ព័ត៌មានជាតិ
បើកបរ គេចចេញពីគោលដៅ អនុវត្តច្បាប់ចរាចរណ៍ ត្រូវពិន័យកម្រិតណា?
កាលពីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ មានករណីអនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក តែសង្ស័យបង្កឲ្យមានអំពើហិង្សា បង្កឲ្យនារីម្នាក់រងរបួសបែកក្បាល។ បច្ចុប្បន្នមន្ត្រីនគរបាលម្នាក់ ដែលសង្ស័យថា បានប្រើវិទ្យុទាក់ទង វាយចំក្បាលនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តច្បាប់ហើយ។ ចំណែកនារីរងរបួស និងអ្នកបើកបរម៉ូតូម្នាក់ទៀត ដែលបើកបរមិនពាក់មួកសុវត្ថិភាពទាំងពីរនាក់ ហើយបើកគេចពីនគរបាលនោះ ក៏ត្រូវរងការពិន័យ ឬក៏អាចត្រូវតុលាការចោទប្រកាន់បានដែរ។ តើការបើកបរយានយន្ត គេចចេញពីការអនុវត្តច្បាប់ចរាចរណ៍ អាចត្រូវរងពិន័យ ឬក៏ត្រូវផ្ដន្ទាទោសដែរឬទេ?
នៅក្នុងជំពូកទី១០ ស្ដីពី ទោសប្បបញ្ញត្តិ នៃច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក ដែលត្រូវបានធ្វើវិសោធនកម្ម នៅឆ្នាំ២០១៧ ត្រង់មាត្រា៧៦ បានចែងថា ជនណាបើកបរយានយន្ត មិនព្រមបញ្ឈប់យានយន្ត តាមការបញ្ជារបស់មន្ត្រីនគរបាល ចរាចរណ៍ផ្លូវគោក ដើម្បីធ្វើតេស្ដពិនិត្យជាតិអាល់ ឬសារធាតុញៀន ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ (ប្រាំមួយ) ថ្ងៃទៅ១ (មួយ) ខែ និងពិន័យជាប្រាក់ពី១០០ ០០០ (មួយសែន) រៀលទៅ ៨០០ ០០០(ប្រាំបីសែន) រៀល។ ត្រូវផ្ដន្ទាទោសដូចកថាខណ្ឌទី១ខាងលើ ចំពោះអ្នកបើកបរណា ដែលមិនព្រមឲ្យធ្វើការត្រួតពិនិត្យ ផ្ទៀងផ្ទាត់យាន ឬធ្វើតេស្ដពិនិត្យ ជាតិអាល់កុល ឬសារធាតុញៀន។
ចំណែកនៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៥៤១ ស្ដីពី បទបដិសេធមិនស្ដាប់បង្គាប់បញ្ជា បានសរសេរថា អ្នកបើកបរយានជំនិះណាមួយ ដែលមិនព្រមស្ដាប់បង្គាប់បញ្ជាឲ្យឈប់ របស់នគរបាល ឬកងរាជអាវុធហត្ថ ដែលមានឯកសណ្ឋាន ឬសញ្ញាសម្គាល់យ៉ាងច្បាស់ របស់នគរបាល ឬកងរាជអាវុធហត្ថ ដើម្បីស្វែងរកភស្ដុតាង ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ពី៦ (ប្រាំមួយ) ថ្ងៃ ទៅ៣ (បី) ខែ និងពិន័យជាប្រាក់ពី ១០ ០០០ (មួយម៉ឺន) រៀល ទៅ៥០០ ០០០ (ប្រាំសែន) រៀល។ រីឯមាត្រា ៥៤២ ស្ដីពី បទបដិ សេធរបស់អ្នកបើកបរ ក្នុងការទទួលការពិនិត្យ បានសរសេរថា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ពី៦ (ប្រាំមួយ) ថ្ងៃ ទៅ៣ (បី) និងពិន័យជាប្រាបក់ ១០ ០០០ (មួយម៉ឺន) រៀល ទៅ ៥០០ ០០០ (ប្រាំសែន) រៀល អ្នកបើកបរយានជំនិះណាមួយ ដែលមិនព្រមដាក់ខ្លួន ឲ្យធ្វើការត្រួតពិនិត្យលើយាន ឬលើខ្លួនទេ កាលបើការត្រួតពិនិត្យនេះ ត្រូវបានធ្វើឡើង ដើម្បីស្វែងរកភស្ដុតាង ដោយនគរបាល ឬកងរាជអាវុធហត្ថ ដែលមានឯកណ្ឋាន ឬសញ្ញាសម្គាល់យ៉ាងច្បាស់ របស់នគរបាល ឬកងរាជអាវុធហត្ថនោះ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ