សុខភាព
ចេះតែរមាស់ត្រចៀកមិនបាត់ អាចឆ្លងរោគផ្សិតត្រចៀក
ឆ្លងមេរោគផ្សិតនៅត្រចៀក អាចប៉ះពាល់ត្រចៀកផ្នែកខាងក្រៅ។ ការឆ្លងរោគផ្សិតនេះ អាចបណ្ដាលឲ្យអ្នកជំងឺបាត់បង់ការស្ដាប់ ឬខ្សោយការស្ដាប់នៅត្រចៀកដែលមានបញ្ហា និងអាចមានឡើងក្រហម និងឈឺចាប់នៅត្រចៀកនោះផងដែរ។ ពេលឆ្លងផ្សិតនៅត្រចៀក ធ្វើឲ្យយើងមានអារម្មណ៍មិនស្រួលនៅត្រចៀក ទៅតាមស្ថានភាពនៃការបង្ករោគនោះដែរ។
រោគសញ្ញានៃការឆ្លងមេរោគត្រចៀកផ្សិត
ខាងក្រោមនេះគឺជារោគសញ្ញាសំខាន់ៗមួយចំនួនកើតមានបើយើងមានបញ្ហាផ្សិតនៅត្រចៀក៖
- ត្រចៀកឡើងក្រហម
- មានការឈឺចាប់នៅត្រចៀក
- រមាស់ត្រចៀក
- ណែនក្នុងត្រចៀក
- មានសារធាតុរាវខាប់ៗពណ៌លឿងចេញពីត្រចៀក (អាចខ្មៅ ឬស)
- បញ្ហានៃការស្ដាប់រួមទាំងការខ្សោយការស្ដាប់
ការឆ្លងរោគផ្សិតនៅត្រចៀក ត្រូវការការពិនិត្យ និងព្យាបាលដោយគ្រូពេទ្យជំនាញ គ្រូពេទ្យក៏ត្រូវដឹងពីប្រវត្តិជំងឺរបស់យើងផងដែរ។ បើសិនជាយើងមានជំងឺទឹកនោមផ្អែម ឬប្រព័ន្ធភាណស៊ាំចុះខ្សោយ យើងទំនងជាងាយនឹងមានបញ្ហាច្រើនជាងអ្នកធម្មតា ពីការរោគផ្សិតនៅត្រចៀក។
២. មូលហេតុបង្ក
ផ្សិតចូលចិត្តបរិស្ថានដែលមានសំណើម ហើយសកម្មភាពមួយចំនួនដូចជាហែលទឹក ធ្វើឲ្យទឹកចូលត្រចៀក ជាមូលហេតុបង្កមួយនាំឲ្យមានឆ្លងរោគផ្សិត។ ដូចក្នាដែរ គ្នាយើងគួរកាត់បន្ថយការប្រើប្រាស់សំឡីត្បាល់ត្រចៀក ព្រោះថាអាចធ្វើឲ្យយើងបាត់បង់អាចម៌ត្រចៀកដែលជារនាំងការពារត្រចៀក ដែលជាហេតុធ្វើឲ្យងាយឆ្លងរោគផ្សិត។
អ្នកមានជំងឺទឹកនោមផ្អែម ជំងឺខ្យោយប្រព័ន្ធភាពស៊ាំ អ្នកមានជំងឺត្រអក និងមានរបួសនៅត្រចៀក ងាយនឹងកើតមានបញ្ហាផ្សិតនៅត្រចៀកនេះដែរ។
៣. រោគវិនិច្ឆ័យ
បើគ្នាយើងមានចេញរោគសញ្ញាដូចបានរៀបរាប់ខាងលើ គួរទៅជួបគ្រូពេទ្យដើម្បីបានធ្វើរោគវិនិច្ឆ័យ និងព្យាបាលត្រឹមត្រូវ។ គ្រូពេទ្យនឹងពិនិត្យត្រចៀក ដោយប្រើឧបករណ៍តូចមួយដើម្បីមើលទៅក្នុងត្រចៀក ដើម្បីបានឃើញច្បាស់រន្ធត្រចៀក និងក្រដាសត្រចៀក។
បើសិនជាត្រចៀកមានហៀរចេញសារធាតុរាវទៀតនោះ គ្រូពេទ្យអាចនឹងយកសំណាកដើម្បីពិនិត្យមើលថាមានបញ្ហាបង្កឡើងដោយផ្សិត ឬបាក់តេរី៕
ចុចអាន៖ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរ ទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់