ព័ត៌មានជាតិ
សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំចុះពិនិត្យមើលការរស់នៅរបស់អតីតយុទ្ធជនក្នុងពេលជំនន់ទឹកភ្លៀង
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ក្រោយពីមានភ្លៀង ជាបន្តបន្ទាប់ជាច្រើនថ្ងៃ បានចុះសួរសុខទុក្ខបងប្អូនអតីតយុទ្ធជន ចំនួន ១៤១ គ្រួសារ ដែលរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

អតីតយុទ្ធជនចំនួន១៤១គ្រួសារ ត្រូវបានយកចិត្តទុកដាក់ ពីប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងជួយសម្រូលរាល់ការលំបាក ខណៈពេលដែលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បណ្ដាលឱ្យទីតាំងដីសម្បទានសង្គមកិច្ចចំនួនជាង២០០ ហិកតា មានស្ថានភាពជាវាលទំនាប បណ្ដាលឱ្យទឹកលិចតាមលំនៅដ្ឋាន និងទីតាំងខ្លះស្ថិតនៅលើទីទួលងាយស្រួលឱ្យបងប្អូនរស់នៅ។

ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំបានបញ្ជាក់ថា ក្រោយពីបានសិក្សា និងវាយតម្លៃ គឺអាចរំដោះទឹកចេញពីតំបន់ជន់លិចនេះបាននៅពេលខាងមុខ ក្រោយពេលសាងសង់ផ្លូវ និងធ្វើប្រឡាយរំដោះទឹកនៅក្នុងភូមិបានរួចរាល់ បងប្អូនអតីតយុទ្ធជន បើទោះបីជាមានការលំបាកខ្លះ ក្នុងស្ថានភាពរស់នៅបច្ចុប្បន្ន ក្នុងពេលដែលកំពុងមានជំនន់ទឹកភ្លៀង តែក៏សប្បាយចិត្ត និងរស់នៅលើដីសម្បទានសង្គមកិច្ច ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងនោះថ្នាក់ដឹកនាំខិតខំរៀបចំភូមិឋាននេះឱ្យល្អប្រសើរក្នុងការកសាងជីវភាពថ្មីនៅលើដីសម្បទានសសង្គមកិច្ច៕



អត្ថបទៈ ប៊ុន រដ្ឋា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១១ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន