ព័ត៌មានជាតិ
មនុស្ស ៤ នាក់បញ្ជូនទៅពេទ្យទាំងយប់ ក្នុងគ្រោះថ្នាក់មួយនៅបាត់ដំបង
ខេត្តបាត់ដំបង ៖ យ៉ាងហោចណាស់ក៏មានមនុស្សចំនួន ៤ នាក់ដែរ ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកថ្មគោលដើម្បីសង្គ្រោះ បន្ទាប់ពីមានឧប្បទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងទាំងយប់រវាងរថយន្ត និង រថយន្ត ។
លោក សុខ សារិន អធិការនគរបាលស្រុកបវេល បានលើកឡើងថា ករណីនេះបានកើតឡើងកាលពី ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ៦ និង ៣០នាទី នៅតាមដងផ្លូវលេខ៥៧B1 នៅចំណុចក្រុមទី ៧ ភូមិដំណាក់ដង្កោ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង រវាងរថយន្ដ ម៉ាកហាយឡិនឌ័រ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ-2AH 4553 (អ្នកបើកបររត់គេចខ្លួន)នឹង រថយន្ត ម៉ាកសាំយ៉ុង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ- 2AQ 6370 ដែលជារថយន្តដឹកបន្លែ ។
លើកអធិការបានបន្តថា តាមការសិក្សាពីកម្លាំងជំនាញគឺបានបង្ហាញថា ករណីនេះគឺបានបន្កឡើងដោយរថយន្តម៉ាក ហាយឡិនឌ័រ ដោយសារតែបើកបរលឿន និងមិនប្រកាន់ស្តាំ ព្រោះទីតាំងកើតហេតុគឺផ្លូវមានលក្ខណៈកោង ដែលធ្វើអោយរថយន្តបង្កនេះ មិនអាចបួងចង្កូតផុត ក៏ជ្រុលទៅបុកនឹងរថយន្តសាំយ៉ុង តែម្តង ។
ភ្លាមៗនោះដែរ មុនពេលសមត្ថកិច្ចចុះទៅដល់ គឺភាគីរថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោលទៅហើយ ដោយបន្សល់តែអ្នករងរបួសនៅក្នុងរថយន្តចំនួន ២នាក់ តែប៉ុណ្ណោះ ដោយឡែកអ្នកបើកបររថយន្តសាំយ៉ុង ឈ្មោះ.សុខ. ង៉ែត ភេទប្រុស អាយុ ៤៨ ឆ្នាំ មានទីលំនៅភូមិសែសិន ឃុំព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ បានរងរបួសធ្ងន់ ដោយបាក់ជើងម្ខាង នឹងអ្នករួមដំណើរនៅក្នុងរថយន្តទាំងសងខាង ចំនួន ០៤នាក់រងរបួសធ្ងន់ ០២នាក់នឹងរបួសស្រាល ០២នាក់។
1-ឈ្មោះ អ៊ុំ ផល្លី ភេទស្រី អាយុ ២២ឆ្នាំភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ខ័ណ្ឌសាលាក្រៅ ខេត្តប៉ៃលិន( របួសធ្ងន់បាក់ភ្លៅខាងឆ្វេង)
2-ឈ្មោះ ឆោម គន្ធា ភេទស្រី អាយុ ២៨ឆ្នាំ នៅភូមិបឹងអំពិល ឃុំស្ដៅ ស្រុករតនមណ្ឌល់ ខេត្តបាត់ដំបង(របួសធ្ងន់)
3-ឈ្មោះ គី ចាន់នី ភេទស្រី អាយុ ២៨ឆ្នាំនៅភូមិសាយសិន ឃុំព្រះពន្លា ស្រុកសេរីសោភ័ណ្ឌ (របួសស្រាល)
4-ឈ្មោះ ឆោម ចន្ធូ ភេទស្រី អាយុ ២៤ឆ្នាំនៅភូមិបីងអំពិល ឃុំស្ដៅ ស្រុករតនមណ្ឌល(រងរបួសស្រាល)។
បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីពេទ្យបង្អែកស្រុកថ្មគោលដើម្បីសង្គ្រោះហើយចំណែកមធ្យោបាយទាំងពីរក៏ត្រូវបានកម្លាំងជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកបវេល ដើម្បីបញ្ជូនទៅអោយការិយាល័យចរាចរណ៍ផ្លូវគោក ចាត់ចែងតាមនីតិវិធី ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៦ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៤ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍១ សប្តាហ៍ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ