សុខភាព
មានផែនការសម្រកទម្ងន់ គួរចៀសវាងអាហារបួនមុខនេះ
បើគ្នាយើងកំពុងរៀបចំផែនការសម្រកទម្ងន់ ត្រូវដឹងដែរថាអាហារក៏មានឥទ្ធិពលខ្លាំងលើទម្ងន់របស់យើងដែរ ។ អាហារមួយចំនួនអាចជួយដល់ការសម្រកទម្ងន់របស់យើង ខណៈអាហារមួយចំនួនទៀតធ្វើឲ្យទម្ងន់យើងកាន់តែឡើងទៅវិញ។
ខាងក្រោមនេះ ជាប្រភេទអាហារមួយចំនួនសម្រាប់គ្នាយើងចង់សម្រកទម្ងន់គួរកាត់បន្ថយ ឬចៀសវាង។
១. ដំឡូងបារាំងបំពង
ការញ៉ាំដំឡូងបារាំងធម្មតាល្អចំពោះសុខភាព និងជួយឲ្យយើងឆាប់ឆ្អែត តែបើយើងញ៉ាំដំឡូងបារាំងបំពង ឬដំឡូងបារាំងកំប៉ុង វិញគឺខុសគ្នា។ ដំឡូងកែច្នៃទាំងនេះមានជាតិកាឡូរីខ្ពស់ និងធ្វើឲ្យយើងចង់ញ៉ាំច្រើនទៀតផង។
ការសិក្សាបានរកឃើញថាអ្នកញ៉ាំដំឡូងប្រភេទនេះច្រើន មានទំនាក់ទំនងនឹងការឡើងទម្ងន់។ ម្យ៉ាងទៀត ដំឡូងដែលយកទៅដុត ឬបំពង អាចមានផ្ទុកសារធាតុបង្កជំងឺមហារីក ហៅថា acrylamides ។ ដូចនេះ ជាការណ៍ល្អយើងគួរញ៉ាំដំឡូងបារាំងស្ងោរវិញទើបល្អចំពោះសុខភាព។
២. ភេសជ្ជៈកំប៉ុង
ភេសជ្ជៈកំប៉ុងដូចជាទឹកក្រូចជាដើមត្រូវគេចាត់ទុកថាជាប្រភេទអាហារមិនល្អចំពោះសុខភាព ដោយវាមានទំនាក់ទំនងខ្លាំងជាមួយនឹងការឡើងទម្ងន់ ហើយនឹងធ្វើឲ្យគ្រោះថ្នាក់ដល់សុខភាពផងដែរ បើយើងញ៉ាំច្រើនជ្រុល។
ការឡូរីនៅក្នុងភេសជ្ជៈផ្អែមទាំងនេះមិនអាចជំនួសកាឡូរីពីក្នុងអាហារបានទេ ដូចនេះមានន័យថាទោះបីយើងបានកាឡូរីពីភេសជ្ជៈផ្អែមមែន តែក៏យើងនៅត្រូវការញ៉ាំអាហារបន្ថែមដដែល នាំឲ្យយើងលើសកាឡូរី។ បើយើងមានចេតនាចង់សម្រកទម្ងន់មែននោះ ចូរចៀសវាង ឬកាត់បន្ថយឲ្យនៅតិចបំផុតក្នុងការផឹកភេសជ្ជៈកំប៉ុងទាំងនេះ។
៣. ការ៉េម
ពិតណាស់ការ៉េមមានរស់ជាតិឆ្ងាញ់ តែវាក៏មិនល្អចំពោះសុខភាពប៉ុន្មានដែរ ហើយកាន់តែមិនមែនជាអាហារគោលដៅរបស់អ្នកចង់សម្រកទម្ងន់ដូចគ្នា។ ការ៉េម មានកាឡូរីខ្ពស់ ហើយការ៉េមភាគច្រើនមានស្ករច្រើន។
បើគ្នាយើងអាចទប់ចិត្តញ៉ាំក្នុងបរិមាណតិចតួចបានទំនងជាមិនបញ្ហាទេ ប៉ុន្តែមនុស្សភាគច្រើនមិនអាចទេ ហើយចូលចិត្តញ៉ាំច្រើនទៀតផង។
៤. ភីហ្សា
បើនិយាយដល់ភីហ្សា គ្នាយើងដឹងហើយថាឆ្ងាញ់ និងមានមនុស្សមិនតិចនាក់ទេចូលចិត្តអាហារមួយនេះ។ ប៉ុន្តែបើគ្នាយើងស្ថិតក្នុងផែនការសម្រកទម្ងន់ គួរគិតឡើងវិញ ព្រោះថាភីហ្សាមានផ្ទុកកាឡូរីខ្ពស់ និងមានគ្រឿងផ្សំខ្លះមិនល្អចំពោះសុខភាព ដូចជាម្សៅចម្រាញ់ និងសាច់កែច្នៃជាដើម។
បើយើងចង់ញ៉ាំភីហ្សា គួរធ្វើដោយខ្លួនឯង និងដាក់គ្រឿងផ្សំណាដែលល្អចំពោះសុខភាព ឬក៏យើងអាចស្វែងរកហាងលក់ភីហ្សាណាដែលយើងស្គាល់ថាបានធ្វើភីហ្សាមានគ្រឿងផ្សំមិនប៉ះពាល់សុខភាព។
អាហារដែលមិនល្អចំពោះអ្នកចង់សម្រកទម្ងន់ជាអាហារដែលមានការកែច្នៃខ្ពស់ ភាគច្រើនមានផ្ទុកជាតិស្ករច្រើន មានម្សៅចម្រាញ់ ឬមានបន្ថែមខ្លាញ់ច្រើនជាដើម។
ដើម្បីដឹងថាអាហារណាល្អ ឬមិនល្អចំពោះសុខភាព គ្នាយើងអាចអានស្លាកសញ្ញាបិទនៅលើសម្បក អាហារទាំងនោះ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ បើចង់តមអាហារ ផ្លែឈើ ៣ ប្រភេទនេះល្អបំផុតសម្រាប់សុខភាព
ចុចអាន៖ ហេតុផលយ៉ាងសំខាន់ គួរឆ្លៀតលើកទម្ងន់យ៉ាងហោច ២ដងក្នុងមួយសប្ដាហ៍
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ កើនឡើងពី ២០ ជើង ទៅ ៥០ ជើងក្នុងមួយថ្ងៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
រដ្ឋកំពុងសិក្សាផ្លូវជិះកង់ពីខេត្តកែប ដល់ខេត្តកោះកុង នៅតាមមាត់សមុទ្រ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះ យីនស៊ីង ដ៏ខ្លាំង នឹងហោះទៅវាយប្រហារវៀតណាម ចុងសប្តាហ៍នេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ការសិក្សាថ្មី! ភពអ៊ុយរ៉ានូស អាចឲ្យមនុស្សរស់នៅបាន