Connect with us

KPT+

អ្នកស្រី ម៉ីសន សុធារី បង្ហើប ៥ ចំណុចសម្គាល់ថា បុគ្គលនោះអាចក្លាយជាអ្នកនិពន្ធអាជីពបាន

បានផុស

នៅ

អ្នកនិពន្ធល្អ ខុសពីអ្នកនិពន្ធដែលមានគេអានច្រើន។ សៀវភៅឬសំណេរខ្លះមិនជាល្អទេ ប៉ុន្តែទាក់ទាក់អ្នកអានបានច្រើន ដូចគ្នានឹងភាពផ្អែមល្ហែមក្រអូបនៃស្ករគ្រាប់ ឬការ៉េម ឬ Fast Food ដែរ យើង​ដឹង​ថា​មិនល្អ​ តែ​យើង​លួច​ញាំ ហើយ​នៅ​តែ​លក់​ដាច់។

អ្នកនិពន្ធ ម៉ីសន សុធារី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រលោមលោក​ក៏ដូចគ្នា អ្នកខ្លះចូលចិត្ត​សរសេររឿង​ដែល​របៀប​មិន​ផ្ដល់​សុខុមាលភាព​ល្អ​ តែ​ផ្ដល់​ភាព​រីករាយ​ងាយ​លង់ចិត្ត ។ អ្នកខ្លះ​គិតអំពី​អនាគតនៃ​អ្នកអាន បានជា​ខំបង្កប់​ការ​ប្រដែប្រដៅ​ក្នុង​សំណេរ​ តែ​អ្នកខ្លះ​ក៏សរសេរដើម្បី​ឲ្យ​អ្នកទិញត្រូវចិត្ត​ព្រម​ទិញ​ ដូចជា​រឿង​បែប​មាន​ការ​ឈ្នានីស ខឹង​ស្អប់ ប្រចណ្ឌ ហិង្សា សងសឹក ស្រើបស្រាល​។

ទោះ​យ៉ាងណា​ អ្នកអាន​ទាំងអស់​ នៅតែ​បង្កប់​គំនិត​កោតគោរព​នឹង​ឲ្យ​តម្លៃ​លើ​អ្នក​និពន្ធ​ដ៏​ល្អម្នាក់ ពោល​គឺ​អ្នក​និពន្ធ​ដែល​ទទួលខុសត្រូវ​ចំពោះ​អ្នកអាន​របស់​ពួកគេ។

នៅក្នុង​ថ្ងៃនេះ​យើងជួប​គ្នា​ខ្ញុំសុំ​បង្ហាញ​គំនិត​ខ្លះ​ៗ សម្រាប់​គ្នា​យើង ​រកមើល​ឬ​បង្កើត​ឡើង​សន្សឹម​ៗ ប្រសិន​មានបំណងចង់ក្លាយជាអ្នកសរសេរអាជីព៖

១ គិត​អំពី​ប្រភេទ​នៃ​ការ​សរសេរ​ដែល​ត្រូវ​នឹង​យើង

ការ​សរសេរ មានច្រើនប្រភេទផ្សេងៗ​គ្នា មិន​បាច់ចេះ​ទាំងអស់ក៏អាចជាអ្នកនិពន្ធម្នាក់បានដែរ។ ឧទាហរណ៍ ការ​សរសេរ​ជា​អត្ថបទខ្លីៗ ដែល​រៀបរាប់​ពី​បទពិសោធន៍​ផ្ទាល់ខ្លួន ឬ​ផ្ដល់​ការវិភាគ និង​យោបល់​លើ​បញ្ហា​ឬ​រឿង​ប្រធានបទ​អ្វី​ជាក់លាក់​មួយ។ អត្ថបទ​អាច​ត្រូវ​បាន​បោះពុម្ព ឬ​ផ្សាយ​ចេញ​នៅនឹង​កន្លែង​ណា​មួយ ជា​ចំណុច​ចាប់ផ្ដើម​ដ៏​ល្អ​សម្រាប់​អ្នក​និពន្ធថ្មីៗ។ យើង​ឃើញ​មាន​មនុស្ស​ជាច្រើន​ហើយ​បាន​ជោគជ័យ​បង្កើត​នាម​ឬនាមប៉ាកា​ឡើង​តាម​វិធី​ទាំងនេះ​នៅ​លើ​បណ្ដាញ​សង្គម។

មួយទៀត​ដូចជា​ការ​សរសេ​រប្លក់៖ ប្លក់​មាន​លក្ខណៈ​ពិសេស​ ដែល​អាច​ស្រដៀង​ទៅ​នឹង​ការ​សរសេរ​អត្ថបទ​ដែរ ទោះបី​ជា​ទម្រង់​ប្លក់​ជាទូទៅ​អនុញ្ញាត​ឲ្យ​អ្នក​សរសេរ​ប្លុក ​មិន​បាច់​ជា​ផ្លូវការ សណ្ដាប់ធ្នាប់​ក្បួន​វគ្គអ្វី និងអាចសង្ខេបៗជាងអ្នកនិពន្ធធម្មតា​ក៏ដោយ ក៏​ពួកគេ​មាន​ឈ្មោះថា​អ្នកនិពន្ធ​ដែរ។ មាន​ទំរង់​ផ្សេងៗ​គ្នាជាច្រើន ដែល​យើង​អាច​រក​អ្នក​អាន​ប្រចាំ​របស់​យើងបាន តាម​រយៈការ​ផ្សាយលើ Tumblr និង Word Press ។ល។

ការ​សរសេរ​កំណាព្យ ក៏​ជា​មធ្យោបាយ​ដ៏ល្អ សម្រាប់អ្នកនិពន្ធថ្មី ដែលអាច​ជំរុញ​អារម្មណ៍ អ្នក​អាន​ណា ដែល​ចូលចិត្ត​ស្វែងយល់​ពី​ទម្រង់​ដែល​មាន​ភាព​ពីរោះ​ពិសា ច្នៃប្រឌិត​ខុស​ពី​ការ​សរសេរផ្សេងៗ។

ការ​សរសេរ​រឿងខ្លីៗ ឬប្រលោមលោកខ្លីៗ ផ្ដល់​ឲ្យ​អ្នកនិពន្ធ​ថ្មី​នូវ​ទម្រង់ងាយៗ និង​មាន​លទ្ធផល​ល្អ ដើម្បី​ប្រើ​ជា​ចំណុច​ចាប់ផ្តើម​ទាក់ចិត្តខ្លួនឯង មិន​នឿយណាយ​និង​ចាប់ចិត្ត​សរសេរ​ច្រើន​ឡើងៗ ដោយសារ​តែ​រឿងខ្លីៗ​មាន​ចំនួន​ពាក្យទាប និង​តិច​ និង​សាមញ្ញ​ជាង​ប្រលោមលោក​ប្រពៃណី​វែងៗ និង​ជាកន្លែង​ដ៏ល្អដើម្បីចាប់ផ្តើម​រៀន​ពី​គោលការណ៍​ នៃ​ការ​សរសេរ​រឿង​ប្រឌិត​តាម​គំនិត​មានសឹរីភាពពេញលេញ។

ចុងក្រោយ​គឺ​ប្រលោមលោក​ខ្នាតវែងៗ។ ប្រលោមលោក​វែង មិនមែន​មកពីចំនួនទំព័រទេ គឺជា​សមត្ថភាព​នៃការ​បង្កើត​តួអង្គ​គោល ឬ​ក្រុមគោលមួយ​ដែល​តស៊ូ​ជាមួយបញ្ហា​មួយ​ហើយ​មួយ​ទៀត​ជា​សេរី​បន្តគ្នា ហើយមានចំណុចប្រទាក់មិនឱ្យអ្នកអាន​ធុញបោះបង់ចោល។

២ បង្កើន​សក្ដានុពល​ផ្ទាល់ខ្លួន

ក្នុង​នាមជាអ្នកនិពន្ធ ត្រូវ​មានចំណេះ​មូលដ្ឋានគ្រឹះ ផ្នែកណាមួយ​ដែលយើងនឹងចាប់យក។ ត្រូវ​យល់ថា ប្រលោមលោកផ្តល់​ឲ្យ​យើងនូវចន្លោះនិងប្រវែង ក្នុង​សេរីភាព​សម្រេច​ដោយ​អ្នកនិពន្ធ ការ​បង្កើត​តួអង្គ ស្មុគស្មាញ​ឬគ្រោងសាច់រឿងងាយៗ គឺ​អាច​បង្កើត​ឡើង​តាមចិត្ត​យើង គ្មាន​អ្នកណា​អាចបន្ទោស​យើងពីរបៀប​ផ្តើមឬបញ្ចប់នោះឡើយ ​ដរាបណា​គេចង់អានបន្ត គឺ​យើង​ជោគជ័យ។ ចំណែក​ការសរសេរ​អត្ថបទវិភាគ ជួនកាលយើងត្រូវ​មើលថា ​តើយើងវិភាគ​ដូចអ្នកណាខ្លះ ហើយ​ស្រដៀងគេ​ឬមានគំនិតបន្ថែមឬខុសពីគេទាំងស្រុង ។ គំនិត​ដដែលៗ​ដែលត្រូវបានកោតសរសើរម្តង​រួចមកហើយ ភាគច្រើន​មិនបានផលសារជាថ្មីនោះឡើយ។ តោងរកគំនិតថ្មីជានិច្ច​។

៣ ប្រធានបទឬគម្រោងគំនិតរឿង

មានវិធីផ្សេងៗគ្នា ក្នុងការសម្រេចថា គួរ​សរសេរអំពីអ្វី។ ប្រធានបទរបស់អ្នកនិពន្ធ អាស្រ័យលើទម្រង់នៃប្រភេទសំណេរ។ ការ​សរសេរដែលយើងបានជ្រើសរើសជាវិធីផ្សេងគ្នាដើម្បីបង្កើតប្រធានបទនិងទំហំ​ ខ្នាត​សម្រាប់ការសរសេរ ទាហរណ៍៖ សាច់រឿង៖

ក អាច​ចាប់ផ្តើម​ជាមួយ​សាច់រឿងគួរ​ឲ្យ​ទាក់ទាញ ដោយ​ត្រូវ​គិតអំពីអ្វីដែលនឹងធ្វើ​ឲ្យ​អ្នកអាន​ចាប់អារម្មណ៍។

អាច​ជា​បទពិសោធន៍​ផ្ទាល់ខ្លួន ក្នុងនាម​ជា​អនុស្សាវរីយ៍​ពិត ផ្តល់​ឲ្យ​អ្នកអាន​នូវចំណី​អារម្មណ៍​បង្កប់នូវទស្សនៈជីវិតជាក់លាក់និងមានតម្លៃ។ គិតអំពីបណ្តា​អនុស្សាវរីយ៍​ដែល​ជម្រុញ​ទឹកចិត្ត ជា​ពិសេស​ដូចជា ការ​តស៊ូ​ ជិះកង់​ទៅរៀន ការតស៊ូជាមួយមនុស្ស​អាក្រក់ ឬពិការភាព។ល។ ផ្អែកលើ​បទពិសោធន៍របស់អ្នកនិពន្ធ​ ឬអ្នកណា​ម្នាក់​យើងបានជួបនិយាយ​សម្ភាសន៍។

បញ្ហា​រមាស់​រសើប។ ការគិតអំពីបញ្ហាដែលគួរ​ឲ្យ​ចាប់អារម្មណ៍ និងបែកបាក់នៅក្នុងសង្គម​បច្ចុប្បន្ន​ ក៏​អាច​ជា​វិធីដ៏ល្អ​មួយ ដើម្បីរកឲ្យឃើញនូវបំណែកដែលមិនមែនជារឿងប្រឌិត (រឿង​អប់រំ)។ មិនថា​អ្នកនិពន្ធថ្មីបែបណា អ្នកខ្លះអាចចាប់ផ្តើម​យ៉ាងល្អជាមួយ​ប្រភេទ​រឿង​សង្គមពិត ​ដែលមានការស្រាវជ្រាវច្បាស់លាស់។

កុំគិតថា យើង​ទើបតែចាប់ផ្តើមក្នុងអាជីពនិពន្ធគួរសរសេរបំភ្លៃៗ បន្លំៗ សិន ត្រូវគិតថា ចាប់ពីពេលលើកប៊ិចនេះឡើង ២០ឆ្នាំទៀតសៀវភៅដំបូងនេះ នឹងក្លាយជា​វត្ថុមាន​តម្លៃសម្រាប់អ្នកដែលទើបនឹង​កើតឡើងមកក្រោយៗ​ ហើយ​គេចង់សិក្សា​អំពីជំនាន់របស់យើង។


៤ វិធីសាស្ត្រ​ដែលអ្នកនិពន្ធគួរចាប់យក

ការក្លាយជាអ្នកនិពន្ធល្អ គឺជាការខិតខំអស់មួយជីវិត។ កុំសង្ឃឹមថា យើង​នឹងស្ទាត់ជំនាញក្នុងរយៈពេលត្រឹម​ពីរបីសប្តាហ៍ឬ​ត្រឹមមាន​អ្នក Like យើងរាបសែនលើហ្វេសប៊ុក។ អ្នកដែលមិនមែន​អ្នកនិពន្ធក៏អាចទទួលបាន Like ច្រើនដែរ ឲ្យតែគេ​ធ្វើត្រូវនឹង​លក្ខខ័ណ្ឌបណ្តាញសង្គម តែអ្នកនិពន្ធម្នាក់មិនចាំបាច់នោះទេ (កុំខ្មាស់អៀន ទោះពេលនេះយើងផ្តើមដោយមានអ្នកស្គាល់តិចយ៉ាងណា ក្លាហានចាប់ផ្តើម​បង្កើតបណ្តាញ​ឡើង​) ហើយ​គួរតែ​មានរឿងផ្ទាល់ដែលសរសេរចេញ​ពីការខិតខំ។ ធម្មតា​ពេលអ្នកអាន​បានអាន​គេនឹងភ្ញាក់ផ្អើល មិនត្រឹមសាច់រឿង​ទេ តែគេ​គិតពី​ភាព​ខុសគ្នា​របស់អ្នកនិពន្ធពីម្ង៉ៃនោះ​ នឹងថ្ងៃនេះ។ ត្រូវនិយាយថា ការ​កែលម្អសមត្ថភាព​យើង​ លើ​ការសរសេរ សំខាន់ជាងការចំណាយពេលទៅ​ស៊ីអារម្មណ៍​នៅលើបណ្តាញ។

អ្វីដែលសំខាន់បំផុត ដែលអ្នកនិពន្ធ​គួរ​ធ្វើ​ គឺ​អាន។ មិនដែលមាន​ទេ អ្នកនិពន្ធដ៏អស្ចារ្យម្នាក់ ដែលមិនមែនជាអ្នកចូលចិត្ត​អាន។ ការអានស្នាដៃអ្នកនិពន្ធផ្សេងទៀត អាចជួយរកឃើញវិធីសាស្រ្តសរសេរថ្មីៗ និងបង្ហាញយើង​ពីប្រភេទផ្សេងៗគ្នា នៃគំនិត​ដែលនឹងធ្វើឲ្យការសរសេរកាន់តែខុសប្លែក ឬប្រសើរឡើង​ ថែមទាំង​វា​អាចជួយ​បំផុសគំនិតយើង​។

៥ ប្តេជ្ញាចិត្តជាប្រចាំ

ក្នុងនាមជាអ្នកនិពន្ធថ្មីថ្មោង ការបាក់ទឹកចិត្ត មិនគួរ​ឲ្យ​ភ័យខ្លាច ដូចជា​ក្នុង​ចំណោមអ្នកនិពន្ធ​ជើងចាស់ឡើយ។ ផ្នែកសំខាន់បំផុតមួយនៃ​ការអភិវឌ្ឍន៍​ជំនាញសរសេរ គឺគ្រាន់តែប្តេជ្ញាចិត្ត ក្នុង​ការសរសេរប្រចាំថ្ងៃព្រមទាំង បង្កើតទម្លាប់ឲ្យតម្លៃអ្នកនិពន្ធមុនៗយើង។ ត្បិតតែ​គាត់មិន​បាន​សរសេរ ដូចជំនាន់យើង តែ​គួរធៀបសា្នដៃពួកគាត់ទៅនឹង​ជំនាន់ដែលគាត់រស់នៅ កង្វះខាត​ព័ត៌មាន និងកង្វះសេរីភាព ទាំងនយោបាយ ទាំង​សេដ្ឋកិច្ច ខ្វះឯកសារ គ្មានអ៊ីនធើណេត តើគាត់ប្រឈមលំបាកជាងយើងកម្រិតណា? កំណត់​ការយល់ និងរៀនឲ្យតម្លៃ លើអ្នកមាន​បទពិសោធន៍មកពីគ្រប់ជំនាន់ គឺជាមូលដ្ឋានគ្រឹះ​បង្កើតបាននូវ​ឥរិយាបថវិជ្ជមាន​ក្នុងនាម​អ្នកនិពន្ធម្នាក់ ។ ឥរិយាបថនេះ មិនដែលលាក់បាំងជិត​ឡើយ ព្រោះថា ស្នាដៃរបស់យើង​នឹង​ផ្សព្វផ្សាយអំពី​ឥរិយាបថរបស់យើង​​ ទៅក្នុងសន្តានចិត្ត​មិត្តអ្នកអាន ​ដោយមិនចាំបាច់បញ្ចេញ​វាចា៕

អរបអរសាទរ! ប្រឹងឡើងណា៎!

ចុចអាន៖ល្ខោនវិទ្យុ “កំណាត់ផ្លូវចុងក្រោយ” ដោយ ម៉ីសន សុធារី កំពុងគាស់កកាយនូវអតីតកាលដ៏ខ្មៅងងឹត ក្នុងប្រវត្តិសាស្ត្រខ្មែរ

ចុចអាន៖ប្រលូកការងារតែងនិពន្ធដំបូង កុំរំពឹងភាពល្បី ចាំបាច់មានបីយ៉ាងធំៗនេះសិន ទើបជាជោគជ័យពិតប្រាកដ

ចុចអាន៖វិធីធ្វើឲ្យប្រលោមលោកយើងមានលក្ខណៈផ្ទាល់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អញ្ជើញ​ដឹក​នាំកិច្ចប្រជុំត្រួតពិនិត្យការងារ នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម សម្រាប់ខែមករា និងលើកទិសដៅការងារខែកុម្ភៈ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋក្នុងស្រុក​ចំនួនពីរ នៃ​ខេត្តរតនគិរី ទទួល​បាន​ស្ពាន​ដែក​បាឡេ​មួយ​ដ៏​ថ្មី​ស្រឡាង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកវិភាគ និង​អ្នក​នយោបាយ ចំអក​ឱ្យទណ្ឌិត សម រង្ស៊ីថា មិនទាន់ស្គាល់​ខ្នុរ​ច្បាស់ផង បែរ​ជា​តាំង​ខ្លួន​ជា​អ្នក​ជំនាញខាងកសិកម្ម

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរាជធានី​ ណែនាំឱ្យដាក់មីក្រូតាមម៉ូតូកង់បី ស្រែក​ហាមឃាត់ មិនឱ្យដុតផាវ ក្នុង​ឱកាសបុណ្យចូលឆ្នាំចិន វៀតណាម

ព័ត៌មានជាតិ១០ ម៉ោង មុន

ប៉ូឡូញ បង្ហាញបំណងចង់បង្កើតរោងចក្រកែច្នៃចំណីអាហារនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងតំបន់

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក

ព័ត៌មានជាតិ២១ ម៉ោង មុន

របបខ្យល់មូសុងឦសានបានថយឥទ្ធិពល តែក៏នៅត្រជាក់ពី២០ទៅ១៩°C និងអាចមានភ្លៀងធ្លាក់​៥%​

ជីវិតកម្សាន្ដ១០ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ម៉ាត់ណាម៉ាត់ហ្នឹង! ត្រាំ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចកូឡុំប៊ី ព្រោះមិនព្រមទទួលយកជនអន្តោប្រវេសន៍ទៅវិញ

Sokha Hotels

ព័ត៌មានពេញនិយម