Connect with us

ព័ត៌មានជាតិ

អ្នកសារព័ត៌មាន៩នាក់ ដែលរងការចោទថា ទារប្រាក់គេ ៤ពាន់ដុល្លារនោះ ត្រូវបានបញ្ជូនទៅតុលាការហើយ

បានផុស

នៅ

អ្នកសារព័ត៌មាន៩នាក់ ដែលកម្លាំងអាវុធហត្ថ ខេត្តស្ទឹងត្រែងឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីទារប្រាក់ពីរថយន្តដឹកឈើគ្រឿងផ្ទះចាស់ៗនោះ បានបញ្ជូនខ្លួនទៅកាន់តុលាការហើយ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះ ។

សមត្ថកិច្ច បានឲ្យដឹងថា ក្រុមអ្នកសារព័ត៌មានទាំង៩នាក់នេះ បានជិះរថយន្ត៣គ្រឿង ហើយឃាត់រថយន្ត យីឌុបមួយគ្រឿង ក្បាលពណ៌ស ពាក់ស្លាកលេខ PP-0835 ដឹកឈើប្រភេទគ្រឿងផ្ទះ នៅលើដងផ្លូវជាតិ លេខ៩ ស្ថិតត្រង់ចំណុច ផ្លូវចូលជាំធំ ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ សមត្ថកិច្ច បានបន្តឲ្យដឹងទៀត ថា ក្រោយឃាត់រថយន្តដឹកឈើហើយ ពួកគេបានរាយការណ៍ទៅសមត្ថកិច្ច ហើយបន្ទាប់មក កងកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានចុះទៅដល់ទីតាំងរថយន្ត ដែលក្រុមអ្នកសារព័ត៌មានបានឃាត់។

ក្រោយមកទៀត មន្ត្រីអាវុធហត្ថ បានចុះទៅដល់ទីតាំង ស្រាប់តែអ្នកសារព័ត៌មាន នាំគ្នាបើករថយន្តចេញអស់។ រីឯអ្នកដឹកឈើផ្ទះចាស់ៗនោះ ក៏បានប្ដឹងចោទប្រកាន់ក្រុមអ្នកសារព័ត៌មាន ពីបទកំហែងយកប្រាក់ ចំនួន៤០០០ដុ​ល្លារអាមេរិក។ ក្រោយពីមានពាក្យបណ្ដឹង ពីអ្នកដឹកឈើផ្ទះចាស់ៗទាំងនោះ​ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ក៏បានឃា​ត់រថយន្តកាមរី ពណ៌ក្រហមមួយគ្រឿង និងរថយន្ត២គ្រឿងទៀត។ ក្រុមអ្នកសារព័ត៌មានទាំងនោះ មានគ្នា១០នាក់ហើយត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបានចំនួន៩នាក់ ហើយម្នាក់ទៀតបានគេចខ្លួន។ ចំពោះរថយន្តដឹកឈើមួយគ្រឿងនោះ ក៏ត្រូវបានឃាត់ទុកផងដែរ។

ប្រជាពលរដ្ឋ បាននិយាយថា រថយន្តដឹកឈើខាងលើនេះ គឺជាឈើថ្មីអាពីព្រៃ ដែលក្រុមឈ្មួញទិញ ពីប្រជាពលរដ្ឋ ហើយយកទៅវ៉ៃដែកគោលត្រាំទឹក និងមួយចំនួនយកទៅវ៉ៃធ្វើជាផ្ទះ ហើយរុះរើសុំច្បាប់អនុញ្ញាត ពីរដ្ឋ បាលព្រៃឈើ ហើយដឹកចេញ ពីភូមិស្រឡៅឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ឆ្ពោះទៅកាន់ ភូមិ តារេនជោ ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ ដើម្បីយកទៅសាងសង់ផ្ទះ។

នៅព្រឹកថ្ងៃទី៨ ខែកញ្ញានេះ ក្រុមអ្នកសារព័ត៌មានទាំង៩នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថបញ្ជូនខ្លួន ទៅកាន់សាលាដំបូងខេត្តស្ទឹងត្រែងហើយ ដោយគេមិនទាន់ដឹងថា អ្នកសារព័ត៌មានទាំង៩នាក់នោះ មានវាសនា រួចផុតពីការចោទប្រកា​ន់ ឬយ៉ាងណានោះទេ៕

អត្ថបទ៖ ងិន លីម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ២ ម៉ោង មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា២ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៨ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៨ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានជាតិ២២ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម