KPT+
៧ ចំណុចធំៗ ត្រូវដឹងពីរដ្ឋមន្ត្រីការបរទេស លោក វ៉ាង យី ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជាថ្ងៃនេះ
ខណៈទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី កំពុងបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ជាផ្លូវការ រយ:ពេល២ ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់១៣ ខែកញ្ញា ឆ្នាំ២០២១។
ខាងក្រោម ជាចំណុចធំៗ ដែលត្រូវដឹងនិងស្វែងយល់នៃជីវប្រវត្តិត្រួសៗ ពីរដ្ឋមន្ត្រីការបរទេសប្រចាំប្រទេសចិនរូបនេះ។
១ លោក វ៉ាងយី ឬ ភាសាចិន Wáng Yì កើតថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ១៩៥៣ នៅទីក្រុងប៉េកាំង ប្រទេសចិន។ភរិយារបស់វ៉ាង គឺជាកូនស្រីរបស់ Qian Jiadong ដែលជាលេខារបស់ Zhou Enlai ។ លោក វ៉ាង គឺជាអ្នកការទូត ជាអ្នកនយោបាយជាន់ខ្ពស់របស់ចិន និងជារដ្ឋមន្ត្រីការបរទេសចាប់តាំង ពីខែមីនាឆ្នាំ ២០១៣ មក។
២ កាលពីកុមារភាពក្រោយបញ្ចប់ការសិក្សានៅវិទ្យាល័យនា ខែ កញ្ញា ឆ្នាំ ១៩៦៩ លោកត្រូវបានបញ្ជូនទៅប្រទេសចិន នៃភាគឦសាន។ ជាបន្តបន្ទាប់ លោកបានបម្រើការនៅក្នុងអង្គភាពសំណង់យោធា នៃភាគឦសាន ក្នុងខេត្ត Heilongjiang អស់រយៈពេល ៨ ឆ្នាំ។
៣ នៅខែ ធ្នូ ឆ្នាំ ១៩៧៧ លោក Wang បានត្រលប់ទៅប៉េកាំងវិញ ហើយនៅឆ្នាំដដែលនោះ បានចុះឈ្មោះចូលរៀននៅនាយកដ្ឋានភាសាអាស៊ីនិងអាហ្វ្រិក នៃសាកលវិទ្យាល័យអន្តរជាតិប៉េកាំង។ លោកបានសិក្សាភាសាជប៉ុននៅស្ថាប័ននេះ ដោយបញ្ចប់ការសិក្សានៅខែ កុម្ភៈ ឆ្នាំ ១៩៨២ ជាមួយនឹងបរិញ្ញាបត្រ។ លោកក៏ត្រូវបានគេដឹងថា អាចនិយាយភាសាអង់គ្លេសនិងជប៉ុនបានស្ទាត់ជំនាញផងដែរ។
៤ អាជីពដំបូង នៅពេលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ លោក Wang ត្រូវបានបញ្ជូនទៅផ្នែកអាស៊ីនៃក្រសួងការបរទេស ដោយឪពុកក្មេករបស់លោក ជាកន្លែងដែលលោកចាប់ផ្ដើមអាជីពជាអ្នកការទូត។
៥ នៅខែកញ្ញាឆ្នាំ ១៩៨៩ លោកត្រូវបានបញ្ជូនទៅស្ថានទូតចិននៅជប៉ុន ហើយបានបម្រើការនៅទីនោះអស់រយៈពេល ៥ ឆ្នាំ។ ក្រោយត្រលប់មកចិននៅខែ មីនា ឆ្នាំ ១៩៩៤ លោកត្រូវបានតែងតាំងជាអនុប្រធានផ្នែកអាស៊ីនៃក្រសួងការបរទេស ហើយត្រូវបានដំឡើងឋានៈជាប្រធានផ្នែកនៅឆ្នាំក្រោយ។ ចាប់ពីខែសីហាឆ្នាំ ១៩៩៧ ដល់ខែ កុម្ភៈ ឆ្នាំ ១៩៩៨ លោកគឺជាអ្នកសិក្សានៅវិទ្យាស្ថានទំនាក់ទំនងបរទេសនៃសាកលវិទ្យាល័យ Georgetown នៅសហរដ្ឋអាមេរិក។ មិនយូរប៉ុន្មាន បន្ទាប់ពីត្រលប់មកវិញ លោកត្រូវបានតែងតាំងជាជំនួយការរដ្ឋមន្ត្រីនិងជាប្រធានការិយាល័យស្រាវជ្រាវគោលនយោបាយ។
៦ ចាប់ពីខែកញ្ញាឆ្នាំ ១៩៩៩ លោកវ៉ាង បានសិក្សាទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យកិច្ចការបរទេសចិន និងទទួលបានសញ្ញាបត្រវេជ្ជបណ្ឌិត។ នៅខែ កុម្ភៈ ឆ្នាំ ២០០១ លោកបានដំឡើងឋានៈជាអនុរដ្ឋមន្ត្រីក្រសួងការបរទេសទទួលបន្ទុកកិច្ចការអាស៊ី។ ពេលនោះលោកគឺជាអនុរដ្ឋមន្ត្រីក្មេងជាងគេបំផុត។
នៅខែកញ្ញាឆ្នាំ ២០០៤ លោកវ៉ាងត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសជប៉ុន។ លោកបានបម្រើការងារនេះរហូតដល់ខែ កញ្ញា ឆ្នាំ ២០០៧។ នៅខែ មិថុនា ឆ្នាំ ២០០៨ លោកវ៉ាងបានស្នងតំណែង Chen Yunlin ជាប្រធានការិយាល័យកិច្ចការតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋចិន។
៧ នៅថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០១៣ លោកវ៉ាងត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេស បន្ទាប់ពីលោកត្រូវបានសភាអនុម័ត រហូតមកដល់បច្ចុប្បន្ននេះ។
គួរបញ្ជាក់ថា ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា វៀតណាម សិង្ហបុរីនិងកូរ៉េខាងត្បូងចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៥ ខែកញ្ញា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ចុងសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី មកបំពេញទស្សនកិច្ចនៅ កម្ពុជា
ចុចអាន៖ដឹងគោលបំណងដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី មកកម្ពុជា
ចុចអាន៖លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស ចិន បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៤ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់