Connect with us

ព័ត៌មានអន្ដរជាតិ

ស្រីលង្កា​ស្នើ​ឲ្យ​ស្ត្រី​ពន្យារ​ពេលមាន​ផ្ទៃ​ពោះ​ព្រោះ​ហានិភ័យកូវីដ

បានផុស

នៅ

ប្រទេសស្រីលង្កាបានកំពុងប្រយុទ្ធនឹងវីរុសបំប្លែងខ្លួន​ឆ្លងកាច Delta បន្ទាប់ពីបំរាមធ្វើដំណើរត្រូវបានបន្ធូរបន្ថយសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីកាលពីពាក់កណ្តាលខែមេសា។

ក្រសួងសុខាភិបាលបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ស្ត្រីនៅស្រីលង្កាត្រូវបានជំរុញឲ្យពន្យារពេលក្នុងការមានផ្ទៃពោះ បន្ទាប់ពីម្តាយ​​មាន​ផ្ទៃពោះ​ជាង​៤០នាក់បានស្លាប់​ដោយកូវីដ-១៩ក្នុងរយៈពេល៤ខែចុងក្រោយនេះ។

លោក Chitramali de Silva នាយកការិយាល័យផ្សព្វផ្សាយសុខភាពរបស់រដ្ឋាភិបាលបាននិយាយថា ៖«ជាធម្មតា យើងមានមរណភាពពេលឆ្លងទន្លេពី៩០ទៅ១០០នាក់ប៉ុណ្ណោះក្នុងមួយឆ្នាំ ប៉ុន្តែចាប់តាំងពី​រលក​កូវីដ​-​១៩​លើកទី៣ផ្ទុះឡើង យើងមានមរណភាពនៃស្ត្រីមានផ្ទះ៤១នាក់ដោយសារតែជំងឺកូវីដតែម្យ៉ាង»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិតផ្នែកសម្ភព និងរោគស្ត្រីរបស់រដ្ឋាភិបាល លោក Harsha Atapattu បាននិយាយថា លោកបានកំពុងដាស់តឿនគូស្វាមីភរិយា និងអ្នកដែលមានបំណងយកកូន សូមពន្យារពេលហោចណាស់មួយឆ្នាំសិន ដោយសារហានិភ័យពីកូវីដ-១៩។

លោក De Silva បាននិយាយថា ស្ត្រីមានផ្ទៃពោះប្រហែលជា៥៥០០នាក់បានស្លងកូវីដ-១៩ ហើយប្រហែលជា៧០%បានចាក់វ៉ាក់សាំងបង្ការពេញលេញ។

អ្នកជំនាញបានជំរុញឲ្យស្ត្រីមានផ្ទៃពោះប្រញាប់ចាក់វ៉ាក់សាំង។ ស្របពេលមន្ត្រីសុខាភិបាលស្រីលង្កាបញ្ជាក់ថា វីរុសបំប្លែងខ្លួនឆ្លងកាច Delta ទំនងកើនឡើងហានិភ័យធ្ងន់ធ្ងរដល់ពួកគេ។

ប្រទេសដែលមានប្រជាជន២១លាននាក់ស្ថិតក្រោមបំរាមតឹងតែងចាប់តាំងពីខែសីហាមកដែលរដ្ឋាភិបាលរំពឹងថានឹងបន្ធូរបន្ថយនៅពាក់កណ្តាលខែកញ្ញា។

ប៉ុន្តែអ្នកជំនាញអង្គការសុខភាពពិភពលោកនៅស្រីលង្កាបានអំពាវនាវឲ្យរឹតបន្តឹងឲ្យខ្លាំងរហូតដល់ដើមខែតុលា។

មន្ទីរពេទ្យពោរពេញដោយអ្នកជំងឺកូវីដ បើទោះជាការប្រឹងប្រែងក្នុងការពន្លឿនចាក់វ៉ាក់សាំងបានជិតពាក់កណ្តាលនៃប្រជាជនទទួលបានទាំងពីរដូសក៏ដោយ។

រហូតដល់ពេលនេះ ស្រីលង្កាមានករណីឆ្លងសរុប ៤៧៥០០០នាក់ និងស្លាប់ជាង១០៥០០នាក់ ប៉ុន្តែក្រុមវេជ្ជបណ្ឌិតនិយាយថា តួលេខពិតប្រាកដអាចខ្ពស់ជាងនេះច្រើនដោយសារមិនរាយការណ៍៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ ndtv

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ២ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម