ព័ត៌មានជាតិ
មន្ត្រីសុខាភិបាលបាញ់ថ្នាំសម្លាប់ មេរោគក្នុងផ្សារសាមគ្គីស្ទឹងត្រែង នឹងបើកឲ្យអាជីវករលក់ដូរនៅថ្ងៃស្អែកនេះ
មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង នៅព្រលប់ល្ងាចថ្ងៃទី១០ ខែកញ្ញានេះ បានបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគបង្ការជំងឺកូវីដ១៩ បន្ទាប់ពីអាជ្ញាធរខេត្តបានសម្រេចបើកឲ្យ ផ្សារសាមគ្គីស្ទឹងត្រែង ផ្សារអូរឫស្សី ផ្សារគីឡូ២ និងទីប្រជុំជនលក់ដូរក្នុងភូមិសាស្ត្រក្រុង នៃខេត្តស្ទឹងត្រែង ឲ្យដំណើរការសកម្មភាពលក់ដូរជាធម្មតាវិញ នៅថ្ងៃស្អែកនេះ។
លោកអ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្តបានបញ្ជាក់ថា ការបាញ់ថ្នាំនេះ គឺជាការបង្កើនការអនុវត្តយ៉ាងម៉ឺងមាត់ ក្នុងការបាញ់ថ្មាំសម្លាប់មេរោគ ជាយុទ្ធវិធីបង្ការ និងក៏ជាសកម្មភាពចលនា បងប្អូនប្រជាពលរដ្ឋយើងកុំឱ្យភ្លេចស្មារតី ក្នុងការបង្ការជំងឺ(កូវីដ១៩)ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ចុងសហគមន៍បន្តទៀត។
លោកប្រធានមន្ទីរ សុខាភិបាលបានបញ្ជាក់បន្ថែមថា នេះជាយុទ្ធនាការមួយបន្ថែមពីលើការផ្សព្វផ្សាយនិងអប់រំ ដើម្បីឲ្យប្រជាពលរដ្ឋ យើងបង្កើននៅវិធានការបង្ការជំងឺ(Covid-19) ឱ្យកាន់តែមានប្រសិទ្ធភាព ព្រោះពេលនេះរដូវធ្លាក់ភ្លៀងមកដល់អាកាសធាតុមានកំដៅថយចុះ ជាសញ្ញាមួយឱ្យយើងប្រុងប្រយ័ត្ន។
លោកបន្តថា កន្លងមកមន្ត្រីសុខាភិបាលបានផ្សព្វផ្សាយសារអប់រំ សង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋយើង យល់ដឹង បានទូលំទូលាយ ឱ្យចេះថែរក្សាសុខភាព ធ្វើអនាម័យបានជាប្រចាំដូចជាការពាក់ម៉ាស់ ការលាងសំអាតដៃ និងអាល់កុល ឬសាប៊ូជាដើម រក្សាគម្លាតសុវត្ថិភាពជាដើម។
អាជីវករលក់ដូរនៅផ្សាសាមគ្គីក្រុងស្ទឹងត្រែងបានអះអាងថា សកម្មភាពបាញ់ថ្នាំរបស់មន្ត្រីសុខាភិបាល វាបានបញ្ចៀសការព្រួយបារម្ភក្នុងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទូទៅ រួមទាំងអ្នកដំណើរផ្សេងៗផងដែរ។ ហើយក៏ជាការក្រើនរំលឹក ដល់មន្ត្រីរាជការ ប្រជាពលរដ្ឋកុំឱ្យភ្លេចខ្លួន ក្នុងការបង្ការ ជំងឺ( Covid-19)។
សូមបញ្ជាក់ថា យុទ្ធនាការបាញ់ថ្នាំចំចាត់មេរោគ និងបង្ការជំងឺឆ្លង នៅក្នុងខែឧសភាឆ្នាំ២០២១ មកដល់ថ្ងៃទី ១០ខែកញ្ញានេះ មន្ត្រីមន្ទីរសុខាភិបាល ចុះបាញ់នៅតាមមន្ទីរអង្គភាពបានចំនួន២២លើក នៅតាមទីសាធារណៈទីប្រជុំផ្សាសាមគ្គី- ចំណតរថយន្ត-និងតាមសួនច្បារសាធារណៈ ក្នុងក្រុងស្ទឹងត្រែងផងដែរ៕
ដោយ ៖ ងិនលីម
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់