Connect with us

កីឡា

ម្ចាស់​ខ្សែក្រវាត់ Christian Lee ព្យាករ​ថា នឹង​បញ្ចប់ Rae Yoon ទឹក​ទី​១

បានផុស

នៅ

ជើងឯក​វ័យក្មេង Christian Lee មាន​កាតព្វកិច្ច​ឡើង​ការពារ​ខ្សែក្រវាត់​គុន​ចម្រុះ​ពិភពលោក ONE Lightweight របស់ខ្លួន​ទល់នឹង​អ្នកលេង​គុន​ចម្រុះ​កូរ៉េខាងត្បូង Ok Rae Yoon នៅ​ព្រឹត្តិការណ៍ REVOLUTION ថ្ងៃទី​២៤ ខែកញ្ញា ខាងមុខនេះ​។

សម្រាប់​ការប្រកួត​៦​លើក​ចុង​ក្រោយ Lee មិនដែល​ស្គាល់​បរាជ័យ​ឡើយ​ក្នុង​នោះ​ផ្តួល​ដៃគូ​ក្នុង​ទឹក​ទី​១​បាន​៤​លើក ទឹក​ទី​២​មួយ​លើក និង​ទឹក​ទី​៣​មួយ​លើក​។ អ្វី​ដែល​ពិសេស​គឺ​ការប្រកួត​ការពារ​ខ្សែក្រវាត់​ពីរលើក​ចុងក្រោយ​បញ្ចប់​ដៃគូ​ក្នុង​ទឹក​ទី​១​យ៉ាង​ឆាប់រហ័ស​។

«​ខ្ញុំ​មើលឃើញ​ការប្រកួត​នេះ នឹង​បញ្ចប់​នៅក្នុង​ទឹក​ទី​១​។ ខ្ញុំ​គ្រោង​វ៉ៃ​សន្ធាប់​ឲ្យ Ok ទទួលរង​ការឈឺចាប់ មុនពេល​ចាប់គាត់​បោក​ផ្តួល រួច​ឃ្លេ​គាត់​ឲ្យ​ចុះចាញ់​នៅ​ទឹក​ទី​១​តែម្តង​»​។ Christian Lee បានបញ្ជាក់​។

ថ្វីបើ​ជើងឯក​រូបនេះ​មើលឃើញ​ពី​ការ​បញ្ចប់​ដៃគូ​ក្នុង​ទឹក​ទី​១​បែបនេះ​ក្តី ក៏​អ្នកលេង​គុន​ចម្រុះ​កូរ៉េ Ok Rae Yoon មិនមែន​ជា​បុរស​ដំឡូង​មូល​នោះទេ​។ មុន​ពេល​ទទួល​បាន​ឱកាស​ឡើង​វ៉ៃ​ដណ្តើម​ខ្សែក្រវាត់​នេះ រូបគេ​បាន​យកឈ្នះ​អតីត​ជើងឯក​ពិភពលោក Marat Gafurov ដោយ​ពិន្ទុ និង​បន្ត​ឈ្នះ​ខ្លា​ចាស់​អាមេរិក​ដែល​អតីត​ជើងឯក UFC កីឡាករ Eddie Alvarez ដោយ​ពិន្ទុ​ទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Christian Lee បាន​និយាយ​ពី​ដៃគូ​ម្នាក់​នេះ​ថា «​ខ្ញុំ​បាន​មើល​ការប្រកួត​ចុងក្រោយ​ជាមួយ Eddie Alvarez ខ្ញុំ​ឃើញថា គាត់​ធ្វើ​បាន​ល្អ​។ អ្វី​ដែលជា​ចំណុចខ្លាំង​របស់​កីឡាករ​កូរ៉េ​នេះ​គឺ​កម្ពស់​ខ្ពស់ និង​វ៉ៃ​ចេញ​អាវុធ​បាន​ឆ្ងាយ​»​។

«​ខ្ញុំ​គិតថា ហេតុផល​ដែល​ធ្វើ​ឲ្យ​គាត់​ជោគជ័យ​ខ្លាំង​ឈានឡើង​ដល់​វ៉ៃ​ខ្សែក្រវាត់​គឺ ដោយសារ​គាត់​ខ្ពស់​។ ប៉ុន្តែ ប្រសិនបើ Ok ចង់​បញ្ឈប់​ការចាប់​បោក​ផ្តួល​របស់ខ្ញុំ គាត់​នឹង​ទទួលរង​ព្យុះភ្លៀង​ពី​ជំនាញ​វ៉ៃ​ឈរ​របស់ខ្ញុំ​។ ផ្ទុយទៅវិញ បើ​គាត់​ចង់​លេង​ក្បាច់​វ៉ៃ​ឈរ​ជាមួយ​ខ្ញុំ អីចឹង​ខ្ញុំ​នឹង​លេង​ក្បាច់​ក្រោម​វិញ​។ ខ្ញុំ​ច្បាស់​ក្នុង​ចិត្ត​ណាស់​ថា ខ្ញុំ​មាន​ចម្លើយ​គ្រប់យ៉ាង​ដើម្បី​ឆ្លើយតប​នឹង​អ្វីដែល​គាត់​មាន​»​។

ភាពខ្លាំង​របស់ Lee វ៉ៃ​លឿន​រហ័ស និង​មិន​ទុក​ឱកាស​ឲ្យ​ដៃគូ​បាន​ដកដង្ហើម​រួច​។ ជាក់ស្តែង​ការ​ផ្តួល​ដៃគូ​ខ្លាំងៗ​ដូច Iuri Lapicus និង Timofey Nastyukhin ពិតជា​លឿន​ហួស​ពី​ការ​ស្មាន​របស់​ដៃគូ​។​

​កីឡាករ​វ័យ​២៣​ឆ្នាំ​បាន​និយាយថា «​ខ្ញុំ​ជឿជាក់​ទាំងស្រុង​ថា ខ្ញុំ​ជា​កីឡាករ​ល្អ​បំផុត​នៅ ONE Championship និង​ក្នុង​ពោ​ភព​លោក ហើយ​ខ្ញុំ​រឹតតែ​សប្បាយចិត្ត​ដែល​ប្រកួត​ជាមួយ​ដៃគូ​មកពី​ទីណា​ក៏ដោយ​»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣៧ នាទីutes មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ១ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

កីឡា២ ម៉ោង មុន

កីឡាករ​បាល់ទះ៤​រូប​រកចំណូលបានច្រើនជាង​គេ​​បំផុតបច្ចុប្បន្ន

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការរាជធានី ៖ សមត្ថកិច្ច​ទាំង១៤ខណ្ឌ សូម​ជួយ​សម្រួល​ចរាចរណ៍​ទីតាំង​មមាញឹក ជា​ពិសេស​សាលារៀន​ដើម្បី​រំដោះ​ការ​កក់ស្ទះ

Sokha Hotels

ព័ត៌មានពេញនិយម