សុខភាព
ប្រយ័ត្នគ្រោះថ្នាក់ធ្ងន់ធ្ងរដោយកើតជំងឺក្លនលូ
ជំងឺក្លនលូន គឺជាការបិទមិនជិតពីកំណើត (congénitale) ឬការយាធ្លាក់ (faibless) នៃស្រោមគ្របពោះ ដែលបណ្តាលឲ្យផ្នែកមួយនៃពោះវៀនលូនចេញ ហើយបង្កើតបានជាដុំពកមួយនៅក្រោមស្បែក។

ក) មូលហេតុ៖
កត្តាមួយចំនួនដែលបណ្តាលឲ្យកើតជំងឺក្លនលូនមានៈ
– កត្តាពីកំណើតៈទារកខ្លះកើតមកអាចមានក្លនលូនពីកំណើត អាចបាត់ទៅវិញដោយខ្លួនឯងមុនអាយុ ២ឆ្នាំ។
– ភាពចាស់ឬយាៈ នៅពេលវ័យចាស់ជរា
– មូលហេតុមួយផ្សេងទៀតរបស់ក្លនលូន គឺបណ្តាលមកពីការលើករបស់ធ្ងន់ៗពេក ឬការប្រឹងខ្លាំងពេក (ចំពោះស្ត្រី ដូចជាពេលសម្រាលកូន)
ខ) រោគសញ្ញា៖
ជំងឺនេះអាចកើតជារោគសញ្ញាដូចជាៈ
– កើតឡើងដោយស្ងៀមស្ងាត់។
– ជាដុំពកនៅក្បែរក្រលៀន ឬស្រោមពងស្វាស (ប្រុស និងស្រីអាចកើតមានដូចគ្នា) ។
– ករណីមិនទាន់មានផលលំបាក (complication) ដុំពកកើតមាន ឬ ប៉ោងធំនៅពេលប្រឹង ឬក្អកជាដុំពកទន់នៅក្បែរក្រលៀន ឬធ្លាក់ចូលក្នុងស្រោមពងស្វាស។
– ករណីមានក្លនលូន ហើយមិនបានព្យាបាលត្រឹមត្រូវ វានឹងវិវត្តន៍ទៅជាដុំពកធំរមួល ឬអាចរលួយពោះវៀន ដែលធ្លាក់ចូលរន្ធក្លននោះ អ្នកជំងឺមានរោគសញ្ញាដូចជា ចុកពោះ ចងក្អួតទល់លាមក។
សំគាល់៖ ការឡើងហើមកូនកណ្តុរ ក៏អាចបណ្តាលឲ្យមានដុំពកត្រង់ក្រលៀនដែរ ដែលគេអាចច្រឡំគ្នា ដែលជាជំងឺផ្សេងមួយទៀត។
គ) ការការពារ និងការព្យាបាល៖
វិធីដែលអាចការពារនិងព្យាបាលជំងឺក្លនលូនមានៈ
– ជៀសវាងការប្រើកំលាំង ឬលើករបស់ធ្ងន់ៗពេក
– ប្រើខ្សែក្រវ៉ាត់ទ្រកន្លែងដែលមានក្លន
– ប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិតជំនាញ
– បើក្លនលូនប៉ោងធំ អាចសាកល្បងរុញវាបញ្ចូលទៅវិញ ដោយឲ្យអ្នកជំងឺដេកលើកជើង អោយខ្ពស់ជាងក្បាល ហើយសង្កត់ថ្នមៗទៅលើកន្លែងដែលប៉ោងនោះ ។ បើរុញវាមិនចូលវិញទេត្រូវឈប់ភ្លាម ហើយស្វែងរកជំនួយពីគ្រូពេទ្យជំនាញជាបន្ទាន់។
– ក្នុងករណីក្លនមានការឈឺចាប់យ៉ាងខ្លាំង ឬបណ្តាលឲ្យមានក្អួត ហើយអ្នកជំងឺទល់លាមកគ្មានបត់ជើងធំទេ នោះអាចជាសញ្ញាគ្រោះថ្នាក់។ ត្រូវមកជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដែលអាចត្រូវធ្វើការវះកាត់ជាចាំបាច់។

«បើលោកអ្នក មានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមបងប្អូនអញ្ជើញមកពិគ្រោះប្រឹក្សាជាបន្ទាន់ជាមួយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការពន្យល់លំអិតអំពីស្ថានភាពនៃជំងឺ និងវិធីសាស្ត្រនៃការព្យាបាល ទាន់ពេលវេលា ដើម្បីជៀសវាងបង្កគ្រោះថ្នាក់និងផលវិបាកធ្ងន់ធ្ងរ»៕
អត្ថបទ៖ រស្មី

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត