Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខេត្តសៀមរាប សម្រេច​បិទ​ក្រុង​សៀមរាប រយៈពេល​មួយ​សប្តាហ៍ បន្ទាប់ពី​រក​ឃើញ​ មានការ​ឆ្លង​រាលដាល​មេរោគ​កូ​វីដ​១៩ខ្លាំង

បានផុស

នៅ

អាជ្ញាធរ​ខេត្តសៀមរាប សម្រេច​បិទ​ក្រុង​សៀមរាប រយៈពេល​មួយ​សប្តាហ៍ បន្ទាប់ពី​រក​ឃើញ​ មានការ​ឆ្លង​រាលដាល​មេរោគ​កូ​វីដ​១៩ខ្លាំង

អាជ្ញាធរ​ខេត្តសៀមរាប សម្រេច​បិទ​ក្រុង​សៀមរាប រយៈពេល​មួយ​សប្តាហ៍ បន្ទាប់ពី​រក​ឃើញ​ មានការ​ឆ្លង​រាលដាល​មេរោគ​កូ​វីដ​១៩ខ្លាំង

រសៀល​នេះ អភិបាលខេត្ត​សៀមរាប លោក ទៀ សីហា សម្រេច​បិទ​ក្រុង​សៀមរាប​មួយ​សប្ដាហ៍ ឬ​៧​ថ្ងៃ ក្នុង​បំណង​ដើម្បី​កាត់ផ្ដាច់​ការ​ចម្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍ ខណៈ​ដែល​បច្ចុប្បន្ន​តួលេខ​អ្នក​ឆ្លង​ក្នុង​ក្រុង​ហាក់​មានការ​កើនឡើង​មិន​ស្រាកស្រាន្ត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បញ្ជាក់​ថា ប្រសិនបើ​ការ​បិទ​បណ្ដោះអាសន្ន​៧​ថ្ងៃនេះ មានការ​ធូរស្រាល និង​អាច​រក​ឃើញ​អ្នកជំងឺ​កូ​វីដ​-១៩​ បាន​ទាន់​ពេល​វេលា​នោះ អ្វីៗ​នឹង​ល្អប្រសើរ​វិញ​។

លោក​មានប្រសាសន៍ថា «ការ​បិទ​នេះ មិនមែន​ធ្វើបាប​បងប្អូន​ប្រជាពលរដ្ឋ​ទេ តែ​គ្រាន់​ថា ជាការ​ចាំបាច់ ត្រូវ​កាត់ផ្ដាច់​ប្រភព​ចម្លង សូម​ឲ្យ​ប្រជាពលរដ្ឋ អត់ធ្មត់​ក្នុង​រយៈពេល​៧​ថ្ងៃ ដើម្បី​ចូលរួម​ជាមួយគ្នា​»​។

លោក​អភិបាលខេត្ត​បន្ថែម​ថា វិធានការ​នេះ​ធ្វើឡើង​ក៏​ដោយសារ​ការ​សង្កេត​ឃើញ​ថា ក្រុង​សៀមរាប ពិសេស​បណ្ដា​ស្រុក​ជុំវិញ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ មាន​ករណី​ផ្ទុះ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ជា​បន្តបន្ទាប់​មិន​ស្រាកស្រាន្ត​សោះ​នា​រយៈពេល​ចុងក្រោយ​នេះ​។ ពិសេស​នោះ​គឺ​ប្រជាពលរដ្ឋ និង​អាជីវករ​មួយចំនួន នៅ​មិនទាន់​ចូលរួម​អនុវត្ត​វិធានការ​សុខាភិបាល ក៏ដូចជា​ការណែនាំ​រប​ស់​រដ្ឋបាល​ខេត្ត គឺ​នៅ​តែ​មាន​ការ​ជួបជុំ និង​លក់​គ្រឿង​ស្រវឹង​ជា​ដដែល​។

លោក​បញ្ជាក់​ថា អាជ្ញាធរ​នឹង​ចុះទៅ​ទីប្រជុំជន និង​តាម​ទីផ្សារ ដើម្បី​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង ហើយនឹង​ឈាន​ដល់​ការផាកពិន័យ​តែម្ដង​។

សូម​បញ្ជាក់​ថា រដ្ឋបាល​ខេត្ត​សៀមរាប​និង​ចេញ​លិខិតផ្លូវការ​ជុំវិញ​ករណី​បិទ​ខ្ទប់​ក្រុង​សៀមរាប ដាក់​ជា​តំបន់​លឿងទុំ។

លោក​អភិបាល​ស្នើ​សុំឱ្យ​ពលរដ្ឋ​កុំ​ស្លន់ស្លោ ព្រោះថា​ទីផ្សារ​នៅតែ​បើក​ជាធម្មតា ​លោក​អភិបាល ក៏​ទទូច​ឲ្យ​ពលរដ្ឋ​ចូលរួម និង​សហការ​ដើម្បី​ឲ្យ​ការងារ​នេះ​សម្រេច​បានជា​ផ្លែផ្កា​ទាំងអស់គ្នា ក៏ដូចជា​ដើម្បី​ឲ្យ​ស្ថានការណ៍​វិលត្រឡប់​មករក​សភាព​ដើម​វិញ​៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ១០ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម