KPT+
លាបម្សៅ ឬឡេលាយ សលឿនដូចចិត្ត តែមានផលប៉ះពាល់ច្រើនណាស់
ឡេលាយពេញនិយមបំផុតក្នុងចំណោមយុវតី អ្នកខ្លះក៏លាយខ្លួនឯង ឯអ្នកខ្លះទៀតទិញឡេគេលាយស្រាប់លក់តាមផ្សារ ឬអនឡាញយកមកលាប ដើម្បីឲ្យស្បែកសខ្ចី ម៉ដ្តរលោង។ ឡេលាយធ្វើឲ្យស្បែកសពិតមែន តែវាមានផលប៉ះពាល់ច្រើនចំពោះស្បែក និងសុខភាពយើង។

ក្នុងបទសម្ភាសជាមួយវេជ្ជបណ្ឌិត ហេង យូសេង បម្រើការងារនៅផ្នែកជំងឺស្បែក នៃមន្ទីរពេទ្យព្រះកុសុមៈ លោកបានពន្យល់លម្អិតអំពីធាតុផ្សំរបស់ឡេលាយ ផលប៉ះពាល់រយៈពេលខ្លី និង វែង នៃការប្រើឡេលាយ។
សំណួរ៖ លោកវេជ្ជបណ្ឌិត អ្វីទៅជាឡេលាយ?
ចម្លើយ៖ ម្សៅ ឬឡេលាយ គឺការទិញម្សៅ ឬឡេពីទីផ្សារមកលាយជាមួយថ្នាំពេទ្យ ដូចជាម៉ៃដា ព្រួញបី ឬត្រចៀកកាំ និងពពួកស្តេរ៉យ (បំបាត់ការរលាក) មិនមានក្បួនខ្នាត រូបមន្តអីច្បាស់លាស់ទេ លាយតាមតៗគ្នា។

សំណួរ៖ ការប្រើឡេលាយពិតជាជួយស្បែកសមែនទេ?
ចម្លើយ៖ មិនខុសទេ ប្រើឡេលាយបានផលភ្លាមៗ ក្រោយលាបរួច ផ្ទៃមុខ ឬដងខ្លួនយើងសដូចចិត្តអ៊ីចឹង។ បច្ចុប្បន្ននេះមិនមែនតែស្រីៗវ័យក្មេងទេ ប្រុសៗក៏ប្រើឡេ/ម្សៅលាយដែរ លាបតាំងពីមុខ រហូតដល់ខ្លួន។
សំណួរ៖ លោកវេជ្ជបណ្ឌិតបានពន្យល់ខាងដើមហើយថា ការប្រើឡេលាយមិនមានក្បួនខ្នាតអីត្រឹមត្រូវទេ លាយតាមតៗគ្នាប៉ុណ្ណោះ ដូច្នេះការប្រើឡេលាយមានផលប៉ះពាល់ទេ?
ចម្លើយ៖ ពិតជាមាន ការប្រើឡេ ឬម្សៅលាយ អាចមានផលប៉ះពាល់រយៈពេលខ្លី និងរយៈពេលវែង។
សំណួរ៖ ផលប៉ះពាល់រយៈពេលខ្លីនៃការប្រើឡេលាយមានអ្វីខ្លះ លោកវេជ្ជបណ្ឌិត?
ចម្លើយ៖ ប្រើឡេលាយផលប៉ះពាល់មិនមែនលេចចេញភ្លាមៗទេ ប្រើពេលយ៉ាងតិចពី ១-២ ខែ អាហ្នឹងយើងអាចចាត់ជារយៈពេលខ្លីហើយ។ អ្នកខ្លះគាត់ប្រើដំបូងអ៊ីចឹងទៅ មុខសស្អាត ប៉ុន្តែមានសម្គាល់អត់បន្ទាប់ពីប្រើមួយរយៈ មុខយើងប្រែជាស្តើង ចេញសរសៃក្រហមៗ ប៉ុន្តែពេលយើងខាន ឬឈប់ប្រើវា ស្រាប់តែផ្ទៃមុខយើងឡើងរមាស់ ខ្មៅស្រអាប់ ឡើងមុន ប៉ុន្តែមុននោះមិនមានគ្រាប់ទេ គ្រាន់តែក្រហមកន្ទួលៗ។

សំណួរ៖ ចុះផលប៉ះពាល់រយៈពេលវែងលោកវេជ្ជបណ្ឌិត?
ចម្លើយ៖ ការប្រើម្សៅលាយនៅលើមុខយូរធ្វើឲ្យស្បែកកាន់តែស្តើងទៅៗ ងាយនឹងជាំមុខ មានជំងឺមុនមុខក្រហម មានរលាកស្បែកនៅជុំវិញមាត់ជាដើម។ ប៉ុន្តែបើយើងប្រើឡេលាយលាបលើដងខ្លួន ដៃជើង ដែលមានផ្ទៃធំវិញ អាចទៅជាបែកសង្វារ អាចធ្វើឲ្យជាតិគីមីជ្រាបចូលទៅក្នុងឈាមដោយមិនដឹងខ្លួន ទៅជាខ្សោយតម្រងនោម កើតជំងឺទឹកនោម លើសឈាម ឬស្ពោតឆ្អឹងជាដើម៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ចង់ស្អាត បកស្បែក ឬចាក់ថ្នាំឲ្យស្បែកស ប្រឈមនឹងជំងឺមហារីកខ្ពស់ណាស់
ចុចអាន៖ រូបមន្តខាត់ស្បែកធម្មជាតិ ជួយឲ្យស្បែកភ្លឺថ្លា មិនចាំបាច់ប្រើឡេគីមី

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៦ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ