ព័ត៌មានជាតិ
ឃាត់ខ្លួនមន្ត្រីអាវុធហត្ថម្នាក់បញ្ជូនទៅតុលាការករណីប្រើហិង្សាលើអាចារ្យភ្លុក
ទីបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី ឃាត់ខ្លួនមន្ត្រីកងរាជអាវុធហត្ថម្នាក់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត បន្ទាប់ពីប្រើអំពើហិង្សាលើអ្នកដទៃ និងបង្ហោះហ្វេសប៊ុក ជេរប្រមាថថ្នាក់ដឹកនាំខេត្ត ជាសាធារណៈ ។
មន្ត្រីកងរាជអាវុធហត្ថ ដែលត្រូវឃាត់ខ្លួនមានឈ្មោះ ទួង ចាន់ ហៅ ឈាង សុខ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ ជាមន្ត្រីកងរាជអាវុធហត្ថខេត្តរតនគិរី មានឋានន្តរស័ក្តិ វរសេនីយ៍ត្រី។
យោងតាមការឲ្យដឹងពីមន្ត្រីក្នុងជួរកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា នៅវេលាម៉ោងប្រហែល១៦និង០០នាទី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចវត្តគិរីសោភ័ណ្ឌ(ហៅវត្តអូរភ្លង) ស្ថិតនៅក្នុងភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ជនល្មើសខាងលើ បានប្រើអំពើហិង្សាដោយចេតនា វាយទៅលើជនរងគ្រោះឈ្មោះ ម៉ក់ ល័ក្ខ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរអាចារ្យភ្លុក មានទីលំនៅភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី។
ប្រភពខាងលើបានបន្តទៀតថា នៅថ្ងៃកើតហេតុនោះ ម្ដាយរបស់ឈ្មោះ ទួង ចាន់ ឈ្មោះ ឈាង ប៉ោអ៊ាន អាយុ៧៣ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ-១៩។ មន្ទីរសុខាភិបាលខេត្ត ក៏បានចាត់ចែង និងដឹកសពយកទៅបូជានៅវត្តគិរីសោភ័ណ្ឌ ហៅវត្តអូរភ្លង ស្ថិតនៅក្នុងភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ក្នុងពេលកំពុងបូជាសពបានបន្តិចឈ្មោះ ទួង ចាន់ បានទៅដល់ហើយស្រែកសួរទៅលោកអាចារ្យភ្លុកឈ្មោះ ម៉ក់ ល័ក្ខ ថា អាណាឲ្យបូជា អាចារ្យក៏ឆ្លើយថា គ្រូពេទ្យឲ្យបូជា ពេលនោះឈ្មោះ ទូង ចាន់ ខឹងនឹងលោកអាចារ្យ ក៏បានយកដុំឥដ្ឋបម្រុងវាយទៅលើលោកអាចារ្យភ្លុក ប៉ុន្តែត្រូវបានបងប្អូនសាច់ញាតិ ចាប់ឃាត់ធ្វើឲ្យជ្រុះដុំឥដ្ឋនោះចេញពីដៃ បន្ទាប់មកឈ្មោះ ទួង ចាន់ ក៏ស្ទុះទៅវាយលោកអាចារ្យភ្លុកត្រូវចំក្បាលមួយដៃ។
ក្រោយមកនៅវេលាម៉ោងប្រហែល១៤និង០០នាទី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ឈ្មោះ ទួង ចាន់ ដែលមានគណនីfacebook ឈ្មោះ Chheang Sok បានសរសេរក្នុងគណនីរបស់ខ្លួនបង្ហោះ ជេរប្រមាថថ្នាក់ដឹកនាំខេត្តជាសាធារណៈ ដោយខឹងក្រុមការងារមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានវិចខ្ចប់សពម្ដាយលោកយកទៅបូជាភ្លាមៗ មិនទុកពេលឲ្យកូនបានធ្វើបុណ្យជូនអ្នកម្ដាយជាចុងក្រោយ។
បច្ចុប្បន្នឈ្មោះ ទួង ចាន់ ហៅ ឈាង សុខ ត្រូវបានព្រះរាជអាជ្ញាអយ្យការ អមសាលាដំបូងខេត្តឲ្យឃាត់ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាចាត់ការតាមនីតិវិធី។
គួរបញ្ជាក់ថា សពស្ត្រីឈ្មោះ ឈាង ប៉ោអ៊ាន អាយុ៧៣ឆ្នាំ កើតជំងឺកូវីដ-១៩ នៅថ្ងៃទី២២ ខែសីហា លុះដល់ម៉ោង១និង២៧នាទី ថ្ងៃអាទិត្យ ទី៥ ខែកញ្ញា ឆ្នាំ២០២១ គាត់បានស្លាប់នៅមណ្ឌលព្យាបាលបឹងកន្សែង៕
អត្ថបទ៖ វុទ្ធឦសាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ក្រុមហ៊ុនចិនចាប់អារម្មណ៍បោះទុនវិនិយោគ លើវិស័យថាមពលអគ្គិសនីនៅកម្ពុជា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន