ព័ត៌មានជាតិ
រយៈពេល៨ខែមានអ្នកឆ្លងជំងឺគ្រុនចាញ់ជាង២៤០០ករណី ថយចុះជាង៦០ភាគរយ
ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៨ ខែកញ្ញានេះថា ក្នុងរយៈពេល៨ខែឆ្នាំ២០២១នេះមានអ្នកឆ្លងជំងឺគ្រុនចាញ់ចំនួន ២,៤២៨ករណី ថយចុះប្រមាណ៦២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០កន្លងទៅ ដែលមានរហូតដល់ទៅ ៦,៣១៣ករណី។
លោក វេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានពន្យល់ថា មូលហេតុដែលបណ្តាលឱ្យករណីជំងឺគ្រុនចាញ់មានការចុះនេះ គឺដោយសារប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីវិធីការពារជំងឺគ្រុនចាញ់ និងមានសម្ភារៈគ្រប់គ្រាន់ដូចជាឧបករណ៍តេស្តរកមេរោគគ្រុនចាញ់ មុងជ្រលក់ថ្នាំការពារគ្រុនចាញ់ និងឱសថព្យាបាលជំងឺគ្រុនចាញ់ប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានបន្តថា ជាងនេះទៅទៀតមានការចូលរួមគាំទ្រពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ទីរសុខាភិបាល រាជធានីខេត្ត អាជ្ញាធរមូលដ្ឋាន អង្គការដៃគូ ពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រជាតិលប់បំបាត់ជំងឺគ្រុនចាញ់ក្រោមការចង្អុលបង្ហាញទិសដ៏ត្រឹមត្រូវរបស់លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទើបបានធ្វើឱ្យការងារប្រយុទ្ធនឹងជំងឺគ្រុនចាញ់ទទួលបានលទ្ធផលល្អប្រសើរ។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល សង្ឃឹមថា កម្ពុជានឹងអាចលប់បំបាត់ជំងឺគ្រុនចាញ់ឱ្យអស់ទាំងស្រុងនៅឆ្នាំ២ ០២៥ខាងមុខនេះ ដោយសារពីមួយឆ្នាំទៅមួយឆ្នាំបានកាត់បន្ថយករណីជំងឺគ្រុនចាញ់ថយចុះស្ទើរមួយរយភាគរយ និងមិនមានអ្នកស្លាប់ដោយសារជំងឺនេះទេ។
លោកវេជ្ជបណ្ឌិត បានជំរុញដល់ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាបន្ដការងារប្រយទ្ធនឹងជំងឺគ្រុនចាញ់ឱ្យកាន់តែសកម្មថែមទៀតដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥ខាងមុខនេះ សំដៅចូលរួមលើកកម្ពស់សុខុមាលភាព និងសុខភាពប្រជាពលរដ្ឋកម្ពុជា។
ជាមួយគ្នានេះដែរលោកវេជ្ជបណ្ឌិត ណែនាំដល់មន្ត្រីធ្វើការងារលើផ្នែកជំងឺគ្រុនចាញ់ក៏ដូចជាប្រជាពលរដ្ឋ ត្រូវបន្តការខិតខំ និងត្រូវតែយកចិត្តទុកដាក់អនុវត្តថែមទៀតក្នុងការបង្ការជំងឺគ្រុនចាញ់ ដោយឱ្យមានការចែក និងប្រើប្រាស់មុងជ្រលក់ថ្នាំឱ្យបានត្រឹមត្រូវ ដោយចាត់ទុកថា មុងគឺជាអាយុជីវិតរបស់ខ្លួន បើទោះបីទៅណា គឺត្រូវតែសម្រាន្តក្នុងមុងជ្រលក់ថ្នាំ ហើយត្រូវប្រើប្រាស់មុងឱ្យបានគ្រប់ៗគ្នា ជាពិសេសសម្រាប់បងប្អូនដែលចល័តពីកន្លែងមួយទៅកន្លែងមួយ ដែលទៅធ្វើការនៅតំបន់ព្រៃភ្នំប្រឈមនឹងការឆ្លងជំងឺគ្រុនចាញ់។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ជាងនេះទៅទៀតប្រសិនបើមានការសង្ស័យកើតជំងឺគ្រុនចាញ់ ត្រូវប្រញាប់ស្វែងរកសេវាធ្វើតេស្តឈាមនៅមូលដ្ឋានុខាភិបាលសាធារណៈឱ្យបានឆាប់រហ័សដែលនៅជិតបំផុត តាមរយៈ អ្នកស្ម័គ្រចិត្តភូមិ មណ្ឌលសុខភាព និងមន្ទីរពេទ្យ ដើម្បីពិនិត្យព្យាបាលជំងឺគ្រុនចាញ់ទាន់ពេលវេលា។
គួរបញ្ជាក់ថា កម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់តាំងពីឆ្នាំ២០១៨មកម្លេះ ដែលនាំឱ្យកម្ពុជាជាប្រទេសទទួលបានជោគជ័យក្នុងការកាត់បន្ថយអត្រាស្លាប់ដោយសារជំងឺគ្រុនចាញ់មុនគោលដៅ៣ឆ្នាំ៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់