់ ក្រោយធ្លាក់ខ្លួនឈឺ សភាពធ្ងន់ធ្ងរភាគច្រើនចប់ត្រឹមដំណាក់កាលទី១។” នេះបើតាមវេជ្ជបណ្ឌិត Karen Gallardo ឯកទេសផ្លូវដង្ហើមនៅមន្ទីរពេទ្យសហគមន៍នៃស្រុក Ventura ក្នុងរដ្ឋ California សហរដ្ឋអាមេរិក៕
ចុចអាន៖ក្រោយបាត់បង់សមាជិកឬមនុស្សជាទីស្រលាញ់ដោយសារកូវីដ នេះជារឿងគួរធ្វើ សម្រាប់ព្យាបាលអារម្មណ៍
ចុចអាន៖ក្រោយជាសះស្បើយពីកូវីដ បញ្ហាមួយវេជ្ជបណ្ឌិតជំរុញឲ្យទៅពិនិត្យជាប្រចាំ ចៀសវាងដល់កម្រិតគ្រោះថ្នាក់

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?