ព័ត៌មានជាតិ
ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប ផ្តល់អាហារូបករណ៍ដល់និស្សិត៤០០នាក់ បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យល្បីៗនៅកម្ពុជា
ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប (ហៅកាត់ថា “ព្រីនស៍ គ្រុប”) ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយ នៅកម្ពុជាបានបញ្ចប់អនុស្សរណៈយោគយល់គ្នា ជាមួយក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ក្នុងការបើកដំណើរការកម្មវិធីអាហារូបករណ៍ សម្រាប់និស្សិតថ្នាក់សាកលវិទ្យាល័យ នៅក្នុងប្រទេសកម្ពុជា។
សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នឹងផ្តល់ថ្លៃសិក្សាពេញលេញជាមួយនិងប្រាក់ឧបត្ថម្ភដល់និស្សិតដែលបានជ្រើសរើសចំនួន ៤០០នាក់ ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្ររបស់ពួកគេក្នុងសាកលវិទ្យាល័យល្បីៗនៅកម្ពុជា ដោយរួមមាន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ សរុបមកសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នឹងផ្តល់ថវិកាជាង ២លានដុល្លារសហរដ្ឋអាមេរិកក្នុងរយៈពេល ៧ឆ្នាំ។ ដោយសារភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនពិតជាមានសារៈសំខាន់ណាស់ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នឹងធ្វើការជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រេចបាននូវគោលដៅ ដែលបានចែងនៅក្នុងផែនការយុទ្ធសាស្ត្រអប់រំ (ឆ្នាំ២០១៩-២០២៣) ។
សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នឹងធ្វើការជាមួយក្រសួងអប់រំយុវជន និងកីឡា ដើម្បីធានាបានថា និស្សិតទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ការបណ្តុះបណ្តាល ការណែនាំបង្ហាត់បង្ហាញ និងឱកាសការងារ ដើម្បីជំរុញដល់ការសិក្សាក្នុងវិស័យចំនួនបី៖ ការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យអចលនទ្រព្យ ការជំរុញនៃការរួមបញ្ចូលហិរញ្ញវត្ថុ និងសេដ្ឋកិច្ចឌីជីថលនៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ព្រមទាំងការលើកកម្ពស់ស្តង់ដារបដិសណ្ឋារកិច្ចលំដាប់ពិភពលោក ដើម្បីបំពេញតម្រូវការមូលធននៃធនធានមនុស្ស នាពេលអនាគតសម្រាប់សេដ្ឋកិច្ចក្នុងតំបន់។
តាមរយៈការចុះកម្មសិក្សា សិស្សនិស្សិតនឹងបានរៀនសូត្រពីអ្នកជំនាញលំដាប់កំពូលៗនៅកម្ពុជា ក្នុងនាមសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ជាក្រុមហ៊ុនគ្រប់គ្រងអាជីវកម្មជាង ៨០ ដោយមានកម្លាំងពលកម្មចម្រុះ ដែលមាននិយោជិក ២០% មកពីកន្លែងផ្សេងៗដូចជា ប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងប្រទេសចិន។
លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា “ពួកយើងសូមស្វាគមន៍ ចំពោះកិច្ចសហការរបស់និយោជកនានា ដែលដើរតួជាអ្នកអប់រំយ៉ាងយកចិត្តទុកដាក់។ ផ្លូវឆ្ពោះទៅរកការងើបឡើងវិញ របស់ប្រទេសកម្ពុជានឹងទាមទារឱ្យមានគំនិតថ្មីៗមកពីគ្រប់តំបន់នៃប្រទេស និងក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយដៃគូរបស់ខ្លួន គឺនឹងអាចយកឈ្នះនូវរាល់ឧបសគ្គទាំងឡាយ ការផ្តល់ការណែនាំតម្រង់ទិស ការធានានូវលទ្ធភាពទទួលបានការអប់រំប្រកបដោយសមធម៌ និងឱកាសការងារ ដើម្បីធានាបានថា និស្សិតដែលមានទេពកោសល្យផ្តោតទៅលើការរៀនសូត្រ និងទទួលបាននូវជំនាញ ដែលមានសារៈសំខាន់សម្រាប់អនាគតរបស់ប្រទេសកម្ពុជា” ។
លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា “ ពួកយើងមានសេចក្តីសោមនស្សរីករាយដែលបានបើកដំណើរការកម្មវិធីអាហារូបករណ៍ធំបំផុតមួយនៅកម្ពុជា ដែលទទួលបានការឧបត្ថម្ភដោយសហគ្រាសឯកជន” ។ “ អង្គភាពផ្សេងៗរបស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប មានក្តីរំភើបរីករាយក្នុងការទទួលស្វាគមន៍និស្សិតកម្ពុជាឱ្យចូលមកចូលរួមជាមួយគ្រួសាររបស់យើង ដែលយើងនឹងបង្កើតនូវកម្មវិធីកម្មសិក្សាដ៏រឹងមាំ និងការបណ្តុះបណ្តាលសិក្ខាកាមក្នុងការគ្រប់គ្រងដើម្បីអប់រំអ្នកដឹកនាំសម្រាប់ថ្ងៃស្អែក។ អាហារូបករណ៍ ចេន ហ្ស៊ី បាននឹងកំពុងស្វែងរកការផ្តល់ជូនទាំងទៅលើបទពិសោធន៍សិក្សា និងបទពិសោធន៍ជាក់ស្តែងដល់សិស្សនិស្សិតតាមរយៈការផ្តល់នូវការអប់រំកម្រិតដំបូង ហើយទទួលបាននូវបទពិសោធន៍ការងារលំដាប់អន្តរជាតិ»។
អាហារូបករណ៍នេះ នឹងត្រូវបានដឹកនាំដោយអ្នកឧកញ៉ា ចេន ហ្ស៊ី ដែលជាប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ដោយសារតែភាពជាអ្នកដឹកនាំក្នុងអាជីវកម្មរបស់គាត់ និងទំនួលខុសត្រូវរបស់ក្រុមហ៊ុននៅក្នុងសង្គមចំពោះជំងឺរាតត្បាតថ្មីៗនេះ គាត់ត្រូវបានគេទទួលស្គាល់ថា ជាសហគ្រិនឆ្នើមប្រចាំឆ្នាំ ក្នុងចំណោមអ្នកដឹកនាំក្រុមហ៊ុននៅឯកម្មវិធីពានរង្វាន់អាជីវកម្មអន្តរជាតិឆ្នាំ២០២១ ។
ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា ចេន ហ្ស៊ី សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បាននឹងកំពុងអនុវត្តតាមបរិយាកាសរួម ក្របខ័ណ្ឌសង្គមនិងអភិបាលកិច្ច (ESG) ដែលមានគោលបំណងធ្វើឱ្យមានឥទ្ធិពលរយៈពេលវែងនៅក្នុងប្រទេសកម្ពុជា។ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានបើកដំណើរការនូវ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈព្រីនស៍ នាឡិកា ដែលជាសាលានាឡិកាឯករាជ្យដំបូងគេបង្អស់នៅកម្ពុជា។ មជ្ឈមណ្ឌលបណ្តុះបណ្តាលនេះ ផ្តល់ឱ្យយុវជនកម្ពុជានូវឱកាសក្នុងការរៀនជំនាញសិប្បកម្មថ្មីមួយដូចជា ការផលិតនាឡិកា និងទទួលបានបទពិសោធន៍ចាំបាច់បន្ថែម ដើម្បីជួយពួកគេទាំងក្នុងទីផ្សារការងារនៅកម្ពុជា និងនៅបរទេស។ នៅខែសីហាឆ្នាំនេះ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ក៏បានឧបត្ថម្ភកម្មវិធីរៀបចំអាជីពការងារដែលដំណើរការដោយអង្គការ Caring for Cambodia ជាអង្គការសប្បុរសធម៌ឈានមុខគេលើវិស័យអប់រំដែលបានជួយដល់សិស្សានុសិស្សនៅវិទ្យាល័យ។ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នឹងបន្តរិះរកវិធីផ្សេងៗយ៉ាងសកម្មដើម្បីរួមចំណែកឱ្យប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានទទួលលទ្ធផលនៃការអប់រំបានល្អប្រសើរ។
គួរបញ្ជាក់ថាព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) គឺជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដដ៏ធំមួយនៅកម្ពុជា ដែលមានអង្គភាពជាច្រើនធ្វើការផ្តោតលើវិស័យស្នូលចំនួន ៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងសេវាអតិថិជន៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់