ព័ត៌មានអន្ដរជាតិ
អ្នកកាសែតផ្សាយបាតុកម្ម ត្រូវក្រុមតាលីបង់ យកទៅធ្វើទារុណកម្ម ឡើងសុសសាច់ (វីដេអូ និងរូបភាពនៅខាងក្នុង)
ក្រុមយុទ្ធជនតាលីបង់ បានបន្សល់ទុកស្នាមជាំ ដល់អ្នកកាសែតពីរនាក់ បន្ទាប់ពីឃាត់ខ្លួនពួកគេ ខណៈពេលពួកគេកំពុងផ្សាយអំពីការធ្វើបាតុកម្ម។

អ្នកទាំងពីរត្រូវបានចាប់ខ្លួននៅឯបាតុកម្មមួយកាលពីថ្ងៃព្រហស្បតិ៍ទី០៩ខែកញ្ញា ហើយត្រូវបាននាំទៅកាន់ប៉ុស្តិ៍ប៉ូលិសក្នុងរដ្ឋធានី ជាកន្លែងដែលពួកគេត្រូវបានវាយទាត់ធាក់ និងវាយដោយដំបង ខ្សែភ្លើងនិងរំពាត់បន្ទាប់ពីរងការចោទប្រកាន់ថាបានរៀបចំការតវ៉ា។

អ្នកថតរូប Nematullah Naqdi បានប្រាប់ AFP ថា “យុទ្ធជនតាលីបង់ម្នាក់ បានដាក់ជើងលើក្បាលខ្ញុំ ជាន់ឲ្យមុខខ្ញុំផ្អឹបទៅនឹងបេតុង។ ពួកគេទាត់ខ្ញុំចំក្បាល ខ្ញុំគិតថាពួកគេនឹងសម្លាប់ខ្ញុំ”។

លោក Naqdi និងមិត្តរួមការងាររបស់គាត់ឈ្មោះ Taqi Daryabi ដែលសុទ្ធតែជាអ្នកយកព័ត៌មានឲ្យកាសែត Etilaat Roz ត្រូវបានចាត់ឲ្យទៅផ្សាយអំពីការតវ៉ាតូចមួយ នៅមុខប៉ុស្តិ៍ប៉ូលិសក្នុងទីក្រុងកាប៊ុល ដែលស្ត្រីទាមទារសិទ្ធិការងារនិងការអប់រំ។

លោក Naqdi និយាយថា គាត់ត្រូវបានអ្នកប្រយុទ្ធតាលីបង់ឃាត់ខ្លួនភ្លាមៗនៅពេលគាត់ចាប់ផ្តើមថតរូប។ “ពួកគេបានប្រាប់ខ្ញុំថា អ្នកមិនអាចថតវីដេអូបានទេ។ ពួកគេបានចាប់ខ្លួនអ្នក ដែលកំពុងថតនិងយកទូរស័ព្ទរបស់ពួកគេ”។

ក្រុមតាលីបង់បានព្យាយាមចាប់យកកាមេរ៉ារបស់គាត់ ប៉ុន្តែគាត់បានប្រគល់វាទៅឲ្យអ្នកផ្សេងនៅក្នុងហ្វូងមនុស្ស។ ហើយយុទ្ធជនតាលីបង់បីនាក់ បានចាប់គាត់និងនាំគាត់ទៅប៉ុស្តិ៍ប៉ូលិសរួចក៏ចាប់ផ្តើម ធ្វើទារុណកម្ម។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្រ្តីតាលីបង់មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ៕
វីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ប្រភពជិតស្និទ្ធមួយបញ្ជាក់ច្បាស់ៗថា មេដឹកនាំចលនាតស៊ូ អាហ្វហ្គានីស្ថាន មិនបានរត់ចោលប្រទេសនោះទេ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់