ព័ត៌មានជាតិ
អាជ្ញាធរចុះសម្របសម្រួលវិវាទរវាងក្រុមហ៊ុនដឹកខ្សាច់ និងប្រជាពលរដ្ឋក្នុងសង្កាត់វាលស្បូវ
ភ្នំពេញ ៖ អាជ្ញាធរខណ្ឌច្បារអំពៅរាជធានីភ្នំពេញសហការជាមួយមន្ត្រីជំនាញចុះទៅសម្របសម្រួលវិវាទរវាងក្រុមហ៊ុនដឹកខ្សាច់ជាមួយប្រជាពលរដ្ឋ រស់នៅសង្កាត់វាលស្បូវដែលខឹងសម្បារនិងរថយន្តដឹកខ្សាច់បង្កការជ្រុះកំទេចខ្សាច់លើផ្លូវក្នុងភូមិ។
យោងតាមប្រភពពីលោក គុយ គឹមហ៊ាង ប្រធានការិយាល័យសាធារណការសាលាខណ្ឌច្បារអំពៅបានឲ្យដឹងថា នៅថ្ងៃទី៨ ខែកញ្ញានេះលោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅបានដឹកនាំកម្លាំងជំនាញពីសាលាខណ្ឌដោយសហការជាមួយអាជ្ញាធរសង្កាត់វាលស្បូវរួមទាំងលោកមេភូមិព្រែកជាងព្រំ និងមេភូមិស្វាយតាអុកព្រមទាំងប្រជាពលរដ្ឋទាំង២ភូមិបានចុះទៅទីតាំងវិវាទរវាងក្រុមហ៊ុនដឹកខ្សាច់ឆ្លងកាត់ភូមិបង្កឲ្យជ្រុះដីព្រមទាំងបើកបរក្នុងភូមិមិនបន្ថយល្បឿនសោះ។
លោកគុយ គឹមហ៊ាង បានបន្តថា នៅពេលចុះទៅធ្វើការសម្របសម្រួលនេះគឺភាគីទាំង២ពុំទាន់បានឯកភាពគ្នានៅឡើយទេ ខណៈដែលប្រជាពលរដ្ឋបានសុំឲ្យរថយន្តដឹកខ្សាច់បើកបង្វៀនផ្លូវព្រោះទី១ហុយនិងទី២ងាយបង្កគ្រោះថ្នាក់ដល់កូនចៅប្រជាពលរដ្ឋក្នុងភូមិ។
ប្រជាពលរដ្ឋបាននិយាយថា ពួកគាត់លែងអត់ធ្មត់ហើយព្រោះរថយន្តដឹកខ្សាច់ទាំងនេះបង្កការរំខានដំណេកហើយថែមខូចខាតធ្វើឲ្យដីហុយចូលផ្ទះសម្បែងទៀតផង៕
ដោយ ៖ នរា
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?