Connect with us

ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ​​បើកសាលារៀន ៦៣​ ភាគ​រយ​ ​សាលា​ក្នុង​ក្រុងសិរីសោភ័ណ​មិនអនុញ្ញាត​ឱ្យបើក​

បានផុស

នៅ

អាជ្ញាធរខេត្តបន្ទាយមានជ័យ បានបញ្ចប់ការវាយតម្លៃស្ថានភាពជាក់ស្ដែង និងកំណត់​ទីតាំង​តំបន់​បើក​ដំណើរ ការ​សាលា​រៀន​ឡើងវិញ កាលពីថ្ងៃទី ៧ ខែកញ្ញា បន្ទាប់ពីលោក អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ បានចុះពិនិត្យនៅតាមបណ្តាសាលារៀន​នៅតាមស្រុកមង្គលបូរី ស្រុកស្វាយ​ចេក ស្រុកថ្មពួក ស្រុកម៉ាឡៃ និងស្រុក​អូរជ្រៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុំ រាត្រីបានប្រាប់ឱ្យដឹងថា សាលារៀននៅទូទាំងខេត្តបន្ទាយមានជ័យ អាចបើកដំណើរ​ការឡើងវិញប្រមាណ ៦៣ ភាគរយ នៅទូទាំងខេត្ត លើកលែងតែសាលារៀនស្ថិត​នៅ​ក្នុង​ក្រុងសិរី​សោភ័ណ​មួយប៉ុណ្ណោះ មិនអាចបើកឡើងវិញបាន ដោយសារតែជាតំបន់ហានិភ័យ ដែលមានករណី​ឆ្លងច្រើន។

ក្រៅពីនេះ គឺអនុញ្ញាតឱ្យបើកសាលារៀនឡើងវិញទាំងស្រុង និងបើកតាមបណ្ដុំ។

សាលារៀនដែលនឹងបើកដំណើរការឡើងវិញ ត្រូវសម្អាត បរិស្ថាន អនាម័យ និងបាញ់ថ្នាំសម្លាប់មេរោគ ហើយចំពោះសាលារៀនណាដែលធ្លាប់យកធ្វើជាកន្លែងព្យាបាល និងមណ្ឌលចត្តាឡី ស័កជំងឺកូវីដ-១៩ និងចូលរួមអនុវត្តន៍វិធានការ៣ការពារ និង៣កុំឲ្យបានខ្ជាប់ខ្ជួន។


លោក អ៊ុំរា ត្រីបានបញ្ជាក់ថា រដ្ឋបាលខេត្តនឹង​ជ្រើស​រើសយក​សាលាដែលមាន​សុវត្ថិភាព និង​រៀបចំ​សណ្តាប់ធ្នាប់​បានល្អបើក​ដំណើរការ​សាកល្បង​មុនគេ និង​ឈានទៅ​បើក​សាលា​បន្តបន្ទាប់​យោង​តាម​ស្ថានភាព​សមស្រប​។

​ក្នុងនោះលោក បានធ្វើ​ការណែនាំ​ដល់​ប្រធាន​មន្ទីរអប់រំយុវជននិង​កីឡា ក៏ដូចជា​អាជ្ញាធរ​មុននឹង​បើក​សាលា​សាកល្បង​ឡើងវិញ ​ត្រូវអនុវត្ត​ទៅតាម​នីតិវិធី​ស្តង់ដារ​ប្រតិបត្តិ​(SOP) ដើម្បី​ទប់​ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩។​

លោកអភិបាលខេត្ត​បាន​បន្តថា​ ក្នុងនោះ​ត្រូវធ្វើ​សំណាក​តេស្ត​វិភាគ​រក​ជំងឺ​កូ​វីដ​-១៩ យ៉ាង​ទៀងទាត់​ចំពោះ​សិស្ស និង​គ្រូដើម្បី​ធានាថា ការបើក​សាលា​សាកល្បង​ឡើងវិញ​មិនមាន​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​នេះ​។​

លោក​អភិបាលខេត្ត​បាន​បន្តទៀតថា ​ចំពោះលោកគ្រូ អ្នកគ្រូ និងសិស្ស ត្រូវបានទទួល​ការចាក់​វ៉ាក់​សាំង​ទាំងពីរ​ដូ​សរួចរាល់​ទើប​អនុញ្ញាតឲ្យចូលរៀន និង​ចូល​បង្រៀន​ ហើយ​សិស្សនិង​គ្រូ​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​មិន​អនុញ្ញាតឲ្យចូលរៀន និង​បង្រៀន​នោះទេប្រសិនបើ​មិនមាន​ការបញ្ជាក់​ហេតុ​ផល​ច្បាស់លាស់។​

តាម​សាលា​នីមួយៗ​ត្រូវមាន​ម៉ាស៊ីន​វាស់កម្តៅ អាល់កុល ឬ​ជែ​ល កន្លែង​លាង​សម្អាត​ដៃ​ដាក់​នៅតាម​មុខ​ថ្នាក់រៀនដើម្បីឲ្យសិស្ស និង​គ្រូ​លាង​សម្អាត​ដៃ​មុនពេល​ចូល​សាលា និង​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព និង​គម្លាត​សង្គម​ជា​ចម្បង ត្រូវអនុវត្ត​តាម​ការ​ណែនាំ​របស់ក្រសួង​សុខាភិ​បាល និង​អនុសាសន៍ ៣ ការពារ និង​៣កុំ របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី៕

អត្ថបទៈ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ទូតចិន ថ្កោលទោសជនជាតិចិនបាញ់បោះក្បែរព្រលានយន្តហោះពោធិ៍ចិនតុង និងស្នើផ្ដន្ទាទោសឱ្យធ្ងន់ធ្ងរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ម្ដាយបង្កើត កាប់កូនស្រីបង្កើតអាយុ ២ ឆ្នាំ ញាត់ចូលក្នុងធុងទឹកកក

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរក្រុងសៀមរាបថា កំពុងរៀបចំមើលថែសួនស្មៅ និងផ្កាឡើងវិញហើយ ក្រោយព្រះតេជគុណ គូ សុភាព ស្នើតាមហ្វេសប៊ុក

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចធិបតី៖ លោក សម រង្ស៊ី ស្រេកឃ្លានតំណែងនាយករដ្ឋមន្ត្រីណាស់ តែមិនបានធ្វើ ក៏តាំងខ្លួនជានាយករដ្ឋមន្ត្រីតែម្ដង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហ្សេលេនស្គី ប្រកាសមិនចរចាជាមួយជនជាតិរុស្ស៊ីណាទាំងអស់ ក្រៅពី ពូទីន

Sokha Hotels

ព័ត៌មានពេញនិយម