Connect with us

ព័ត៌មានជាតិ

រំលោភចៅបង្កើតមានផ្ទៃពោះ​៥ខែ ទើបបែកការណ៍​

បានផុស

នៅ

បុរសវ័យ៥០ឆ្នាំជាងត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំឡូត ចុះ​ឃាត់ខ្លួន​តាម​បញ្ជា​របស់​លោក​ព្រះរាជអាជ្ញា បន្ទាប់ពី​បាន​ធ្លាយ​អាថ៌កំបាំង រឿង​រំលោភ​ចៅស្រី​របស់​ខ្លួនឯង​រហូត​មាន​ផ្ទៃពោះ​ជាង​៥​ខែ​។​

ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើងនៅ​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០២១ ត្រង់ចំណុច​ភូមិ​តា​តោក ឃុំ​តា​តោក ស្រុក​សំឡូត ខេត្តបាត់ដំបង បន្ទាប់ពី​ឆ្លង​យោបល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នង​ការ​នៃ​ស្នងការ ដ្ឋា​ន​នគរបាល​ខេត្តបាត់ដំបង និង​ដោយមាន​ការឯកភាព​ពី​ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ទោ ម៉ែន រី​ម អធិការនគរបាល​ស្រុក​សំឡូត បាន​ដឹកនាំ​កម្លាំង​ផ្នែក​យុត្តិធម៌​ស្រុក​ចុះ​ធ្វើការ​ឃាត់ខ្លួនជនសង្ស័យក្នុងករណី​រំលោភ​សេពសន្ថវ​:​លើ​អនីតិជន កាលពី​អំឡុងឆ្នាំ​២០២០ រហូត​ដល់​មានផ្ទៃពោះ ដោយ​ជនសង្ស័យ​មានឈ្មោះ ឌួង ពឿ​ន ភេទ​ប្រុស អាយុ៥៩​ឆ្នាំ រស់នៅ​ភូមិ​តា​តោក ឃុំ​តា​តោក ស្រុក​សំឡូត បានធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​១​នាក់ ជាច្រើន​ដង​ដែល​ត្រូវជា​ចៅស្រី​ខ្លួន​ឈ្មោះ ស ច ធ អាយុ១៤​ឆ្នាំ រហូតដល់​មាន​ផ្ទៃពោះ​រយៈពេល ២៤​សប្តាហ៍ និង៥​ថ្ងៃ ។​

បច្ចុប្បន្ន​ករណីនេះ កម្លាំង​នគរបាល​ស្រុក​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់ ៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

មុនមកដល់កម្ពុជា​ លោក ស៊ី ជីនពីង ថា កម្ពុជា-ចិន ត្រូវតែពង្រឹងសន្តិសុខកម្រិតខ្ពស់ ប្រឆាំងការបំបែកខ្លួន បដិវត្តន៍ពណ៌ និងការឆបោកតាមអនឡាញ

Sokha Hotels

ព័ត៌មានពេញនិយម