Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់វាលស្បូវ ឃាត់ឡានដឹកដី ១៥គ្រឿង ដែលបង្កការខូចដល់ផ្លូវ មកធ្វើកិច្ចសន្យា

បានផុស

នៅ

រថយន្តដឹកដីចំនួន១៥គ្រឿង ត្រូវបានអាជ្ញាធរសង្កាត់វាលស្បូវ ចាប់ឃាត់ទុក ដោយឲ្យធ្វើកិច្ចសន្យា មុនពេលអនុញ្ញាតឲ្យទៅប្រកបអាជីវកម្មវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​ប្រភពពី ​លោកស្រី យន់ សុផល ចៅសង្កាត់​វាល​ស្បូវ​បាន​ឲ្យ​ដឹងថា ​នៅវេលា​ថ្ងៃត្រង់​ថ្ងៃទី​១០​ ខែកញ្ញា​នេះ​ លោកស្រី​ បាន​ដឹកនាំ​កម្លាំង​ទៅ​ចាប់​ឃាត់​រថយន្ត​ដឹក​ដី​ ដែល​បង្ក​ឲ្យ​ខូចខាត​ផ្លូវ​ក្នុងភូមិ​ចំនួន​១៥​គ្រឿង ​ឲ្យ​ធ្វើ​កិច្ចសន្យា​ ដោយ​ឲ្យ​ដឹក​កម្ទេច​ថ្ម​មកចាក់​ពង្រាប​លើផ្លូវ​ដែល​រង​ការខូចខាត​។ លោកស្រី​ចៅសង្កាត់​វាល​ស្បូវ​បាន​បញ្ជាក់​ថា ​នៅពេលដែល​អាជ្ញាធរ​ចុះ​ឃាត់​រថយន្ត​ដឹក​ដី​ទាំង​១៥​គ្រឿង​ ហើយ​យកមក​ធ្វើ​កិច្ចសន្យា​ឲ្យ​សង​ការខូចខាត​ផ្លូវ​ក្នុង​ភូមិ​។

​គួររំលឹកថា​ នៅ​ក្នុង​សប្តាហ៍​នេះ​ ទាំង​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ ​និង​អាជ្ញាធរ​សង្កាត់​វាល​ស្បូវ​បានធ្វើការ​រឹតបន្តឹង​ទៅលើ​រថយន្ត​ដឹក​ដី​ ដែល​បង្ក​ការ​ជ្រុះ​លើ​ផ្លូវ​ក្នុ​ងភូមិ​សាស្ត្រ​សង្កាត់​វាល​ស្បូវ​ រហូតដល់​ប្រជាពលរដ្ឋ​លើកគ្នា​តវ៉ា​ឲ្យ​អាជ្ញាធរ​ចុះមក​អន្តរាគមន៍​ ជួយ​ប្រជាពលរដ្ឋ​ឲ្យ​រឹតបន្តឹង​ទៅលើ​រថយន្ត​ដឹក​ដី​ទាំងនេះ​៕​

អត្ថបទ៖ ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៧ វិនាទី មុន

រុស្ស៊ី ចាប់បានអតីតទ័ពអង់គ្លេស ដែលស៊ីឈ្នួលប្រយុទ្ធឲ្យអ៊ុយក្រែន

ជីវិតកម្សាន្ដ៥ នាទីutes មុន

ក្រោយ​រង​ការ​រិះ​គន់​មិន​សង្ហា​ដូច​បុរស​វ័យ​ខ្ទង់ ២០ ឆ្នាំ Lee Min Ho ស្រាប់តែវិលមករាងស្វែលវិញ

ព័ត៌មានជាតិ៦ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបន្តផ្ដល់ជំនឿទុកចិត្តពីប្រជាពលរដ្ឋមកលើគណបក្ស បានបង្ហាញថា ពលរដ្ឋមានការផ្សារភ្ជាប់ជោគវាសនារបស់គ្រួសារគាត់ជាមួយគណបក្យប្រជាជនកម្ពុជា

ព័ត៌មានជាតិ១១ នាទីutes មុន

សហគ្រិនដើរតួនាទីសំខាន់ក្នុងការជំរុញសកម្ម ភាពសេដ្ឋកិច្ច​​ និងការបង្កើតការងារក្នុងស្រុក

ជីវិតកម្សាន្ដ១៦ នាទីutes មុន

លីវ ជីលី បង្ហាញការគាំទ្រពេញទំហឹង ពេលដឹង Kon Ant ចូលប្រកួត Miss Universe 2025

Sokha Hotels

ព័ត៌មានពេញនិយម