Connect with us

ព័ត៌មានជាតិ

អភិបាលក្រុង៖ ម៉ោងនេះ​ស្ថានភាពទឹកជន់លិចនៅតាខ្មៅ​​មានភាព​ធូរស្រាល

បានផុស

នៅ

អភិបាលក្រុងតាខ្មៅតាខ្មៅ លោក នូ សុវណ្ណរ៉ា បានប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី ៨ ខែកញ្ញា នេះ​ថា មក​ដល់ ម៉ោង ជាង ១២ ថ្ងៃត្រង់នេះ ស្ថានភាពទឹកដែលជន់លិចតំបន់មួយចំនួន ក្នុង​ក្រុង​តាខ្មៅ មាន​ភាពធូស្បើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្លៀងធ្លាក់ច្រើនថ្ងៃជាប់ៗគ្នា បានធ្វើឱ្យតំបន់មួយចំនួន ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាលរងការជន់លិច ជាពិសេសផ្លូវលេខ ២១B ជិតរង្វង់មូលតាខ្មៅ។

មន្ទីរសាធារណការ ខេត្តកណ្ដាល នៅថ្ងៃទី ៧ កញ្ញា ឆ្នាំ ២០២១ បានប្រកាសបិទការធ្វើដំណើរចំពោះរថយន្ត​ដឹកទំនិញធុនធ្ងន់ តាមផ្លូវលេខ ២០១ ២០៩ ១០៨ ១០៩ ១១០ និងកំណាត់ផ្លូវលេខ ២១ រយៈពេលជាង ១ សប្តាហ៍ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៥ ខែកញ្ញា ដោយសារស្ថានភាពជំនន់ទឹកភ្លៀងកំពុងជន់លិចភូមិមួយចំនួន ក្នុងក្រុងតាខ្មៅ និងបញ្ចៀសការខូចផ្លូវ។

លោក នូ សុវណ្ណរ៉ា បញ្ជាក់ថា ដោយសារកម្រិតទឹកភ្លៀងធ្លាក់ច្រើន ដូចជាថ្ងៃម្សិលមិញនេះ កម្រិត​ទឹកភ្លៀងប្រមាណ ១០០ មម ព្រមទាំងភ្លៀងធ្លាក់បន្តទៀត ខណៈប្រព័ន្ធរំដោះទឹក មិនអាចរំដោះ​ទាន់។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានណែនាំដល់មន្ត្រីជំនាញ អាជ្ញាធរក្រុងតាខ្មៅ ពិសេសមន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្ត ត្រូវចុះស្ដារប្រព័ន្ធលូទាំងអស់ ដែលធ្វើឲ្យ​កកស្ទះចរន្តបង្ហូរទឹក បណ្ដាលឱ្យជន់លិចតំបន់មួយចំនួន ពិសេសកំណាត់ផ្លូវជាតិលេខ២១B ដែលជាផ្លូវមានសារៈសំខាន់ សម្រាប់​ខេត្តកណ្ដាល ក៏ដូចជា ក្រុងតាខ្មៅទាំងមូលផងដែរ។

ជាងនេះទៀត គ្រប់ស្ថានីយបូមទឹកទាំងអស់ ត្រូវដំណើរការបូមទឹក ដើម្បីរំដោះទឹក ក្នុងក្រុងតាខ្មៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ វិនាទី មុន

បង្ហាញមុខជនសង្ស័យ ០៥ នាក់ ករណីធាក់ប្លន់ ១៣ ករណី ក្នុងរាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

​ភាគបូព៌ា​ប្រទេស​ចិន​រង​ការ​វាយ​ប្រហារ​ដោយ​ព្យុះ​ព្រឹល​ផង និង​កម្ដៅ​ខ្លាំង​ផង​​

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ទីក្រុងហុងកុង​គ្របដណ្តប់​ដោយ​​អ័ព្ទដ៏ក្រាស់ ​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ពលរដ្ឋ​

ព័ត៌មានជាតិ២៦ នាទីutes មុន

កម្ពុជា​ដាក់​ឲ្យអនុវត្ត​​សន្ទស្សន៍​នវានុវត្តន៍សហគ្រាសកម្ពុជា ដំណើរឆ្ពោះទៅរកការអភិវឌ្ឍជំរុញដោយនវានុវត្តន៍

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

ចិន​កំណត់គោលដៅបន្ថែមលើទំនិញស្បៀង និងកសិកម្មអាមេរិក ឆ្លើយតបនឹង​ពន្ធ ត្រាំ

សន្តិសុខសង្គម២២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

សហគ្រាសចិន
សន្តិសុខសង្គម៥ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ក្រសួងធនធានទឹក
ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម