ព័ត៌មានជាតិ
របាយការណ៍សមត្ថកិច្ច៖ «ស្រ្តីរងរបួសក្បាល ដោយសារអ្នកបើកបរលឿន បុកនឹងគម្របលូ »
ករណីស្ត្រីម្នាក់រងរបួសក្បាលហូរឈាមជោគខ្លួន ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យដឹងក្នុងរបាយការណ៍ថា គឺបណ្ដាលមកពី អ្នកបើកបរ បើកម៉ូតូត្រឡប់ក្រោយ ក្នុងល្បឿនលឿន ក្នុងគោលបំណងរត់គេច ពីការត្រួតពិនិត្យរបស់សមត្ថកិច្ច ពេលនោះមន្ត្រីប្រចាំការនៅដើមទី បានចេញលើកដៃក្នុងគោលបំណងឃាត់ ឲ្យឈប់ដើម្បីធ្វើការសាកសួរ ត្រួតពិនិត្យ និងធ្វើការផាកពិន័យតាមច្បាប់។ ប៉ុន្តែជនបើកបរល្មើសមិនបានឈប់ ថែមទាំងបានបន្ថែមល្បឿនទៅបុក នឹងគម្របលូនៅចិញ្ចើមផ្លូវ ដែលបណ្តាលឲ្យអ្នករួមដំណើរខាងក្រោយ ធ្លាក់ពីលើម៉ូតូ រងរបួសបែកក្បាល។
ភាគីស្រ្តីរងរបួសឈ្មោះ ងន ស្រីនិច បានចោទនគរបាលយកវិទ្យុទាក់ទងវាយក្បាលខ្លួន និងបានទារសំណងជំងឺចិត្តចំនួន១ម៉ឺនដុល្លារ ខណៈហេតុការណ៍នេះបានកើតឡើង កាលពីយប់ថ្ងៃទី ៨ ខែកញ្ញា ក្រោយពីឈ្មោះ ងន ស្រីនិច ជិះផ្នែកខាងក្រោយនៃអ្នកបើកបរម៉ូតូដោយមិនបានពាក់មួកសុវត្ថិភាព បណ្ដាលឱ្យមានរបួសនៅលើដងផ្លូវក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ អ្នកបើកម៉ូតូឈ្មោះ ងន សិលា អាយុ ១៨ ឆ្នាំ ។អ្នកទាំងពីរមានទីលំនៅបុរី លឹមឈាងហាក់ចំការដូង សង្កាត់ស្ទឹងមានជ័យ។ចំណែកមន្ត្រីអន្តរាគមន៍ដែលប្រើហិង្សាត្រូវបានគេស្គាល់ថា មាន ឈ្មោះ ម៉ាត់ ពិសី។
ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ដោយផ្អែកលើមូលដ្ឋានច្បាប់ អ្នកបើកបរបានល្មើសនឹងចំណុចមួយចំនួនដូចខាងក្រោម៖
១. បើកបរមិនពាក់មួកសុវត្ថិភាព ទាំងអ្នកបើកបរ និងអ្នករួមដំណើរ
២. បើកបរបញ្ច្រាសទិស
៣. បើកបរលើសល្បឿនកំណត់ (40km/h)
៤. បើកបរក្នុងល្បឿនលឿន ក្នុងគោលបំណងបុកសមត្ថកិច្ច កំពុងអនុវត្តច្បាប់
៥. បើកបរត្រឡប់ក្រោយ មានបំណងរត់គេចពីសមត្ថកិច្ច ដោយមិនឲ្យសមត្ថកិច្ច ធ្វើការត្រួតពិនិត្យ និងផាកពិន័យតាមច្បាប់។
ដោយយោងលើមាត្រា៧៦ នៃច្បាប់ចរាចរណ៍ផ្លូវគោក និងមាត្រាទី៥៤១ នៃច្បាប់ក្រមព្រហ្មទណ្ឌ ផ្អែកតាមកំហុសដូចបានបញ្ជាក់ខាងលើ អ្នកបើកបរអាចត្រូវផ្តន្ទាទោស ជាប់ពន្ធនាគារ និងត្រូវផាកពិន័យផងដែរ។
យោងលើចំណុច ដូចបានបញ្ជាក់ជូនខាងលើ សមត្ថកិច្ចរីករាយទទួល យកនៅការចូលរួមមតិ របស់បងប្អូនប្រជាពលរដ្ឋ ថាតើការបើកបរ របស់បុរសម្នាក់នេះត្រូវ ឬក៏ខុសច្បាប់។ សមត្ថកិច្ច បានបញ្ជាក់ថា «និយាយជារួម បើកអ្នកបើកបរមិនល្មើស មិនបើករត់ នោះរឿងហេតុដែលបង្កឲ្យគ្រោះថ្នាក់ ក៏មិនកើតមានឡើងឡើយ »៕
(ទស្សនាវីដេអូ)
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រន្ធត់! មួយគ្រួសារមានសមាជិក ១០នាក់ ស្លាប់ទាំងអស់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅ ប្រេស៊ីល