ព័ត៌មានអន្ដរជាតិ
អ្នកខេត្តបុរីរម្យ អរគុណ Lisa ដែលផ្សព្វផ្សាយប្រាសាទ ឲ្យពិភពលោកស្គាល់
ប្រជាពលរដ្ឋជាច្រើននាក់នៅក្នុងខេត្តបុរីរម្យ កាលពីថ្ងៃសៅរ៍ បានកោតសរសើរតារាចម្រៀងប៉ុប Lisa ដែលបានបង្ហាញប្រាសាទ ភ្នំរុង នៅក្នុងវីដេអូចម្រៀងចុងក្រោយរបស់នាងដែលមានចំណងជើងថា “Lalisa”។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ The Nation។
វីដេអូចម្រៀងថ្មីបំផុតរបស់ Lisa បានបញ្ចេញនៅលើបណ្តាញ YouTube របស់ក្រុមចម្រៀងស្រីកូរ៉េខាងត្បូង “Blackpink” កាលពីថ្ងៃសុក្រ។ វីដេអូនេះ មានអ្នកទស្សនាជាង ១០០ លាន View ក្នុងពេលត្រឹមមួយយប់។
ទន្ទឹមនឹងនេះដែរ ឈុតឆាកនានាដូចជាប្រាសាទថៃ ដែលបានដាក់បញ្ចូលទៅក្នុងវីដេអូចម្រៀងនេះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមកោតសរសើរ ហើយបានក្លាយជាប្រធានបទពិភាក្សាយ៉ាងក្តៅគគុក។
លោក Panuwat Ueasamarn ប្រធានឧទ្យានប្រវត្តិសាស្រ្ត ភ្នំរុង បាននិយាយថា លោកសូមអរគុណដល់ Lisa ដែលបានផ្សព្វផ្សាយប្រាសាទថ្មភ្នំរុង ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរនៅស្រុកកំណើតរបស់នាង ដល់ប្រជាជនទូទាំងពិភពលោក។
ចំណែក Benjalak Setsuwan អ្នកលក់នៅឯប្រាសាទថ្មភ្នំរុងបាននិយាយថា ចំនួនអ្នកទេសចរដែលមកទស្សនាទីតាំងនេះមានកម្រិតទាប ចាប់តាំងពីផ្ទុះវិបត្តិជំងឺកូវីដ-១៩។
លោកស្រីនិយាយថា “ខ្ញុំផ្ទាល់ជឿជាក់ថា ភ្ញៀវទេសចរកាន់តែច្រើននឹងមកទស្សនាកន្លែងនេះ នៅពេលការរឹតត្បិតកូវីដរបស់ខេត្ត ត្រូវបានបន្ធូរបន្ថយ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ The Nation
-
វប្បធម៌ ជំនឿ៣ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ ចេញកើតពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
សន្តិសុខសង្គម១២ ម៉ោង ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន