ព័ត៌មានអន្ដរជាតិ
ក្រោយប្រកាសរដ្ឋាភិបាលថ្មីសុទ្ធតែបុរស ពេលនេះ តាលីបង់ បង្ហើបតម្រុយរួមបញ្ចូលស្រ្តីក្នុងមុខតំណែងណាមួយ
អ្នកនាំពាក្យក្រុមតាលីបង់លោក Zabihullah Mujahid បាននិយាយថា រដ្ឋាភិបាលអាហ្វហ្គានីស្ថាននឹងរួមបញ្ចូលស្ត្រីក្នុងតំណែងណាមួយនាពេលអនាគត ខណៈកាលពីថ្ងៃអង្គារក្រុមតាលីបង់បានប្រកាសរដ្ឋាភិបាលបណ្តោះអាសន្នរបស់អាហ្វហ្គានីស្ថាន ដែលមិនមានរដ្ឋមន្ត្រីជាស្ត្រីឡើយ ។
លោក Mujahid បានប្រាប់ទូរទស្សន៍ BFMTV កាលពីល្ងាចថ្ងៃពុធថា “រដ្ឋាភិបាលនេះគឺបណ្តោះអាសន្នប៉ុណ្ណោះ ។ យើងនឹងមានតំណែងសម្រាប់ស្ត្រីដោយគោរពតាមច្បាប់ Sharia ។ នេះគឺជាការចាប់ផ្តើម ប៉ុន្តែយើងនឹងរកឃើញតំណែងសម្រាប់ស្ត្រី ។ ពួកគេអាចជាផ្នែកមួយនៃរដ្ឋាភិបាល ហើយវាអាចនឹងកើតឡើងនៅដំណាក់កាលទី ២” ។
កាលពីថ្ងៃពុធប្រជាពលរដ្ឋនៅទីក្រុងកាប៊ុលបានទៅធ្វើបាតុកម្មនៅតំបន់ Dashte Barchi ភាគខាងលិចទីក្រុងកាប៊ុល ដោយទាមទារឲ្យមានការធានាពីការចូលរួមរបស់ស្ត្រីក្នុងការគ្រប់គ្រងប្រទេស ។ ប្រភពមួយបានប្រាប់សារព័ត៌មាន Sputnik ថា ក្នុងពេលជាមួយគ្នានេះដែរ ស្ត្រីក៏បានប្រមូលផ្តុំគ្នានៅទីក្រុង Kunduz ដើម្បីគាំទ្រដល់រដ្ឋាភិបាលបណ្តោះអាសន្នរបស់អាហ្វហ្គានីស្ថានផងដែរ ។
ទន្ទឹមនោះ អង្គការ UN Women បាននិយាយកាលពីថ្ងៃពុធថា ខ្លួនមានការខកចិត្តយ៉ាងខ្លាំងចំពោះសមាសភាពរបស់រដ្ឋាភិបាលអាហ្វហ្កានីស្ថានថ្មីដោយមិនរាប់បញ្ចូលស្ត្រីក្នុងមុខតំណែងណាមួយ ។ ក្រុមនេះបានបន្ថែមថា ខ្លួនបានទទួលរបាយការណ៍ជាច្រើន អំពីស្ត្រីដែលត្រូវបានហាមឃាត់មិនឲ្យចាកចេញពីផ្ទះរបស់ពួកគេ ដើម្បីទៅធ្វើការ ឬដើម្បីបំពេញភារកិច្ចប្រចាំថ្ងៃ ។
កន្លងមកមេដឹកនាំតាលីបង់លោក Hibatullah Akhundzada បាននិយាយថា អាហ្វហ្គានីស្ថាននឹងត្រូវគ្រប់គ្រងដោយច្បាប់ Sharia ហើយលោកបានបន្ថែមថា សិទ្ធិមនុស្ស និងជនជាតិភាគតិចនឹងត្រូវបានការពារនៅក្នុងក្របខ័ណ្ឌនៃសាសនាឥស្លាម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ តាលីបង់ បង្ខាំងស្រីៗនៅក្រោមដី ដើម្បីរារាំងមិនឲ្យចេញធ្វើបាតុកម្ម (មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម៨ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម